សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃាត់​រថយន្ដ​សាំ​យ៉ុង​១​គ្រឿង​ដឹក​ឈើ និង​ហៅ​ម្ចាស់​រថយន្ដ​ធ្វើ​កិច្ចសន្យា​មិនអោយ​ដឹកឈើ​តទៅទៀត​ទេ​

​ឃាត់​រថយន្ដ​សាំ​យ៉ុង​១​គ្រឿង​ដឹក​ឈើ  និង​ហៅ​ម្ចាស់​រថយន្ដ​ធ្វើ​កិច្ចសន្យា​មិនអោយ​ដឹកឈើ​តទៅទៀត​ទេ​

ក្រចេះ ៖ សមត្ថកិច្ច​ចម្រុះ​ប្រដេញ​តាម​ចាប់​រថយន្ដ​សាំ​យ៉ុង​១​គ្រឿង​ដឹក​ឈើ​រត់​ចូល​ព្រៃ ក្រោយ​ហាង​បាយ​យីហោ​អូន​នាង ត្រូវ​ម្ចាស់​ហាង​ជេរ​បញ្ចោ​បះសក់​ហើយ​ហាង​បាយ​នោះ មាន​ទីតាំង​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៧ ស្ថិតនៅ​ភូមិ​គោ​លាប់ ឃុំ​ចង្រង់ ស្រុក​ចិត្ត​បុរី ខេត្ត​ក្រចេះ កាល​ពី​វេ​លមោង​១០ ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦​។​

​លោក ម៉ី វុទ្ធី នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ថ្ម​ក្រែ បានឲ្យដឹងថា ក្រោយពី​រថយន្ដ​នោះ​បាន​រត់​ចូល​ព្រៃ​ក្រោយ​ហាង​បាយ យីហោ​អូន​នាង លោក​បាន​សុំ​បាន​សុំ​យោបល់​ពី​លោក​ព្រះរាជអាជ្ញា​រង​ខេត្ត​ដើម្បី​ចូល​ទៅ​ចាប់រ​ថយ​ន្ថនោះ តែ​នៅ​លោក​ដឹកនាំ​កម្លាំង​ចូលទៅ​ចាប់​រត់​យន្ដ​នោះ ម្ចាស់​មិន​ចង់​សហការ​ទេ​ថា រំខាន់​ដល់​ការលក់ដូរ​របស់គាត់ ដោយ​យក​លេស​ថា ភ្ញៀវ​មិន​ហាន​ចូល​ហូបបាយ​ថែមទាំង​ជេរប្រទេច​សមត្ថកិច្ច​ទៀតផង ។

​ក្រោយ​ពី​ឃាត់​រថយន្ដ​នោះ​បាន​នៅ​ក្នុង​រថយន្ដ​នោះ​ផ្ទុក​ឈើ​គ្រាក់​ធ្នង់​ចាស់ៗ ហើយ​លោក ម៉ី វុទ្ធី បាន​ហៅ​ម្ចាស់​រថយន្ដ​ធ្វើ​កិច្ចសន្យា​មិនអោយ​ដឹកឈើ​តទៅទៀត​ទេ បើសិន​ហ៊ាន​ដឹក លោក​នឹង​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​
​លោក​គ្រោង​ប្ដឹង​ម្ចាស់​ហាង​រូប​នោះ​ដែល​បាន​ជេរប្រទេច​មកលើ​សមត្ថ​កិច្ច ។​

​សមត្ថកិច្ច​បាន​លើកឡើង​ថា​រថយន្ដ​ដឹកឈើ​ឲ្យតែ​សមត្ថកិច្ច​ដេញ​បង្គ្រាប តែងតែ​រត់​ចូល​ហាង​បាយ​យីហោ​អូន​នាង​នោះ បើ​សមត្ថកិច្ច​ហ៊ាន​ចូល​ទៅ​តាម​រថយន្ដ​ដឹកឈើ​នោះ​ត្រូវបាន​ម្ចាស់​ហាង​ស្ដី​អោយ​។​

​សមត្ថកិច្ច​បន្ដ​ទៀត​ថា កុំថាឡើយ​ចូលក្នុង​ហាង​តាម​រថយន្ដ សូម្បី​ចត​រថយន្ដ​នៅលើ​ផ្លូវជាតិ​ក្បែរ​ហាង​នោះ​ឬ​ឈប់​រថយន្ដ​នៅ​ផ្លូវ​ជាតិ​មុខ​ហាង​នោះ ក៏​មិនបាន​ដែរ ម្ចាស់​ហាង​នោះ​តែងតែ​មក​ស្ដី​ឲ្យ ឬ​ឈ្លោះ​ជាមួយ​សមត្ថកិច្ច​ទៀតផង​។​

​សូមបញ្ជាក់​ថា ពេល​កន្លង​មក​ម្ចាស់​ហាង​រូប​នេះ​ត្រូវ​លោក សោម វុទ្ធី ព្រះរាជអាជ្ញារង​ខេត្ត​ក្រចេះ​បាន​ណែនាំ​ម្ដង​រួចមកហើយ ឲ្យ​គាត់​សហការ​ជាមួយ​សមត្ថកិច្ច ពេល​សមត្ថកិច្ច​តាម​បង្គ្រាប់​រថយន្ដ​ដឹកឈើ​ល្មើស​រត់​ចូល​ក្នុង​របស់គាត់ តែ​គាត់​ស្ដាប់​បាន​តែ​មួយ​ភ្លែត ក្រោយមក​ដដែល នៅតែ​បន្ដ​ការ​ជេរ​បញ្ចោ​សមត្ថកិច្ច​ដដែល ៕

 

 

IMG-20160914-WA0083 IMG-20160914-WA0084 IMG-20160914-WA0087

Filed in: ព័ត៌មានជាតិ