សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ពលរដ្ឋ​ឃុំ​កំពង់ព្រះ​សំណូមពរ​ដល់​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចាត់វិធានការ​សង្វៀន​ភ្នាល់​ជល់​មាន់​ដាក់​លុយ​ដុះ​ស្លែរ​នៅក្នុង​ភូមិ​.​ឃុំ​របស់​ពួកគាត់​ផង​

ពលរដ្ឋ​ឃុំ​កំពង់ព្រះ​សំណូមពរ​ដល់​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​មេត្តា​ចាត់វិធានការ​សង្វៀន​ភ្នាល់​ជល់​មាន់​ដាក់​លុយ​ដុះ​ស្លែរ​នៅក្នុង​ភូមិ​.​ឃុំ​របស់​ពួកគាត់​ផង​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​កំពង់ព្រះ និង​កញ្ញា​ទួន សា​វន មេឃុំ​កំពង់ព្រះ នៃ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង តាមរយះ​សារពត៌មាន ស្នើ​ដល់​គ្រប់​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ ជួយ​ចាត់​វិធានការ​ក្តៅ ទៅ​លើ​ទីតាំង​សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែរ​មួយ​កន្លែង ដែល​ស្ថិតនៅ​ចំណុច​ខាងក្រោយ​សាលាបឋមសិក្សារ​កំពង់​ព្រះ​។​

​ដើម្បី​ឆ្លើយតប​តាម​សំណូមពរ​ខាងលើ ជាក់ស្តែង​នៅ​ម៉ោង ១២:៣០​នាទី រសៀល​ថ្ងៃ​ទី​០៩ កញ្ញា ២០១៦​នេះ ក្រុម​អ្នក​សារពត៌មាន​ក្នុងស្រុក​ចំនួន​៥​អង្គរ​ភាព បាន​ចុះ​ទៅ​ដល់​ទីតាំង​ខាងលើ ឃើញ​មាន​សង្វៀន​ជល់​មាន់​ភ្នាល់​ដាក់​លុយ ចំនួន​៣ តែ​ជល់​តែ​សង្វៀន ដោយ​មាន​អ្នកខ្លះ​និយាយថា​: មិនបាច់​រត់​ទេ ខ្លាច​អី​អ្នកការ​សែត​ថតៗ​ទៅ គ្មាន​សមត្ថកិច្ច​មក​ចាប់​ទេ ព្រោះ​ម្ចាស់​សង្វៀន​ជា​pl ហើយ​បង់លុយ​ឲ្យ​គ្រប់​កន្លែង​អស់​ហើយ រួម​ទាំង​យក​លុយ​ជួយ​បក្ស​ខ្លះ​ទៀត​ផង​។​

​តាម​ប្រភព​គួរឲ្យ​ទុកចិត្ត​មួយ បាន​ប្រាប់​អ្នក​យក​ពត័មាន​យើង​ថា​មូលហេតុ​ដែល​ទីតាំង​សង្វៀន​ភ្នាល់​ជល់​មាន់​បើក​ដំណើរការ​ដោយ​រលូន​ពីរ​១​ឆ្នាំ ទល់​១​ឆ្នាំ​បាន​នេះ ដោយសារ​ម្ចាស់​សង្វៀន​ជា​ឪពុក របស់លោក ស្នា ជានគ​បាល​ស្រុក​សង្កែ ហើយ​មាន​លោក​អធិការ​ស្រុក​សង្កែ លោក​មេ​ប៉េ​អ៉ឹម ស្រុក​សង្កែ និង​លោក​មេន គ​បាល​នៃ​ស្នងការ​ខេត្ត​ខ្លះ​ទៀត​នៅ​ពីក្រោយ ទើប​អាច​ដំណើរការ​បាន​មកដល់​បច្ចុប្បន្ន ដោយ​គ្មាន​ស្ថាប័ន​សមត្ថកិច្ច​ណា ហាន​រំខាន​ឡើយ​។​

​កញ្ញា​ទួន សា​វន ជា​មេឃុំ​កំពង់ព្រះ​ថា កន្លង​មក​កញ្ញា​មិន​បាន​រាយការណ៍​ទៅ​ថ្នាក់លើ​ទេ ព្រោះ​កញ្ញា​ដឹងថា គេ​ត្រូវ​រូ​វ​គ្នា​អស់​ហើយ ហើយ​ពេលនេះ​មាន​តែ​ខាង​សារពត៌មាន​ទេ​ទើប​ជួយ​គាត់​បាន ដូច្នេះ​សូម​សារពត៌មាន​មេត្តាជួយ​ចុះ​ផ្សាយ​តាម​ការមើលឃើញ​ផង​ទៅ​ចុះ​។​
​ចំណែក​លោក លី គឹម​ហាង មេ​ប៉េ​អ៉ឹម​ស្រុកសង្កែ​ឆ្លើយតាម​ទូរស័ព្ទបែប​គំរុះគំរើ​យខណៈ​សារពត៌មាន​សួរនា​រសៀល​ទី​០៩ ខែ​កញ្ញា ម្សិលមិញ​ថា​: លោក​មិន​ដឹង ។​

​លោក​អ៉ឹម ដា​រ៉ា មេបញ្ជាការរង នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង បាន​ប្រាប់ថា​: លោក​មេ​ប៉េ​អ៉ឹម​ស្រុកសង្កែ​ឆ្លើយថា​មិន​ដឹង​រឿង​ក្នុង​មូលដ្ឋាន​ខ្លួន​បែប​នេះ​មិន​ត្រឹមត្រូវ​ទេ លោក​នឹង​ចាត់វិធានការ​លើ​ទីតាំង​ជល់​មាន់​ខាងលើ​នោះ ៕

 

IMG-20160912-WA0021

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់