សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មធ្យោបាយ​បំពាក់​អំពូល​(​ឡា​ហ្សែ​រ​)​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ចរាច​រណ៍ ពេល​នេះ​កម្លាំង​សមត្តកិច្ច​បាន​ចុះ​ត្រួតពិនិត្យ និង​ចាប់​ដោះចេញ និង​យក​ទៅ​ធ្វើ​ការអប់រំ​ណែនាំ​

​មធ្យោបាយ​បំពាក់​អំពូល​(​ឡា​ហ្សែ​រ​)​ត្រូវ​បាន​ហាមឃាត់​ដោយ​ច្បាប់​ចរាច​រណ៍ ពេល​នេះ​កម្លាំង​សមត្តកិច្ច​បាន​ចុះ​ត្រួតពិនិត្យ និង​ចាប់​ដោះចេញ និង​យក​ទៅ​ធ្វើ​ការអប់រំ​ណែនាំ​

​បាត់ដំបង​÷ តាម​បទបញ្ជា​ណែនាំ​របស់​ឯកឧត្តម ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ផ្តោត​សំខាន់​រាល់​មធ្យោបាយ ធ្វើដំណើរ​ពេលយប់​ដែល បំពាក់​អំពូល  (​ឡា​ហ្សែ​រ​)​ត្រូវមាន​វិធានការ បង្ក្រាប​ដោះចេញ និង​ធ្វើ​ការអប់រំ​ណែនាំ​ដល់​ម្ចាស់​មធ្យោបាយ ។​

​នៅ​រាត្រី​ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦ នេះ​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការរង ក្រោម​បញ្ជា​ផ្ទាល់​របស់​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង​បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ​សហការគ្នា  ឃាត់​មធ្យោបាយ​ទាំងឡាយ​ណា​ដែល​បើកបរ​ពេល​យប់​ដោយ​បំពាក់​អំពូល (​ឡា​ហ្សែ​រ​) ធ្វើការ​អប់រំ​ណែនាំ​និង​ដោះ​យក​អំពូល​នោះ​ចេញ នៅលើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្រាស្ត​ស្រុកសង្កែ ខេត្ត​បាត់ដំបង ព្រោះថា មធ្យោបាយ​ធ្វើដំណើរ​ពេល​យប់​ដែល​បំពាក់​អំពូល ប្រភេទ​នេះ បាន​បង្ករ​ឲ្យ​កើត​មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​មិនតិច​ករណី​ទេ​នា​ពេលកន្លងមក ។

​សកម្មភាព​នេះ​កម្លាំង​នគរបាល​ជំនាញ​នឹង​បន្ត​អនុវត្ត​ជា​រៀង រាល់​យប់​ចាប់ពីពេលនេះ​ត​ទៅ​ដើម្បី​រួមចំណែក​កាត់បន្ថយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។

​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង សូមបញ្ជាក់​ថា រថយន្ត​បាន​បំពាក់​អំពូល​ពី​នាយ​(FULL option ) ឡា​ហ្សែ​រ ត្រូវតែ​មាន​វិធាន​កែសម្រួល​ព្រោះ​វា នៅតែ​ជា​បញ្ហា​ប្រឈម​។
​សូម​អំពាវនាវ​ដល់​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចណ៍​ទាំងអស់គ្នា​៕

 

IMG-20160910-WA0026 IMG-20160910-WA0027

Filed in: ព័ត៌មានជាតិ