សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អាជីវករ​លក់​កណ្ដូប និង​ចង្រិត​បាន​បិទផ្លូវ​តវ៉ា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំពោះ​សមត្តកិច្ច​ថៃ ដែល​បាន​ចាប់​ឱ្យ​ពួកគាត់​បង់លុយ​ម្នាក់​៤៤០០​បាត ទៅ​៦០០០​បាត​

អាជីវករ​លក់​កណ្ដូប និង​ចង្រិត​បាន​បិទផ្លូវ​តវ៉ា នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ចំពោះ​សមត្តកិច្ច​ថៃ ដែល​បាន​ចាប់​ឱ្យ​ពួកគាត់​បង់លុយ​ម្នាក់​៤៤០០​បាត ទៅ​៦០០០​បាត​

​បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​២​និង​៣០​នាទី ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ចំនុច ក្បាល​ស្ពាន​មិត្តភាព​កម្ពុជា​.​ថៃ​.​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មាន​ប្រជាពលរដ្ឋ​ចំនួន​៨​នាក់ ដែលជា​អ្នក​លក់​កណ្ដូប​និង​ចង្រិត បាន​ធ្វើ​ការបិទផ្លូវ​ត​វ៉ា ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ កម្ពុជា​ជួយ​រក​ដំណោះស្រាយ ចំពោះ​សមត្ថកិច្ច​ថៃ​ដែល​បាន​ចាប់​អ​ជីករ​ខ្មែរ​លក់ដូរ​កណ្ដូប​និង​ចង្រិត ឲ្យ​បង់​ប្រាក់​ក្នុង​ម្នាក់​៤៤០០​បាត ដោយ​អាជីវករ​ដែល​ត្រូវបាន​សមត្ថកិច្ច​ថៃ​ឃាត់ខ្លួន កាល​ពី​ម្សិលមិញ​នោះ​មាន​ចំនួន​៦​នាក់ ។ បន្ត​ថ្ងៃនេះ​កើនឡើង​ដល់​ទៅ​១១​នាក់ ក្នុងនោះ មាន​ស្រី​ចំនួន​១០​នាក់ និង​ប្រុស​១​នាក់​ទៀត ។

​សមត្ថកិច្ច​ថៃ​បានទាមទារ​ឲ្យ​អ្នកលក់​កណ្ដូប និង​ចង្រិត​បង់ប្រាក់​ចំនួន​៦០០០​បាត ក្នុង​១​នាក់​បន្ថែមទៀត អជីវ​ករ​ខ្មែរ​ដែល​លក់​កណ្ដូប​និង​ចង្រិត​ទាំង​១១​នាក់​នេះ កំពុងតែ​ជាប់​ឃុំឃាំង​នៅ​ថៃ​នៅឡើយ ទើប​បាន​អាជីវករ​ធ្វើការ​បិទ​ផ្លូវ​យ៉ាង​ដូច្នេះ គឺ​ដោយសារតែ​ខាង​សមត្ថកិច្ច​ថៃ​បាន​ចាប់ខ្លួន ហើយ ទាមទារ​ឲ្យ​បង់​ប្រាក់​ទៀត​ហួសហេតុ​ពេក ។ ណាមួយ ពួកគាត់​ជា​អ្នកលក់​កន្តូប និង​ចង្រិត មាន​លុយ​ឯ​ណា​យក​មក​ឲ្យ​ពួកគេ​នោះ (​រក​មួយ​ថ្ងៃ​ហូប​មួយថ្ងៃ​) ពលរដ្ឋ​សុំ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគាត់​ផង​។

​តែ​ចំពោះ​បញ្ហា​នេះ សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត បាន​ប្រាប់ថា ពេលនេះ​កំពុងតែ​ចរចារ​ជាមួយ​ភាគី​ថៃ ដើម្បី​រក​ដំណោះស្រាយ​ពី​បញ្ហា​នេះហើយ ៕

 

IMG-20160914-WA0028

IMG-20160914-WA0036 IMG-20160914-WA0037 IMG-20160914-WA0027

Filed in: ព័ត៌មានជាតិ