សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​រអិល​ជើង​ពី​លើ​គល់​ស្ពាន​កណ្ដាលស្ទឹង​ធ្លាក់​ចូល​ក្នុង​ទឹក​លង់​ស្លាប់បាត់​ ​មួយ​យប់​ទើប​រកឃើញ​សាកសព​

​ក្មេងប្រុស​អាយុ​១៥​ឆ្នាំ​ម្នាក់​រអិល​ជើង​ពី​លើ​គល់​ស្ពាន​កណ្ដាលស្ទឹង​ធ្លាក់​ចូល​ក្នុង​ទឹក​លង់​ស្លាប់បាត់​ ​មួយ​យប់​ទើប​រកឃើញ​សាកសព​

ខេត្ត​បាត់ដំបង​÷ កាលពី​ថ្ងៃ​ទី​11-09-2016​ម៉ោង​14-00​នាទី​មាន​ករណី​ក្មេង​លង់ទឹក​ស្លាប់ ត្រង់​ចំណុច​ស្ពាន​រថភ្លើង​វត្ត​គរ​ស្ថិតក្នុង​ក្រុម​ទី ភូមិ​កម្មករ​សង្កាត់​ស្វាយប៉ោ​ក្រុង​បាត់ដំបង​។​

​ជនរងគ្រោះ​នោះ​មានឈ្មោះ ហង់​-​សា​អៀង ភេទ​ប្រុស​អាយុ​15​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​273​ក្រុមទី​10​ភូមិ​អូរ​តា​គាំ​2 សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង ត្រូវជា​កូនបង្កើត​របស់​ឈ្មោះ​សោម​-​រក្សា ភេទ​ស្រី​អាយុ​46​ឆ្នាំ ក្រោយ​ការរុករក​និង​ជួយ​សង្គ្រោះ​បាន​រកឃើញ​សាកសព​នៅ​ថ្ងៃ​ទី​12-09-2016 វេលា​ម៉ោង​06-00​យក​មក​ដម្កល់​នៅ​គេហដ្ឋាន​សព​ក្នុងចំណុច​រស់នៅ​ខាង​លើ​។​

​តាម​សភាព​សាកសព ដែល​ដេក​សណ្តូក​ក្បាល​បែរ​ទៅ​ខាងត្បូង ដៃ​ទាំង​ពីរ​បត់​ជា​អក្ស​រវេរ​ដាក់​លើ​ទ្រូង​
-​ក្បាល , ក មាន​សភាព​ធម្មតា -​ភ្នែក , មាត់ បិទ​ជិត , ច្រមុះ​ជាប់ដី​តិចៗ -​ដើមទ្រូង , អវៈយវៈ គ្នាន​ស្លាកស្នាម -​ចុងដៃ​, ចុង​ជើង​(​ម្រាមដៃ​, ជើង )​មាន​សភាព​ស្លេកស្លាំង -​ពោះ​តឹង​កាង ។​

​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា សាកសព​ស្លាប់​ដោយ​ឧប្បតិហេតុ​លង់ទឹ​ក​ស្លាប់​ពិតមែន គឺ​ដោយសារ រអិល​ជើង​ពីលើ​គល់​ស្ពាន​កណ្តាលស្ទឹង​ធ្លាក់​ចូល​ក្នុង​ទឹក​កំពុង​ហូរ​គួច​ខ្លាំង​គ្មាន​ការ​បៀតបៀន​ពី​អ្នក​ដ៏​ទៃ​ឡើយ​។

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

IMG-20160913-WA0006 IMG-20160913-WA0007

Filed in: សន្តិសុខសង្គម