សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ក្រុង​ប៉ោយប៉ែត បុរស​ម្នាក់​ជាង​កម្មក​រ​សំណង់​បាន​យក​ខ្សែ​អង្រឹង​ចង​ភ្ជាប់​និង​ដើមឈើ​ធ្វើអត្តឃាត​ខ្លួនឯង​

​ក្រុង​ប៉ោយប៉ែត បុរស​ម្នាក់​ជាង​កម្មក​រ​សំណង់​បាន​យក​ខ្សែ​អង្រឹង​ចង​ភ្ជាប់​និង​ដើមឈើ​ធ្វើអត្តឃាត​ខ្លួនឯង​

បន្ទាយមានជ័យ ៖ នៅវេលា​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៦ មាន​ករណី​ចងក​សំលាប់​ខ្លួន​នៅក្នុង​ព្រៃ​ខាងកើត​ខារ៉ាអូខេ អេស​ផ្លាស់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។ សាកសព​មាន​ឈ្មោះ ស្នា ង៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បាន​មក​ធ្វី​េ​ការជា​កម្មករសំណង់​នៅ​ប៉ោយ​ប៉ែត និង​ស្នាក់នៅ​កន្លែង​កីេត​ហេតុ​ខាងលើ ប្រពន្ឋ​មាន​ឈ្នោះ​យឹម សំ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ធ្វី​េ​ការ​កម្មករសំណង់​ដូចគ្នា មានកូន​ប្រុស​១​នាក់ ជនរងគ្រោះ បាន​យក​ខ្សែ​អង្រឹង​ពណ៌​ខ្មៅ ចង​ភ្ជាប់​នឹង​ដើមឈើ​ចងក​សម្លាប់ខ្លួន​។

​តាម​ការបំភ្លឺ​របស់​ប្រពន្ឋ​និង​បងប្អូន​ជនរងគ្រោះ​បា​ន​ឲ្យ ដឹងថា នៅវេលា​ម៉ោង​៩​យប់ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ ជនរងគ្រោះ​បាន​ផឹកស្រា​តែម្នាក់ឯង នៅក្នុង​ផ្ទះ​រួច​ក៏​បាន​ដើរ​ចេញពីផ្ទះ​មិនដឹងថា ប្តី​របស់​គាត់​ទៅ​ណា​នោះ​ទេ​។ ដោយ​មិន​ឃើញ​ប្តី​មក​ផ្ទះ​វិញ ហើយ​ប្រពន្ឋ​ក៏​បាន​ដើររក​ប្តី​ជុំវិញ​ផ្ទះ​និង​តាម​ព្រៃរបោះ​ក្រោយ​ផ្ទះ​ស្រាប់តែ​ប្រទះ​ឃើញ​ប្តី ចងក ស្លាប់បាត់​ទៅ​ហើយ​។

​ករណីនេះ សមត្ថកិច្ច​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត កំពុង​ស្រាវជ្រាវ​រក​មូលហេតុ​បន្តទៀត ។ ចំណែក​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យក​ទៅ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

 

IMG-20160912-WA0027 IMG-20160912-WA0025

Filed in: សន្តិសុខសង្គម