សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនៈគិរី​ម្នាក់​កំពុង​ជាប់​ពាក់ព័ន្ធ​រកស៊ី​បទល្មើស​ព្រៃឈើ​!

​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តរតនៈគិរី​ម្នាក់​កំពុង​ជាប់​ពាក់ព័ន្ធ​រកស៊ី​បទល្មើស​ព្រៃឈើ​!

​ខេត្ត​រតនគិរី​៖ នរគ​បាល​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ម្នាក់ ដែល​គេ​ស្គាល់ឈ្មោះ ផែន ចាន់​វិបុល (​ហៅ​ឆើត​) កំពុង​ជាប់​ពាក់ព័ន្ធ​រកស៊ី​និង​ដឹក​ជញ្ចូន​ឈើប្រណិត​យ៉ាងសកម្ម ដោយ​បាន​ប្រើ​រថយន្ត​ម៉ាក នី​សាន ២​បាំង​ពណ៍​កណ្តុល​ប្រម៉េះ​ធ្វើ​ជា​មធ្យោបាយ​ដឹកជ​ញ្ចូ​ន​ឈើ​ដោយ​ខុសច្បាប់​ចេញពី​ស្រុក​កូន​មុំ ចូលមក ក្រុង​បាន​លុង ជា​រៀល​រាល់ថ្ងៃ​រាល់​យប់​។​

​ជាក់ស្តែង​កាលពី​យប់​ថ្ងៃទី ០៩ ខែ​កញ្ញា ឆ្នាំ ២០១៦​នេះ រថយន្ត​ប្រភេទ​នី​សាន់ ២ បាំង​ដែល​ជា​កម្មសិទ្ធិ​របស់​លោក ផែន​ចាន់​វីបុល (​ហៅ ឆើត​) នេះ​បាន​ធ្វើ​ការដឹក​ជញ្ជួន​ឈើ​ប្រណិត ដោយ​ខុសច្បាប់​ចេញពី​ស្រុក​កូន​មុំ ឆ្ពោះ​ចូលមក​ក្រុង​បាន​លុង ហើយ​ត្រូវបាន​ក្រុម​អ្នកសារព័ត៌មាន ជាច្រើន​នាក់​តាម​ប្រ​ម៉ាញ​ហើយ​ផ្តិត​យក​រូបភាព​រថយន្ត​ពីក្រោយ​ជាប់​រហូត​ខណះពេលដែល​ក្រុមអ្នកសារពត៌​មានទូរ​ស័ព្ទ​ទៅ​លោក លី សុផាន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​លំផាត់ ដើម្បី​សុំ​ការសហការណ៍​បែរជា​ទូរស័ព្ទចុ​ចចូល​ជាច្រើន​ដងតែ​លោក​មិន​បានទ​ទួល ប្រហែល​ជា​នាយ​សង្កាត់​រូបនេះ ត្រូវ​ថ្នាំ​សណ្តំ​របស់​មេ​ឈ្មួញ​ឈើ​នេះ​ហើយ​មើលទៅ​។​

​ទាក់ទិន​ទៅ​និង​មន្ត្រី​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ឈ្មោះ ផែន ចាន់​វីបុល ហៅ ឆើត ដែល​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ដោយ​ខុស​ច្បាប់​ខាងលើ​នេះ​ត្រូវបាន​មជ្ឍដ្ឋាន​ទូរ​ទៅ​នៅ​ក្រុង​បាន​លុង​និង ស្រុក​កូន​មុំ បាន​រិះគន់​ចំៗ​ទៅ​នឹង​នគ​បាល​រូបនេះ ប្រហែលជា​មាន​អាង​ខ្នងបង្អែក​អ្វី​នៅ​ពីក្រោយ ហើយ​មើលទៅ​? បានជា​ហ៊ាន​ថ្លើម​ធំ ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ ដែល​ជា​ការអនុវត្ត ផ្ទុយ​ទៅ​និង​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន​សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​តែងតែ​លើកឡើងថា មន្ត្រីនគរបាល​ទាំងអស់​ត្រូវ​ដក​ខ្លួន​ឲ្យ​ឆ្ងាយ​ពី​បទល្មើស​ព្រៃឈើ​បន្ទាន់​នោះ​ទៅ​វិញ​យ៉ាង​ដូច្នេះ​។​

​ចំណែក លោក នូវ ដា​រ៉ា នាយការិយាល័យ​នគ​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​រតនគិរី លោក​បាន​បញ្ចាក់​ឲ្យដឹងថា ឈ្មោះ ផែន​ចាន់​វិបុល នេះ​លោក​ធ្លាប់​បាន​ហៅ​មក​ធ្វើ​កិច្ចសន្យា​ម្តង​រួចមកហើយ​ដោយ​ហាម​ដាច់ខាត​មិន​ឲ្យ​រកសី​ុ​ដឹក​បទល្មើស​ព្រៃឈើ​បើ​នៅ​តែ​ប្រព្រឹត្ត​បន្ត​ទៀត​លោក​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។​

​តែ​ផ្ទុយទៅវិញ នគរបាល​រូបនេះ​នៅតែ​ប្រព្រឹត្ត​ដឹក​បទល្មើស​ឈើប្រណិត​ដដែល ឬ​មួយ​លោក នូ ដា​រ៉ា ហៅ ឈុន មិន​ហ៊ាន​ជាមួយ ផែន ចាន់​វិបុល ហៅ ឆើត ទេ​ដឹង​ថា​និយាយ​ឲ្យ​រួចផុត​ពី​មាត់​ទៅ​? ៕

 

IMG-20160913-WA0021 Untitled-1

Filed in: ព័ត៌មានជាតិ