សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឡើង​ចាប់រំលោភ​ប្រពន្ធ​គេ​តែ​មិន​សម្រេច ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

​ឡើង​ចាប់រំលោភ​ប្រពន្ធ​គេ​តែ​មិន​សម្រេច ត្រូវ​សមត្ថកិច្ច​វាយខ្នោះ​

​ខេត្ត​ក្រចេះ​៖​បុរស​វ័យ​២០​ឆ្នាំ បានធ្វើ​សកម្មភាព ប៉ុនប៉ង់​ចាប់រំលោភ​ស្ត្រី មាន​កូន​បី​នាក់ ទាំង​ពាក់​កណ្តាលយប់ តែ​មិនបាន​សម្រេច ត្រូវ​គេ​ឆោឡោ​ហេ​ី​យ​សមត្ថកិច្ច​ឃាត់ខ្លួន​។​

​ករណី​ខាងលើ​នេះ គឺ​កើតឡើង​នៅវេលា​ម៉ោង ១​នឹង​30​នាទី​យប់​ថ្ងៃទី​០៩ ខែ​កញ្ញា ឈានចូល​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦ នៅ​ចំនុច​ភូមិ​មាន​ជ័យ ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ។​

​នគរបាល​ស្រុក​ចិត្រ​បុរី បានអោយដឹងថា ស្ត្រី​រងគ្រោះ ឈ្មោះ បឿន សុខ អាយុ ២២​ឆ្នាំ ជាតិខ្មែរ មុខរបរ​ជា​កសិករ រស់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ​។​ ​ចំណែកឯ​ជនសង្ស័យ​ឈ្មោះ យ៉ែម ធី​ម ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាតិខ្មែរ មុខរបរ​កសិករ  រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​ជាមួយគ្នា ។​

​នគរបាល​ស្រុក​ចិត្រ​បុរី បាន​បន្ត​អោយដឹងថា មុនពេល​កើតហេតុ​ស្ត្រី​រងគ្រោះ​រូប​នោះ គឺ​ដេក​លើ​ផ្ទះ​របស់​ខ្លួន​ជាមួយ​កូន​តូចៗ​បីនាក់ លុះដល់​ម៉ោង​កើតហេតុ​ខាងលើ ស្រាប់តែ​លឺស្នូ​រ​សម្រឹប​ជើងមនុស្ស​ឡើង​មក​លើ​ផ្ទះ ក៏​ស្រែ​សួរ ។ ពេលនោះ​ស្រាប់តែ​ជនសង្ស័យ ស្ទុះ​ទៅ​ខ្ទុប​មាត់​ស្ត្រី​រងគ្រោះ ឯ​ដៃ​ម្ខាង​ទៀត​ចាប់​ក្តោប​ដៃ​ទាំង​ពីរ​ស្ត្រី​រូប​នោះ​ឡើង​លើ​ក្បាល រួច​ក៏​ធ្វើ​សកម្មភាព​ចាប់​ប្រឡេះ​ឡេវ​ខោ ឡើង​ពារ​ពី​លើ​ស្ត្រី​រងគ្រោះ ។ ភ្លាម​នោះ​ស្ត្រី​រងគ្រោះ ក៏​បាន​ស្រែកឆោ​រឡោរ​អោយ​គេ​ជួយ រីឯ​ជនសង្ស័យ​គេចខ្លួនបាត់ ។  លុះដល់​ព្រឹក​ឡើង​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ កម្លាំង​អធិការ​ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ថ្មី បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​ចិត្រ​បុរី ដើម្បី​បំពេញ​នីតិវិធី កសាង​សំនុំ​រឿន បញ្ជូន​ទៅ​ការិយាល័យ​កណ្ដាល​នគរ​បាល​ព្រហ្មទណ្ឌ​ខេត្ត ដើម្បី​ចាត់វិធានការ​បន្ត​តាម​ផ្លូវច្បាប់ ៕

 

IMG-20160912-WA0023

Filed in: សន្តិសុខសង្គម