សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ម្ចាស់​ផ្សារ​សាលា​ក្រៅ រង​ការរិះគន់​ថា មិន​អើ​រពើ​ផ្នែក​សន្តិសុខ បណ្តាលឲ្យ​មាន​ចោរលួច ចោរឆក់ ព្រមទាំង​ប្រើ​ពាក្យសំដី ដូច​មនុស្ស​បាត​ផ្សារ​

ម្ចាស់​ផ្សារ​សាលា​ក្រៅ  រង​ការរិះគន់​ថា មិន​អើ​រពើ​ផ្នែក​សន្តិសុខ បណ្តាលឲ្យ​មាន​ចោរលួច ចោរឆក់ ព្រមទាំង​ប្រើ​ពាក្យសំដី ដូច​មនុស្ស​បាត​ផ្សារ​

ខេត្ត​ប៉ៃលិន​៖ អាជីវករ​ដែល​លក់ដូ​រ ក្នុង​ផ្សារ​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ធ្វើ​ការរិះគន់​យ៉ាង​ចំពោះ​ប្រធាន ផ្សារ ដែល​មិន​អើ​រពើរ​ផ្នែក​សន្តិសុខ និង​សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ និង​អាជីវករ ដែល​ចូលមក​ទិញ និង​លក់ដូរ​ទំនិញ​ក្នុង​ផ្សារ បណ្តាលឲ្យ​មាន​ចោរលួច ចោរឆក់ ព្រមទាំង​គាស់​យក​អ៊ី​វ៉ាន់​តាម​តូប​មួយចំនួន ។​

​ជាក់ស្តែង​កាលពី​ម៉ោង​ប្រមាណ​១២​រំលង​អាធា​ត្រ ឈានចូល​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​ផ្សារ​សាលា​ក្រៅ ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ  ខេត្ត​ប៉ៃលិន អាជីវករ​លក់​សំលៀក​បំពាក់ និង​ស្បែង​ជើង ត្រូវបាន​ក្រុម​ចោរ​លួច​គាស់ យក​អីវ៉ាន់​អស់​ជាច្រើន ដល់​ពេល​ម្ចាស់​តូប​ទាំងនោះ​ទៅ​សួរនាំ​ម្ចាស់​ផ្សារ បែរ​ជា​ម្ចាស់​ផ្សារ​ខឹងសម្បារ ហើយ​ស្តីបន្ទោស​ឲ្យ​ពួកគាត់ ស្ទើរតែ​ងើបមុខ​មិន​រួច​ថែម​ទៀត ។​

​តាម​ប្រភព​ព័ត៌មាន ពី​កន្លែងកើតហេតុ បានឱ្យដឹងថា​៖ ជនរងគ្រោះ​ដែល​ជា​ម្ចាស់​តូប​ទី​១​ឈ្មោះ ង៉ែត មុំ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​វាល ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​ចោរលួច​អស់​ខោ​អាវ​កីឡា​ជា ច្រើន​កំប្លេ និង​ស្បែកជើង​កីឡា​មួយចំនួន ។ ម្ចាស់​តូប​ទី​២ ឈ្មោះ ជឹម វ៉ាន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជា​អាជីវករ មាន​ប្រពន្ធ​ឈ្មោះ សួង ដា​រី អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ទួល​ខ្ពស់ ឃុំ​ស្ទឹង ត្រង់ ស្រុក​សាលា​ក្រៅ ត្រូវ​ចោរលួច​អស់​ខោ​ខូវប៊យ​ប្រហែល​៧០​ខោ និង​កន្សែង​អស់​ជាច្រើន​ផងដែរ ។

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​តូប​ទាំង​២​ខាងលើ បានឱ្យដឹងថា​៖ រៀងរាល់​យប់ គាត់​តែងតែ​ចាក់សោ​តូប រួច​នាំ​គ្នា​ត្រឡប់​ទៅផ្ទះ​រៀង ៗ​ខ្លួន លុះដល់​វេលា​ម៉ោង​៥​ព្រឹក ពួកគាត់​ដែល​ជា​អាជីវករ  បាន​ដើរ​ទៅ​បើក​តូប​លក់ដូរ ក៏​ឃើញ​ទ្វារ​តូប​របើក ទើប​បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​តែម្តង ព្រមទាំង​រាយ​ការណ៏​ប្រាប់ប្រធាន​ផ្សារ​ឲ្យដឹង បែរ​ជា​ប្រធាន​ផ្សារ​ខឹងសម្បារ​ពួកគាត់​ថែម​ទៀត ព្រមទាំង​ស្តីបន្ទោស​ឲ្យ​ពួកគាត់ ស្ទើរតែ​ងើបមុខ​មិន​រួច ដោយ​និយាយថា​ម្ចាស់​ផ្សារ​មិន​មែន​ជា​អ្នក​ដេកចាំ​អីវ៉ាន់​របស់​អាជីវករ​ឡើយ ការបាត់បង់​នោះ​គឺ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង ។​

​ពាក់ព័ន្ធ​ករណី​នេះ​ដែរ លោក ញ៉ឹក ថុល អធិការ​ស្រុក​សាលា​ក្រៅ បាន​ឲ្យ​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​នេះ​ថា​៖ ក្នុង​ផ្សារ​សាលា​ក្រៅ​គឺ​តែងតែ​មាន​ករណី​ចោរលួច ចោរឆក់ ជា​ញឹកញាប់ ដោយសារតែ​ពុំ​មាន​សន្តិសុខ ដើម្បី​យាមកាម​ត្រឹម​ត្រួវ ហើយ​ផ្សារ​នេះ​ជា​ផ្សារ​ឯកជន ដែល​មាន​ម្ចាស់​ឈ្មោះ វន ស៊ីថាន ភេទ​ស្រី អាយុ​ប្រហែល​៦០​ឆ្នាំ ។ លោក​បានឲ្យ​ដឹង​ដែរថា​៖ កន្លង​មក​ម្ចាស់​ផ្សារ​ពុំ​ធ្លាប់​មាន​ជួល​សន្តិសុខ ឬ​អ្នកយាម​ឱ្យ​ទៅ​ចាំ​មើល​ផ្សារ​នៅ​ពេល​យប់​នោះ​ឡើយ ជាងនេះទៀត លោក​ចង់​ឲ្យ​ម្ចាស់​ផ្សារ​រៃអង្គាស​ពី​អាជីវករ ដើម្បី​យកប្រាក់​ទៅ​ជួល​សន្តិសុខ ឱ្យ​ដើរ​យាម​នៅ​ពេលយប់ ដើម្បី​រក្សា​សុខ​សណ្តាប់ធ្នាប់​ក្នុង​ផ្សារ​ផងដែរ ។​

​ទាក់ទិន​បញ្ហា​ខាងលើ​នេះ មិនអាច​សុំ​ការបំភ្លឺ​ពី​លោកស្រី វន ស៊ីថាន ម្ចាស់​ផ្សារ​សាលា​ក្រៅ​បានទេ ដោយ​ទូរស័ព្ទ​មិន​ចូល ៕
​អត្ថបទ ទូច សុខន​

 

IMG-20160914-WA0016 IMG-20160914-WA0041 IMG-20160914-WA0043 IMG-20160914-WA0015

Filed in: ព័ត៌មានជាតិ