សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោក អ៊ូ គឹម​ព្រឹទ្ធី ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​បាត់ដំបង !

លោក អ៊ូ គឹម​ព្រឹទ្ធី ត្រូវបាន​តែងតាំង​ជា​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ខេត្ត​បាត់ដំបង !

កាលពី​ថ្ងៃ​ទី ១៥ ខែកក្កដា ឆ្នាំ​២០១៤ នៅ​សាលប្រជុំ​សាលាខេត្ត​បាត់ដំបង មាន​រៀបចំ​កម្មវិធី​ប្រកាស​ចូល កាន់​តំណែង​ប្រធាន​មន្ទីរ​មុខងារសាធារណៈ​ដែល​ទើបនឹង​បង្កើត​ថ្មី ក្រោម​អធិបតីភាព ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង ។​

​ក្នុង​សេចក្តីប្រកាស​ស្តីពី​ការតែងតាំង​មន្ត្រីរាជការ​ដែល​អាន ដោយ ឯកឧត្តម ប្រាក់ វី​ក្រា អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​ក្រសួង​មុខងារសាធារណៈ សម្រេច​តែងតាំង​លោក អ៊ូ គឹម​ព្រឹទ្ធី ជា​ប្រធាន​មន្ទីរ មុខងារសាធារណៈ​ខេត្ត​បាត់ដំបង ចាប់ពី​ពេលនេះ​តទៅ ។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម ច័ន្ទ សុផល បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គ មហា​សេនាបតី​តេជោ ហ៊ុន សែន ប្រមុខ​ដឹកនាំ​បាន​ខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់តែ​ជឿន លឿន​ជា​លំដាប់ ។ ក្នុងនោះ​ក៏​មាន​ការកែទម្រង់​ជា​បន្តបន្ទាប់​នូវ​តួនាទី​មន្ត្រីរាជការ​តាម​ឋានានុក្រម ។

​ជាក់ស្តែង​ដូចជា លោក អ៊ូ គឹម​ព្រឹទ្ធី ដែល​ត្រូវបាន​ក្រសួង​មុខងារសាធារណៈ​តែងតាំង​ឱ្យ​ធ្វើជា​ប្រធាន​មន្ទីរ ថ្ងៃនេះ គឺជា​ការប្រគល់​ភារកិច្ច​ថ្មី​មួយទៀត ដែល​ស្ថាប័ន​ជាតិ​ទម្លាក់​មក​ឱ្យ​ថ្នាក់​ក្រោម​ជាតិ ទៅតាម​នយោបាយ​ចតុ កោណ​តំណាក់កាល​ទី ៣ ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ ។​

​មានមតិ​សំណេះសំណាល​ក៏ដូចជា ផ្តាំផ្ញើ​នាឱកាស​នោះ ឯកឧត្តម ពេជ្រ ប៊ុនធិន បាន​ថ្លែងថា ការប្រកាស​ចូល កាន់​តំណែង​ប្រធាន​មន្ទីរ មុខងារ​សាធារណៈ​ខេត្ត​នាពេលនេះ គឺជា​ការប្រគល់​ភារកិច្ច និង​ការទទួលខុសត្រូវ​មួយ​ដ៏ មាន​សារៈសំខាន់ ដែល​តម្រូវ​ឱ្យ​សា​ម៉ី​ខ្លួន​ត្រូវតែ​បញ្ចេញ​ឱ្យ​អស់​នូវ​ចំណេះដឹង​សមត្ថភាព ទេពកោសល្យ​ដែល​ខ្លួន​មាន ពិសេស​ជាងនេះទៅទៀត គឺ​ត្រូវ​ស្វែង​យល់​ឱ្យបាន​ល្អិតល្អន់​អំពី​ច្បាប់​នានា ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ការងារ​ជំនាញ របស់ខ្លួន ។

​ឯកឧត្តម ពេជ្រ ប៊ុនធិន បាន​បន្ថែមថា ចំពោះ​លោក​ប្រធាន​មន្ទីរ​ថ្មី ដែល​ត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃនេះ ត្រូវតែ​សហការ​ជាមួយ​បុគ្គលិក​ក្រោម​ឱវាទ ក៏ដូចជា អាជ្ញាធរ​ដែនដី​ឱ្យបាន​ស្អិតរ​មួ​ត ដើម្បី​អនុវត្តន៍​ការងារ របស់​ខ្លួន​ឱ្យ​ទទួលបាន​ជោគជ័យ​គ្រប់​ភារកិច្ច ។​

​ក្នុងឱកាស​នោះ​ដែរ លោក អ៊ូ គឹម​ព្រឹទ្ធី ក៏​បាន​ឡើងមក​ប្តេជ្ញាចិត្ត​ថា និង​ខិតខំ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ ភារកិច្ច​នេះ ឱ្យ​ទទួលបាន​ជោគជ័យ​សម្រាប់​ជាតិ​មាតុភូមិ ជាពិសេស​គឺ​សហការ​ជាមួយ​មន្ត្រី​រាជការ​ក្រោម​ឱវាទ​ឱ្យ បានល្អ ក៏ដូចជា អាជ្ញៅធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ៕​

 

2014_07_17

2014_07_17 (3) 2014_07_17 (1) 2014_07_17 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី