សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

គិត​ត្រឹម​៩​ខែ​ចុង​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មនុស្ស​ស្លាប់​សរុប​៧៨​នាក់​រងរបួស​ធ្ងន់​ស្រាល​៣២០​នាក់ ទន្ទឹម​នោះ​ដែល​គរបាល​ចរាចរណ៍​រិតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​ពិនិត្យ ក៏​រកឃើញ​អ្នកបើករថយន្ត​ប្រើប្រាស់​ថ្នាំញៀន​២៦​នាក់ ក្នុង​ខេត្ត​បាត់ដំបង​

គិត​ត្រឹម​៩​ខែ​ចុង​ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​មនុស្ស​ស្លាប់​សរុប​៧៨​នាក់​រងរបួស​ធ្ងន់​ស្រាល​៣២០​នាក់ ទន្ទឹម​នោះ​ដែល​គរបាល​ចរាចរណ៍​រិតបន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់​ពិនិត្យ ក៏​រកឃើញ​អ្នកបើករថយន្ត​ប្រើប្រាស់​ថ្នាំញៀន​២៦​នាក់ ក្នុង​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង​៖ បើ​យោងតាម​របាយការណ៍​ការិយាល័យ​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​បង្ហាញ​ឱ្យដឹងថា​នៅក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៦ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ខេត្ត​បាត់ដំបង​សរុប​ចំនួន​១៨៣​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​ចំនួន​៧៨​នាក់ និង​ទទួល​រង​របួសធ្ងន់​ស្រាល​សរុប​៣២០​នាក់​។ បើ​ប្រៀបធៀប​ក្នុង​រយៈពេល​៩ ខែ ឆ្នាំ​២០១៥​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការថយចុះ​ចំនួន​៧​លើក ថយ​មនុស្ស​ស្លាប់​១១​នាក់ ប៉ុន្តែ​កើន​អ្នករងរបួស ៤៩​នាក់ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៩​ខែ​ខាងលើ​ត្រូវ​គេ​មើលឃើញ​ថា​ភាគច្រើន បង្កឡើង​ដោយ​អ្នកបើកបរ​យានយន្ត​ប្រើប្រាស់​ល្បឿន​លឿន​រហូត​ដល់​៨៥​លើក​។​

​ក្នុង​ប្រតិបត្តិការ​បង្ការ​ទប់​ទប់ស្កាត់​អត្រា​គ្រោះថ្នាក់​ចរាច​រណ៍នៅ​ខេត្ត​បាត់ដំបង កាលពី​ថ្ងៃ​ចុង​សប្តាហ៍​នេះ នគរបាល​ចរាចរណ៍​សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក្រោម​កា​អនុវត្តតាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​ត្រួត​ព​និត្យ​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​នៅពេល​យប់ ដោយ​ត្រួតពិនិត្យ​រកឃើញថា​អ្នកបើករថយន្ត​តូច​ធំ​ចំនួន​៩២​នាក់ ពិនិត្យ​ទឹកនោម​រកឃើញ​អ្នកប្រើប្រាស់​ថ្នាំញៀន​ចំនួន​២៦​នាក់ គិត​ជា​ភាគរយ​ស្មើ​និង​២៤​ភាគរយ ។ អ្នកប្រើប្រាស់​ថ្នាំញៀន ២៦ នាក់ ជា​អ្នក​បើក​រថយន្តក្រុង បើក​រថយន្ត​ដឹកទំនិញ​ធុន​ធំ បើករថយន្ត​លំដាប់​VIP និង​រថយន្ត ដឹក​បន្លែ​ផ្លែឈើ​ផងដែរ​។​

​អ្នកបើក​រថយន្ត​មាន​ផ្ទុក​សារធាតុ​ញៀន​ត្រូវបាន​សមត្ថកិច្ច​សុំ​គោល​ការ​ថ្នាក់លើ​អនុវត្ត​តាម​នីតិ​ច្បាប់​។ អ្នកបើក​រថយន្ត​ក្រុង រថយន្ត​តាក់ស៊ី រថយន្ត​ដឹកទំនិញ​ធុន​ធំ នៅពេល​យប់ មាន​ប្រើប្រាស់​ថ្នាំញៀន​បែប​នោះ ជា​ផ្នែក​ធ្វើឱ្យ​ប្រឈម និង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ព្រោះ​កន្លងមក​យើង​សង្កេតឃើញថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធំៗ បណ្តាលឱ្យ​មនុស្ស​ស្លាប់​ច្រើន​នាក់​នៅ​ខេត្ត​បាត់ដំបង ទាំងនេះ​អាច​ថា អ្នកបើករថយន្ត​មាន​ប្រើប្រាស់​សារជាតិ​ញៀន​ក៏​អាច​ថា​បាន​។​

​ពាក់ព័ន្ធ​និង​ការអនុវត្ត​រិត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​នៅ​ខេត្ត​បាត់ដំបង​នេះដែរ លោក វរសេនីយ៍ឯក សា​ធ គឹម​សាន នាយករិយាល័យ​នគរ​បាល​ចរាចរណ៍​ខេត្ត​ប្រាប់ឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ​ថា រយៈពេល​មួយ​សប្តាហ៍​ចុងក្រោយ​នគរបាល​ចរាចរ​បាន​ចុះ​ត្រួតពិនិត្យ​ទៅលើ​អ្នកបើកបរ​យានយន្ត គ្រប់​ប្រភេទ​តាម​ដងផ្លូវ​ជាតិ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បាត់​។ ដោយ​ពិនិត្យ​លើ​ការបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ត្រួតពិនិត្យ​ល្បឿន រថយន្ត​ដឹក​សំពីងសំពោង អ្នកបើករថយន្ត​អត់​ពាក់​ខ្សែ​ក្រវ៉ាត៉ រថយន្ត​គ្មាន​បំពាក់​ឧបករណ៍​សម្ភារៈ​បច្ចេក​ទេស​ត្រឹមត្រូវ ម៉ូតូ​អត់​ដាក់​កញ្ចក់ អត់​ពាក់​មួកសុវត្ថិភាព ជាដើម​។​

​ជា​លទ្ធផល​ពិនិត្យ​រកឃើញ​អ្នកបើក​យានយន្ត​គ្រប់​ប្រភេទ​បើកបរ​ល្មើស​ច្បាប់​សរុប​ចំនួន​៥៣៨​គ្រឿង ក្នុងនោះ​ក៏​ធ្វើការ​អប់រំ​និង​ផាកពិន័យ​តាម​ច្បាប់ គិត​ជា​ទឹកប្រាក់​សរុប​១៥​លាន ៣​សែន​រៀល​។ ហើយ​លោក​នាយការិយាល័យ​ចរាចរណ៍​ក៏​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ម៉ឺងម៉ាត់  ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​និង​ក៏​ដើម្បី​ការពារ​អាយុជីវិត​ខ្លួនឯង​ផង​ដែរ​៕​

 

 

IMG-20160907-WA0075 IMG-20160907-WA0068

Filed in: គ្រោះថ្នាក់ចរាចរណ៍