សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​បន្លែ​នៅ​ស្តាំ​ដៃគេ​តែម្តង​

​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ដឹក​បន្លែ​នៅ​ស្តាំ​ដៃគេ​តែម្តង​

​បាត់ដំបង ៖ សាក្សី​នៅ​កន្លែងកើតហេតុ​បានឲ្យដឹង​ថា​គ្រោះថ្នាក់​ចរាចរណ៍​១ បាន​បង្កឡើង​ដោយ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2F.8719 ដែល​តៃកុង​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ​ធ្វើដំណើរ​ពី​កើត​ទៅ​លិច​រេ​ចង្កូ​ទៅ​បុក​រថយន្ត​ទួរីស ពណ៌​លឿង​ដឹក​បន្លែ​១​គ្រឿង ដែល​កំពុង​ធ្វើដំណើរ​ច្រាស់ទិស​ពី​លិច​មក​កើត​នៅ​ខាងស្តាំ​គេ​ចំ​ពីមុខ​ពេញទំហឹង​តែម្តង​។​

​សាក្សី​ដដែល​បន្តថាៈ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​ល្ងាច ថ្ងៃទី​៨​កញ្ញា ម្សិលមិញ​នេះ​ត្រង់​ចំណុច​មុខ​បន្ទាយ​PM​ស្រុក​សង្កែ​ក្នុង​ឃុំ​អន្លង់​វិល ស្រុក​សង្កែ បណ្តាល​ឲ្យ​អ្នកជិះ​ក្នុង​រថយន្ត​ដឹក​បន្លែ​រងរបួស​ធ្ងន់​ស្រាល​ជាច្រើន​នាក់​រួម និង​បន្លែ​ជ្រុះ​ធ្លាក់​រាយប៉ាយ​ពេញ​ផ្លូវ​,​ចំណែក​រថយន្ត​បង្ក​បាន​ផ្ទុះ​ពោង​ទាំងសងខាង​ប៉ោង​កាបូ​ខាង​មុខ​ហើយ​តៃកុង​បើកបរ​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជាប់​តែ​ម្តង​។​

​ស្ត្រី​៤​នាក់​ដែល​រងរបួស​ស្រាល​ជិះ​ក្នុង​រថយន្ត​ដឹក​បន្លែ​បានឲ្យដឹង​ថាៈ​ពេល​ខ្លួន​ជិះ​ក្នុង​រថយន្ត​ឃើញ​រថយន្ត​កា​ម៉ា​រី​បើកបរ​យ៉ាង​លឿន​រេ​ចង្កូត​មក​ខាងស្តាំ​ខ្លួន​ស្រែកប្រាប់​តៃកុង​ខ្លាំងៗ​ថា​រថយន្ត​នោះ​មក​បុក​រថយន្ត​យើង​ហើយ​ស្រាប់តែ​មក​ម៉ាំង​មែន​តែម្តង​បុក​ស្រស់ៗ​តែម្តង​,​ពេល​នេះ​ខ្លួន​បាន​រងរបួស​ស្រាល​រលា​ត់ដៃ​ជើង​តិចតួច​កុំ​តែ​បាន​បន្លែ​ទុបខ្លួន​កុំ​អី​មិនដឹង​របួស​រងរបួស​ធ្ងន់ធ្ងរ​បែប​ណា​ទេ​។​
​ចំណែក​តៃកុង​ឡាន​កា​ម៉ា​រី​តូច​បង្ក​បាន​អះអាង​ថា​ខ្លួន​ស្រវឹង​តិចតួច​,​ហើយ​ខ្លួន​ក៏​រងរបួស​ដែរ​សុំ​ទៅ​ព្យាបាល​សិន​។​

​នគរបាល​ចរាចរណ៍​ស្រុក​សង្កែ​បានឲ្យដឹង​ថាៈ​រថយន្ត​ដឹក​បន្លែ​ពី​បាត់ដំបង​ទៅ​ខេត្ត​ពោធិសាត់​ពី​លិច​ទៅ​កើត​ឃើញជាក់ស្តែង​រថយន្ត​កា​ម៉ា​រី​ឆ្លង​មក​បុក​រថយន្ត​ដឹក​បន្លែ​ច្រាសទិស​គ្នា​បុក​គេ​នៅ​ខាងស្តាំ​ដៃ​តែម្តង​,​ហើយ​មិន​ទាន់​ដឹង​ថា​តៃកុង​ស្រវឹង​ឬ​មិន​ស្រវឹង​មិនទាន់​ដឹង​ទេ​ព្រោះ​មិនទាន់​បាន​ពិនិត្យ​ជាតិ​អាល់កុល​ឡើយ​តៃកុង​រង​របួសស្រាល​ដែរ​ឲ្យទៅ​ព្យាបាល​ខ្លួន​សិន​,​ចំណែក​រថយន្ត​អូស​យកទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​សង្កែ​សិន​រង់ចាំ​ការដោះស្រាយ​គ្នា​ពេល​ក្រោយ​។​

​មជ្ឍដ្ឋាន​ជាច្រើន​បាន​រិះគន់​ថាៈ​ស្រវឹងស្រា​ជោគជាំ​ហើយ​ហ៊ាន​បើកបរ​រថយន្ត​ទៀត​នេះ​សំណាង​ហើយ​ដែល​មិន​បង្កឲ្យមាន​មនុស្ស​ស្លាប់​គ្រាន់តែ​រង​របួស​តិចតួច​,​និង​បាន​បង្ក​អ្នកផ្សេង​រង​របួស​និង​ខាតបង់​ពេលវេលា​ដោយសារ​ខ្លួន​ដូចជា​គ្នា​អ្នករកស៊ី​ដឹក​បន្លែ​លក់​នេះ​ជាដើម​ប៉ះពាល់​ជីវភាព​ប្រចាំថ្ងៃ​យ៉ាងខ្លាំង​៕

 

IMG-20160909-WA0060 IMG-20160909-WA0059

Filed in: គ្រោះថ្នាក់ចរាចរណ៍