សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើត​លើ​ផ្លូវជាតិ​លេខ​៣​ក្នុង​ស្រុក​ព្រៃនប់​បណ្ដាលឱ្យ​អ្នកបើកបរ​ជាប់​ក្នុង​រថយន្ត​ស្លាប់មា្ន​ក់​

​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើត​លើ​ផ្លូវជាតិ​លេខ​៣​ក្នុង​ស្រុក​ព្រៃនប់​បណ្ដាលឱ្យ​អ្នកបើកបរ​ជាប់​ក្នុង​រថយន្ត​ស្លាប់មា្ន​ក់​

​ខេត្ត​ព្រះ​សីហា​នុ​÷ កាលពី​វេលា​ម៉ោង​១៦:០០​នាទី​ថ្ងៃ​ទី​០៨ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​លើ​ដងផ្លូវ​ជាតិ​លេខ​០៣​ស្ថិតក្នុង​ភូមិ​ទួល ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ រវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ន​ដាយ​ពណ៌ ស ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A 3233 ទិសដៅ​ពី​លិច​ទៅ​កើត អ្នកបើកបរ​(​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​) មកដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ហ៊ិ​ន​ដាយ​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3D 5493 អ្នកបើកបរ​គេច​បាត់ រីឯ​អ្នកបើកបរ​រថយន្ត ស្លាក​លេខ​3233​ត្រូវ​គៀប​ជាប់​ស្លាប់ ក្នុង​រថយន្ត​។
​ប​ច្ច​ប្បន្ន​រថយន្ត​ទាំងស​ង​ខាង​ត្រូវបាន​កម្លាំង​សមត្តកិច្ច​ស្រុក​ព្រៃនប់​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​រងចាំ​ធ្វើ​ការដោះស្រាយ ចំពោះ​អត្តសញ្ញាណ​និង​រាយការណ៍​តាម​ក្រោយ ។​

 

IMG-20160909-WA0056 IMG-20160909-WA0055

Filed in: គ្រោះថ្នាក់ចរាចរណ៍