សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រជាពលរដ្ឋ​ឃុំ​អូរអណ្តូង ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​គ្រាប់មីន ខណៈ​ពេល​ពួកគាត់​ប្រទះឃើញ​នៅ​លើ​ដី ដែល​អាជ្ញាធរ បាន​បោស​សំ​អាត់​រួច​

​ប្រជាពលរដ្ឋ​ឃុំ​អូរអណ្តូង ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​បញ្ហា​គ្រាប់មីន ខណៈ​ពេល​ពួកគាត់​ប្រទះឃើញ​នៅ​លើ​ដី ដែល​អាជ្ញាធរ បាន​បោស​សំ​អាត់​រួច​

​ខេត្ត​ប៉ៃលិន​៖  ពលរដ្ឋ​ជាច្រើន​នាក់ ក្នុង​ឃុំ​អូរអណ្តូង បាន​រៀបរាប់ឲ្យ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ នេះ​ថា ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​គ្រាប់មីន ដែល​សេសសល់​ពី​សម័យ​សង្គ្រាម នៅ​រាយប៉ាយ​ពេស​ពេញដី មិន​ថា​ដី ដែល​អាជ្ញាធរ​បាន​សំអាត​ហើយ និង​ដី​មិនទាន់​បោសសំអាត ។

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​០១៦ ស្ថិតក្នុង​ភូមិ​ថ្នល់ទទឹង ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ  មាន​ករណី​ពលរដ្ឋ​បាន​ប្រទះឃើញ​គ្រាប់​មីន​ចំនួន​០២​គ្រាប់ ដែល​នៅក្នុង​ដី​ខណៈ​ពេល​ដែល​ពួកគាត់​កំពុង ជីកដី ដើម្បី​យក​រ៉ែ​ត្បូង​ក៏​ប្រទះឃើញ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​រត់​ចែក​ជើង​គ្នា  តែ​មិន​បង្ក​ឲ្យ​ពលរដ្ឋ​ណា​រងគ្រោះថ្នាក់​នោះ​ទេ បន្ទាប់មក​ក៏​រាយ​ប្រាប់​អាជ្ញាធរ​មូលដ្ឋាន​ឲ្យដឹង​ផងដែរ ។

​អ្នក​មីង​ម្នាក់​ឈ្មោះ  យិន សំណាង រស់នៅ​ភូមិ ថ្នាល់​ទទឹង ឃុំ​អូរអណ្តូង បានឲ្យដឹងថា​៖​ពួកគាត់​មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​គ្រាប់មីន នៅលើ​ដី​ដែល​អាជ្ញាធរ​មីន បាន​បោស​សំអាត​រួច ព្រមទាំង​ប្រគល់​ឲ្យ​ពួកគាត់​ទៅ​រស់នៅ  តែ​នៅ​ថ្ងៃនេះ​ពួកគាត់​ក៏​បាន​ប្រទះ​ឃើញ​ក៏​មាន​ការភ្ញាក់ផ្អើល ។ អ្នក​មីង ក៏​បាន​សំណូមពរ​ដល់​អាជ្ញាធរ​មីន​ផង ចំពោះ​បញ្ហា​នេះ ដោយ​ឲ្យ​អាជ្ញាធរ​ពិនិត្យឡើងវិញ​ចំពោះ​ដី ដែល​បាន​បោសសំអាត​រួច និង​ដី​ដែល​នៅ​សេសសល់ ផងដែរ ។​

​ពាក់ព័ន្ធ​បញ្ហា​នេះដែរ លោក គង់ ណន អធិការរង​ស្រុក​សាលា​ក្រៅ បានឲ្យដឹងថា​៖ បើ​តាម​លោក​ដឹង​ដី​នៅ​ចំណុច​កើតហេតុ​ខាងលើ ដែល​ពលរដ្ឋ​ប្រទះឃើញ​គ្រាប់​មីន​នោះ ជា​ដី​ដែល​អាជ្ញាធរ​មីន បាន​ដោះ​រួចរាល់​ទៅហើយ ព្រមទាំង​ប្រគល់ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ផង​ដែរ  ហើយ​គ្រាប់​មីន​ដែល​ពលរដ្ឋ​ប្រទះឃើញ​ជា​មីន​ស្គ ដែល​សល់​ពី​សម័យ​សង្គ្រាម ។ លោក​បានឲ្យដឹង​ទៀតថា​៖  សង្គ្រាម​នៅ​កម្ពុជា ដែល​កើតឡើង​ជិត ៣​ទសវត្ស បាន​បន្សល់​ទុក​មត៌ក​ដ៏​ធ្ងន់ធ្ងរ បើ​គិត​ចាប់ពី​អំឡុង​ឆ្នាំ​១៩៧៩ រហូតមកដល់​បច្ចុប្បន្ន ហើយ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន  ជា​នាយករដ្ឋមន្ត្រី បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ដែល​កំពុង​តែ​នៅ​សេសសល់​រាយប៉ាយ​ជាច្រើន​កន្លែង នៅក្នុង​ប្រទេស​កម្ពុជា  ។

​លោក​បន្ត​ឲ្យដឹង​ទៀតថា​៖ ថ្វី​ត្បិត​តែ​រដ្ឋាភិបាល និង​ប្រទេស​ម្ចាស់ជំនួយ បាន​ប្រឹងប្រែង​យ៉ាងខ្លាំង​ទៅលើ​សកម្មភាព​រំដោះ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចេញពី​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា រយៈពេល​ជាង ២០​ឆ្នាំ​មកហើយ​ក្តី ក៏​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ នៅ​តែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង​ប្រជាពលរដ្ឋ​នៅឡើយ ជាក់ស្តែង​នៅ​ថ្ងៃនេះ​ផងដែរ ៕
​អត្ថបទ ទូច​សុខន​

 

IMG-20160909-WA0067 IMG-20160909-WA0069

Filed in: សន្តិសុខសង្គម