សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ល្បែងស៊ីសង​ប្រជល់មាន់​មួយ​កន្លែង​ក្នុងស្រុក​ថ្មគោល​ម្ចាស់​ប្រាប់​ថា​បង់លុយ​អោយ​អធិការ និង​ប៉ុស្ត៍​រួចរាល់​ហើយ​

​ល្បែងស៊ីសង​ប្រជល់មាន់​មួយ​កន្លែង​ក្នុងស្រុក​ថ្មគោល​ម្ចាស់​ប្រាប់​ថា​បង់លុយ​អោយ​អធិការ និង​ប៉ុស្ត៍​រួចរាល់​ហើយ​

​បាត់ដំបង​÷ ល្បែងស៊ីសង​ប្រជល់​មួយ​កន្លែង​នៅ​ចំណុច​ភូមិ​ទួល  ឃុំ​ជ្រៃ  ស្រុក​ថ្មគោល ត្រូវបាន​ម្ចាស់​សង្វៀន​អះអាងថា​បាន​បង់លុយ​អោយទៅ​មេ​ប៉ុស្តិ៍​និង​អធិការ​ស្រុក​រួច​អស់ហើយ​។​

​យោង​តាម​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​បាន​លើកឡើង​ថា ទីតាំង​សង្វៀន​ល្បែងស៊ីសង​ប្រជល់មាន់​មួយ​កន្លែង​ខាងលើ​មាន​ការបើក​លេង​ជា​រៀងរាល់​ថ្ងៃ​ច័ន្ទ និង​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ពួកគាត់​តែង​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​មួយ​នេះ​បាន​នាំគ្នា​ទាំង​ហ្វូង​ទៅ​លេង​ល្បែងស៊ីសង​ប្រជល់​មាន់នៅ​ទីនោះ ដោយ​មាន​អោប​មាន់​មក​ជាមួយ​ដើម្បី​យក​ទៅ​ជល់​យ៉ាង​គគ្រឹកគគ្រេង  ហូ​កញ្ជ្រៀវ តែ​មិន​ដែល​ប៉ះពាល់​ឬ​រំខាន​ដល់​សមត្ថកិច្ច​ឡើយ​ដោយសារតែ​ម្ចាស់​សង្វៀន​អះអាងថា​បាន​បង់លុយ​អោយទៅ​មេ​ប៉ុស្តិ៍​និង​ខាង​អធិការ​ស្រុក​រួច​អស់ហើយ​។​

​ពលរដ្ឋ​បន្តទៀតថា ដោយសា​តែ​ម្ចាស់​សង្វៀន​អះអាង​ដូច្នេះហើយ​ទើប​ធ្វើអោយ​អ្នក​ញៀន​ល្បែង​មួយ​នេះ​មិន​មាន​ការភ័យខ្លាច​សមត្ថកិច្ច​ចុះ​ទៅ​ចាប់​ឡើយ​ដែល​ជាហេតុ​ធ្វើអោយ​ផ្ទុយ​ទៅ​នឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្ថ​ភាព​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ដាក់​ចេញ​ទៅ​វិញ​។ ព្រោះតែ​មាន​ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​យ៉ាង​ដូច្នេះ ហើយ​ទើប​ធ្វើអោយ​ក្រុម​អ្នកលេង​មួយចំនួន​ចាញ់​អស់​លុយ​អស់​កាក់ ប្តី​ប្រពន្ធ​ឈ្លោះ​បែកបាក់​គ្នា និង​បង្ក​អោយ​កើតមាន​បទល្មើស​អំពើរ​លួច​ឆក់ ប្លន់ យ៉ាង​ច្រើន​ករណី​ក្នុង​ស្រុក​ថ្មគោល​។​

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​ខាងលើ លោក ឆែម សាម៉ុន នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រូង​ជ្រៃ ខាង​ពត៌មាន​យើង​មិន​អាច​សុំ​ការបំភ្លឺ​អ្វី​បាន​ទេ​នៅ​ព្រឹក​មិញ​នេះ​ដោយសារ​ទូរស័ព្ទ​មិនអាច​ទំនាក់ទំនង​បាន​។ ចំណែក​លោក ផង់ សុភាព   អធិការ​ស្រុក​ថ្មគោល​ជំវិញ​ករណី​ខាងលើ លោក​ប្រាប់​សារព័ត៌មាន​យើង​តាមរយះ​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​៨ ខែកញ្ញា​នេះ ថា​បញ្ហា​បង់លុយ​បង់កាក់​នោះ​លោក​មិនដឹងទេ​គេ​ចេះ​តែ​និយាយ​តែ​លោក​និង​ចាត់​កំលាំង​អោយ​ចុះទៅ​ចាប់​៕

 

 

IMG-20160909-WA0057

Filed in: ព័ត៌មានជាតិ, ព័ត៌មានសំខាន់