សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​អាជីវករ​ខ្មែរ ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ រក​ដំណោះស្រាយ​ទីផ្សារ​នាំចេញ​ដំណាំ​ស្វាយកែវ​ល្មៀត ខណៈ​អ្នកជំនាញ​ថៃ​រកឃើញ​ថា​ផ្លែស្វាយ​ខ្មែរ​មាន​មេរោគ​ច្រើន​

​អាជីវករ​ខ្មែរ ស្នើសុំ​ឲ្យ​អាជ្ញាធរ និង​មន្ទីរ​ជំនាញ រក​ដំណោះស្រាយ​ទីផ្សារ​នាំចេញ​ដំណាំ​ស្វាយកែវ​ល្មៀត ខណៈ​អ្នកជំនាញ​ថៃ​រកឃើញ​ថា​ផ្លែស្វាយ​ខ្មែរ​មាន​មេរោគ​ច្រើន​

​ខេត្ត​ប៉ៃលិន​៖  ប្រជាពលរដ្ឋ និង​អាជីវករ​ក្នុង​ខេត្ត​ប៉ៃលិន និង​តាម​បណ្តារ​ខេត្ត​មួយចំនួន ដែល​បាន​ដាំ​ដុះ  និង​រកស៊ី​លើ​ដំណាំ​ស្វាយកែវ​ល្មៀត មាន​ការខកចិត្ត​យ៉ាង​ខ្លាំង ខណៈពេល ដែល​អាជ្ញាធរ​ប្រទេស​ថៃ បិទ​ការនាំចេញ​ស្វាយ​ពី​ប្រទេស​កម្ពុជា ទៅកាន់​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៦ កន្លងទៅ ជា​ហេតុ​ធ្វើឲ្យ​ពួកគាត់ ឡើងមក​តវ៉ា​នៅ​ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ជំនាញ រក​ដំណោះស្រាយ​ឲ្យ​ពួកគាត់​។

​ការតវ៉ា​នេះ​ប្រព្រិត្តទៅ​កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​បរិវេណ​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ស្ថិត​ក្នុង​ភូមិបរ​ឌិន​នៀវ សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​មាន​ប្រជាពលរដ្ឋ និង​អាជីវករ​ប្រមាណ​ជាង​៤០​នាក់ ។​

​តំណាង​អាជីវករ​ឈ្មោះ អោម ពេជ្រ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មកពី​ខេត្ត​កណ្តាល និង​ឈ្មោះ ហុក ស្រីមុំ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដូចៗ​គ្នា​ថា គោលបំណង​ដែល​ពួកគាត់​មក​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន​នេះ គឺ​ដើម្បី​ទាមទារ​ឱ្យ​ខាង​អាជ្ញាធរ​ខេត្ត និង​ក្រសួង​កសិកម្ម ជួយ​រក​ដំណោះស្រាយ​ក្នុង​ការនាំចេញ​ផ្លែស្វាយ​កែវ​ល្មៀត ដែល​ប្រជាពលរដ្ឋ​បាន​ដាំ​នៅ​តាម​ចម្ការ​នានា​ទូទាំង​ប្រទេស ដើម្បី​យកទៅ​លក់​នៅ​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​ព្រំ នៃ​ខេត្ត​ប៉ៃលិន ។ ដោយ​កាលពី​ថ្ងៃ​ទី​៨ ខែកញ្ញា​កន្លងទៅ ខាង​ភាគី​ថៃ​បាន​ប្រជុំ​គ្នា​សម្រេច​ផ្អាក​លែង​ឲ្យ​នាំ​ផ្លែស្វាយ​របស់​ខ្មែរ ទៅ​លក់​នៅ​ក្នុង​ទឹកដី​ប្រទេស​គេ​តទៅទៀត ព្រោះ​គេ​ពិនិត្យឃើញ​ថា​ស្វាយ​ខ្មែរ មាន​មេរោគ​ច្រើន ហើយ​ក៏​សម្រេច​ផ្អាក​យ៉ាងនេះ​តែម្តង ។​

​ប្រភព​ព័ត៌មាន​បន្តថា​៖ បើសិនជា​ពុំ​មាន​ដំណោះស្រាយ​ណាមួយ​ទេ ប្រជា​ពលរដ្ឋ​នឹង​ជួប​ការលំបាក​ក្នុង​ជីវភាព​គ្រួសារ ម្យ៉ាងវិញទៀត ខាង​អាជីវករ និង​ប្រជាពលរដ្ឋ​នឹង​នាំគ្នា​តវ៉ា​ម្តងទៀត​ជា​ទ្រង់ទ្រាយ​ធំ បើ​គ្មាន​ដំណោះស្រាយ​ជូន​ពួកគាត់​នោះ​ទេ ។

​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សាយ សុផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា​៖ ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ ខាង​មន្ទីរ​បាន​ធ្វើ​របាយការណ៍​ទៅ​ក្រសួង​កសិកម្ម​រួចហើយ ដោយ​ខាង​អាជ្ញាធរខេត្ត​ក៏​បាន​បង្កើត​គណៈកម្មកា​រ គឺ​ក្រុមការងារ​ជម្រុញ​ការនាំ​ចេញ​កសិផល​ទៅ​ប្រទេស​ថៃ  ដែល​មាន​សមាស​សភាព​ទាំងអស់​ចំនួន​១៣​រូប ដើម្បី​ដោះស្រាយ​ជាមួយ​ភាគី​ថៃ​នៅ​ថ្ងៃទី​១៤ ខែកញ្ញា​ស្អែក​នេះ ។​

​លោក​បន្ត​ទៀត​ថា ខាង​ភាគី​ថៃ គេ​ពិនិត្យឃើញថា ផ្លែស្វាយ​របស់​ខ្មែរ​យើង​មាន​បញ្ហា​៣​យ៉ាង ទី​១-​ព្រួយបារម្ភ​ក្រែង​មាន​បាក់តេរី​នៅក្នុង​ផ្លែស្វាយ ទី​២-​មាន​សត្វល្អិត​មួយចំនួន​នៅក្នុង​គ្រាប់ និង​ទី​៣-​ផ្លែស្វាយ​មាន​មេរោគ​ផ្សិត​នៅក្នុង​ផ្លែ​ផងដែរ ទើប​ភាគី​ថៃ​គេ​ផ្អាក​ការ​នាំចូល និង​ឱ្យ​ខាង​ភាគី​ខ្មែរ​ធ្វើ​កន្លែង​ពិនិត្យ​គុណភាព​ទាំងនោះ​ជា​មុន ។ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បានបញ្ជាក់​ថា​៖​ភាគី​ខ្មែរ​យើង ក៏​កំពុង​រៀបចំ​កន្លែង​ពិនិត្យ​គុណភាព​ផ្លែឈើ​មួយ​កន្លែង​នៅ​ស្រុក​ប​វេល ខេត្ត​បាត់ដំបង ដើម្បី​ឱ្យ​ភាគី​ថៃ​ទទួល​ស្គាល់​ពី​គុណភាព​កសិផល​របស់​ខ្មែរ​យើង​ផងដែរ  ៕
​អត្ថបទ ទូច សុខន​

 

 

IMG-20160914-WA0019 IMG-20160914-WA0049 IMG-20160914-WA0048

Filed in: ព័ត៌មានជាតិ