សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប៉ូលិស​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​សណ្ឋាគារ «​អូ​ប៉ា​រ៉ា​ឌី​ប្លឺ​» ចាប់ខ្លួន​៣​នាក់

​ប៉ូលិស​បង្ក្រាប​ករណី​ចែកចាយ​គ្រឿងញៀន នៅ​សណ្ឋាគារ «​អូ​ប៉ា​រ៉ា​ឌី​ប្លឺ​» ចាប់ខ្លួន​៣​នាក់

ខេត្ត​កែប​៖ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ បាន​បើក​ប្រតិបត្តិការ ចុះ​ទៅ​បង្ក្រាប​ករណី​រក្សាទុក ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​សណ្ឋាគារ «​អូ​ប៉ា​រ៉ា​ឌី​ប្លឺ​» ស្ថិតនៅ​ភូមិ​កែប សង្កាត់​-​ក្រុង​-​ខេត្ត​កែប ដោយ​ធ្វើ​ការឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ ។​

​ជនសង្ស័យ​ទាំង​៣​នាក់​រួមមាន​: ទី​១-​ឈ្មោះ តាន់ លុន អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កោះ​គ្រឹ​ស្នា ឃុំ​ឬ​ស្សី​ស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ដែល​មុខសញ្ញា​នេះ ធ្លាប់​ជាប់​ទោស​៤​ឆ្នាំ (​អនុវត្តន៍​ទោស ២​ឆ្នាំ ក្នុង​ពន្ធនាគារ​ខេត្ត​កំពត ពី​ថ្ងៃ​២៥ ខែ​មករា ឆ្នាំ​២០១២​ដល់​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០១៤ និង ព្យួរ​ទោស​២​ឆ្នាំ ពី​បទ​ចរាចរ បែងចែក ចាត់ចែង​ឲ្យប្រើ​ប្រាស់​គ្រឿងញៀន ដោយ​ខុសច្បាប់ ទី​២-​ឈ្មោះ ម៉ា រី​ដា ភេទ​ស្រី​អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​សាលា​លេខ​៥ ឃុំ​ឈូក​ស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង សព្វថ្ងៃ​ជា​ស្រី​ខារ៉ាអូខេ នៅ​ហាង «​ម្លប់​ស្បូវ​ស្រី​ពេជ្រ​» ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប និង​ជា​ស្រី​ស្នេហ៍​របស់​ឈ្មោះ តាន់ លុន​ឃាត់ខ្លួន​នៅ​បន្ទប់ដេក ក្នុង​សណ្ឋាគារ​ខាងលើ ជាមួយ​តាន់ លុន និង​ទី​៣-​ឈ្មោះ ទ្រី សុភា អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប​។​

​សម្រាប់​ប្រតិបត្តិការ​ខាងលើនេះ កម្លាំង​នគរបាល​របស់​លោក ដែល​បាន​ធ្វើឡើង​ក្រោម ការសម្របសម្រួល​ពី តំណាង​អយ្យការ​ផង​នោះ បាន​ដកហូត ម្សៅ​ក្រាម​ស (​ម៉ា​ទឹកកក​) ២ កញ្ចប់ ម្សៅ​WY​ពណ៌​ទឹកក្រូច​កិន​ហើយ ១​កញ្ចប់ បំពង់​ជក់​១​កំប្លេរ ទូរស័ព្ទដៃ ៥​គ្រឿង បណ្ណ័​សំគាល់​ប្រធានសាខា​កាសែត​១ និង​ម៉ូតូ​សេ ១២៥​មួយគ្រឿង​។ ជាមួយគ្នា​នេះ​កាលពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ខេត្ត​កែប ក៏​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ផង​ដែរ​ពាក់ព័ន្ធ​ករណី​ចែកចាយ គ្រឿងញៀន​នៅ​ផ្លូវលំ ក្នុងភូមិ​ភ្នំ​លា​វ ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។ ជនសង្ស័យ​មាន​ឈ្មោះ តាន់ ប៉ូ ហៅ​ជ្រង អាយុ​២៦​ឆ្នាំ មុខរបរ​ជាងផ្សារដែក សព្វថ្ងៃ​រស់នៅ​ភូមិ​លក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច​ខេត្ត​កំពត ដែល​ការចាប់ខ្លួន​នេះ បាន​ធ្វើឡើង​ក្នុង​ជនសង្ស័យ ជិះ​ម៉ូតូ​ម្នាក់​ឯង​យក​ថ្នាំញៀន ទៅ​បំរុង​ចែកចាយ​នៅ​មូលដ្ឋាន​ខាងលើ​។​

​ក្រោយ​ការចាប់ខ្លួន​កម្លាំង នគរបាល​បាន​ដកហូត​ថ្នាំញៀន ចំនួន ៦​កញ្ចប់ និង​លុយ​មួយចំនួន​ផង​ដែរ​។ សម្រាប់​ជនសង្ស័យ​ទាំងនេះ ត្រូវបាន​នគរបាល​កំពុង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

IMG-20160911-WA0002 IMG-20160911-WA0003

Filed in: គ្រឿងញៀន, សន្តិសុខសង្គម