សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សមត្ថកិច្ច​ស្នងការ​ខេត្ត​ប៉ៃលិន ឆ្មក់​ចូល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់​ខ្លូន​ជនសង្ស័យ​៤​នាក់ និង​ថ្នាំញៀន​០៥​កញ្ចាប់​តូច​

​សមត្ថកិច្ច​ស្នងការ​ខេត្ត​ប៉ៃលិន ឆ្មក់​ចូល​បង្ក្រាប​បទល្មើស​គ្រឿងញៀន ឃាត់​ខ្លូន​ជនសង្ស័យ​៤​នាក់ និង​ថ្នាំញៀន​០៥​កញ្ចាប់​តូច​

ខេត្ត​ប៉ៃលិន ៖ កាលពី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង ១៥:៣៥​នាទី ដោយ​ក្រោម​ការដឹកនាំ​និង​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក​វរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បង្គាប់​អោយ​លោក​អនុសេនីយ៍ទោ អៀ​ប វិសាល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល ដើម្បី​ដឹកនាំ​កម្លាំងចម្រុះ ចុះ​ធ្វើ​ការបង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ចំនួន ០១​កន្លែង នៅ​ចំណុច​ផ្ទះសំណាក់ LSC (​បន្ទប់​លេខ ១២២) ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​ករណីនេះ​ធ្វើការ​បង្ក្រាប​បាន ជនសង្ស័យ​ចំនួន ០៤​នាក់ (​ស្រី ០១​នាក់​), ម្សៅ​ក្រាម​ព​ណ៍ស (​ម៉ា​ទឹកកក​) ចំនួន ០៥​កញ្ចប់​តូច​, ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ០១ រួម​និង​សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ ជន សង្ស័យ​ទាំង​នោះ​មានឈ្មោះ​ដូច​ខាងក្រោម​:
០១. ជា ងួន​ហាក់ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារ​ព្រំ ស្រុក​សាលា​ក្រៅ​
០២.​វ៉ាត សុផល ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ផ្សារ​ថៃ​
០៣. រិន ឌី ភេទ​ប្រុស អាយុ ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារ​ថៃ​
០៤. ដុក វិយ៉ា​ដា ភេទ​ស្រី អាយុ ១៧​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ផ្សារ​ព្រំ ស្រុក​សាលា​ក្រៅ​។

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕
​អត្ថបទ ទូច​សុខន​

 

IMG-20160909-WA0065 IMG-20160909-WA0061

Filed in: គ្រឿងញៀន