សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រកាស​ផ្ទេរ​តំណែង​នាយប៉ុស្ដិ៍ ប៉ូលិសអន្ដោប្រវេសន៍​ច្រកទ្វារ​អន្ដរជាតិ​អូរយ៉ាដាវ​

​ប្រកាស​ផ្ទេរ​តំណែង​នាយប៉ុស្ដិ៍ ប៉ូលិសអន្ដោប្រវេសន៍​ច្រកទ្វារ​អន្ដរជាតិ​អូរយ៉ាដាវ​

ខេត្ត​រតនៈគីរី​÷ ឧត្តមសេនីយ៍ទោសា​រិន សារីណូ ប្រធាន​នាក​យដ្ឋា​ន​ច្រកទ្វា​រទី​២​នៃ​អគ្គនាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​បាន​ចូលរួម​ពិធី​ផ្ទេរ​ភារកិច្ច​លោក វិរៈសេនីយ៍ទោ អី​ុ ចំរើន នាយរង​ប៉ុស្ដិ៍​ប៉ូលិសអន្ដោប្រវេសន៍​ច្រក​អន្ដរជាតិ​ត្រពាំង​ផ្លុង ខេត្ដ​ត្បូងឃ្មំុ ទៅជា​ប្រធាន​ប៉ុស្ដិ៍​ប៉ូលិស​អន្តោ​ប​ប្រវេសន៍​ច្រក​ទ្ទារ​អន្ដរជាតិ​ស្រុក​អូរយ៉ាដាវ ខេត្ដ​រតនគិរី​។ ចំណែក​លោក​វិរៈសេនីយ៍ឯក ឡុង រុក្ខា នាយ​ប៉ុស្ដិ៍​អន្ដោប្រវេសន៍ ស្រុក​អូរយ៉ាដាវ​ទៅ​ជា​នាយការិយាល័យ​នីតិកម្ម នៃ​នាយកដ្ឋាន​អន្ដោប្រវេសន៍​ក្រសួងមហាផ្ទៃ​។​

​កា​ផ្លាសប្ដូរ​តំណែង​នាយប៉ុស្ដិ៍​ប៉ូលិសអន្ដោប្រវេសន៍​ខាង​លើ​នេះ​គេ​សង្ស័យ​ពាក់ព័ន្ធ​ទៅ​និង​កំហុសឆ្គង​ជាច្រើន​ដែល​នាយប៉ុស្ដ​ចាស់​រូប​នោះ​បានធ្វើរយៈ​ពេល​ជាង​៧​ឆ្នាំ​កន្លង​មក​ហើយ​ដូចជា​បើកដៃ​ឱ្យ​ឈ្មួញ​ដឹក​ឈើ​ទៅ​លក់​យ៉ាង​គគ្រឹគគគ្រេង​ទៅ​ប្រទេស​វៀតណាម​តាម​ច្រកទ្វារ​អន្ដរជាតិ​ស្រុក​អូរយ៉ាដាវ​នោះ​។ និង​ករណី​ដែល​ពាក់ព័ន្ធ​អនុញាត​ឱ្យ​ជនជាតិ​វៀតណាម​៥​នាក់​ចូល​មក​ជីក​កកាយ​យក​រ៉ែ​មាស​ដោយ​អនាធិបតេយ្យ​នៅ​ខាងក្រោយ​ឃ្លាំង​ក្រុម​ហ៑ុន ឧ​កញ្ញ៉ា​ទ្រី​ភាព​កាល​ពី​ថ្លៃ​ទី​១២​ខែ​កញ្ញា​ឆ្នាំ​២០១៦​ផងដែរ​។​

​ដោយឡែក​លោកវិរះ​សេ​នីយ៍ទោ អ៊ី ចំរើន​ដែល​ទទួលបាន​តំណែង​ជា​នាយ​ប៉ុស្ដិ៍​ថ្មី​នេះ​ប្រហែលជា​មិន​អាច​ដើរ​តាម​លំនាំ​លោកវិរះ​សេនីយ៍ឯ​កឡុង រុក្ខា ទៀត​នោះ​ទេ  លោក​ឧត្តមសេនីយ៍ទោសា​រិន សារីណូ ប្រធាន​នាយកដ្ឋាន​ច្រកទ្វារ​ទី​២​បាន​បញ្ជាក់​ឱ្យ​មន្ត្រី​ដឹងថា​ត្រូវខិតខំ បំពេញភារកិច្ច​ឱ្យបាន​ល្អ​ជាពិសេស​ទប់ស្កាត់​រាល់​បទល្មើស​ដឹកជញ្ជូន​ឈើ​តាម​ច្រកទ្វារ​អន្ដរជាតិ​អូរយ៉ាដាវ​យកទៅ​លក់ឯ​ប្រទស​វៀតណាម​ដែល​ត្រូវ​ឆ្លងកាត់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕

 

IMG-20160914-WA0003 IMG-20160914-WA0004 IMG-20160914-WA0001

Filed in: ព័ត៌មានជាតិ