សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលករ​ចំណាក់ស្រុក​៣៦​នាក់​នៅ​ថៃ​ត្រូវបាន​តម្រួត​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​

​ពលករ​ចំណាក់ស្រុក​៣៦​នាក់​នៅ​ថៃ​ត្រូវបាន​តម្រួត​ថៃ​បញ្ជូន​មក​កម្ពុជា​វិញ​

ប្រទេស​ថៃ​៖ យ៉ាងហោច​ណាស់​មាន​ពល​ករ​ខ្មែរ​ចំណាក់ស្រុក​ចំនួន​៣៦​នាក់ ត្រូវបាន​អជ្ញាធរ ប្រទេស​ថៃ​ចាប់​បាន​កាលពី​ថ្ងៃ​ទី​១០​កញ្ញា​កន្លងមក បាន​បញ្ជូន​មក​កម្ពុជា វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៥​នេះ​។​

​កំលាំង​តម្រួត​ថៃ​ផ្នែក​អន្តោប្រវេសន៍ ប្រចាំ​ខេត្ត​ឈៀង​ម៉ៃ  ត្រៀម​នឹង​បញ្ជូន​ខ្លួន​ពលករ​ដែល លប​លួ​ន​ឆ្លងដែន​ខុស​ច្បាប់​ចំនួន​៣៦​នាក់ ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​អន្តរជាតិ​ដូង  ក្នុងស្រុក​កំរៀង ខេត្ត​បាត់ដំបង ខណៈ​ដែល​ពួកគេ​ទាំងអស់​កំពុង​ធ្វើដំណើរ​ចេញពី​ខេត្ត​ឡាំ​ភូ​ន  ឆ្ពោះទៅ​កាន់​ខេត្ត​ឈៀង​ម៉ៃ ដើម្បី​ធ្វើ​ការងារ​ជា​កម្មករ បេះ​ផ្លែឈើ ។

​យោងតាម​របាយការណ៍​របស់​ក្រុម​តម្រួត​ថៃ  បានបញ្ជាក់​ថា នៅវេលា​ម៉ោង ៨ ព្រឹក  ថ្ងៃទី​១០  ខែ​កញ្ញា ឆ្នាំ​២០១៦  កំលាំង​តម្រួត​នៃ​អធិការដ្ឋាន​ស្រុក​មឿង ខេត្ត​ឡាំ​ភូ​ន ប្រទេស​ថៃ បាន​ចេញ​ប្រតិបត្តិការ ល្បាត​ក្នុង​ភូមិសាស្ត្រ​របស់​ខ្លួន​បាន​ប្រទះឃើញ​ពលករ​ខ្មែរ​មួយក្រុម  ដែល​ក្នុងនោះ​មាន​ក្មេង​មាន​ចាស់  កំពុង​ធ្វើដំណើរ​លើ​ដងផ្លូវ​ឈៀង​ម៉ៃ ក្នុង​ទិសដៅ​ពី​ខេត្ត​ឡាំ​ភូ​ន ឆ្ពោះទៅ​កាន់​ខេត្ត​ឈៀង​ម៉ៃ  ត្រង់ចំណុច ភូមិ​៧  ឃុំ​អ៊ុ​មោ​ង ស្រុក​ឡាំ​ភូ​ន ។

​ក្នុង​របាយការណ៍​នេះ​ដដែល ក៏​បាន​ឱ្យដឹងថា ដោយ​មាន​ការសង្ស័យ ព្រោះ​គេ​សង្គេត​ឃើញ​មានឥ​វ៉ាន់​សំពីង​សំពោង​ផង​នោះ ទើប​ក្រុម​តម្រួត​បាន​ឃាត់​ពួកគេ​ទាំងអស់គ្នា​ដើម្បី​ធ្វើ​ការសាកសួរ​ទើប​ដឹងថា ពួកគេ​គឺជា​ពលករ​ខ្មែរ​កំពុង​ស្វែងរក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ព្រមទាំង​គ្មាន​ច្បាប់​អនុញ្ញាត​ថែម​ទៀត ។ ដោយ​ពុំមាន​ច្បាប់​ឆ្លង​ដែន​នោះ​ឡើយ​ហើយ​ក៏​ត្រូវ​ក្រុម​តម្រួត​ថៃ​ឃាត់ខ្លួន​តែម្តង ក្នុងនោះ​មាន​អនីតិជន​៧​នាក់​ផង​ដែរ​។ ហើយ​កំលាំង​តម្រួត​ថៃ​ពុំ​បាន​ធ្វើ​ទារុណកម្ម​លើ​រាងកាយ ឬ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពលក​រណា​ម្នាក់​ឡើយ ព្រមទាំង​បាន​ប្រគល់​ទៅ​អោយ​ខាង​ជំនាញ​ធ្វើការ​តាម​ផ្លូវច្បាប់ ៕
​ដោយ​សហការី​

 

 

IMG-20160915-WA0038 IMG-20160915-WA0037 IMG-20160915-WA0039

Filed in: ព័ត៌មានជាតិ