សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​

​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ម្នាក់​ត្រូវបាន​ឃាត់ខ្លួន​ដោយ​កម្លាំង​នគរបាល​ខេត្ត​បាត់ដំបង​

ខេត្ត​បាត់ដំបង​៖ ជនសង្ស័យ​ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​យ៉ាង​សកម្ម ប្រចាំ​ខេត្ត​បាត់ដំបង​ម្នាក់​ទៀត​ហើយ ត្រូវបាន​កម្លាំង​ការិយាល័យ​ប្រឆាំង  គ្រឿងញៀន​រួម​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​។​

​ក្រោម​ការដឹកនាំ​បញ្ជា និង​ប្រតិបត្តិ​ការណ៍ លោក វរសេនីយ៍ឯក កុយ​ហៀ​ង ស្នងការរង និង​លោក​
​វរសេនីយ៍ត្រី សុខ និមល  នាយរង​ការិយាល័យ ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ចេញ​បង្ក្រាប និង​ឃាត់ខ្លួន​ដកហូត​បាន​ថ្នាំញៀន​មួយចំនួនធំ ។​

​ការបង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​ថ្នាំញៀន​ម្នាក់​បន្ថែម​ទៀត​នៅ​ពេល​នេះ​បន្ទាប់​ពី​កន្លងទៅ​ថ្មីៗ​នេះ គេ​មើលឃើញ​ថា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​ខុសច្បាប់ ជាច្រើន​នាក់​រង​ការចាប់ខ្លួន​ជា​បន្តបន្ទាប់​ពី​កម្លាំង នគរបាល​ខេត្ត​បាត់ដំបង ក្នុង​យុទ្ធនាការ​ប្រឆាំង​គ្រឿងញៀន នៅ​ខេត្ត​បាត់ដំបង ដែល​អនុវត្ត​តាម​ផែនការ​និង​ដាក់​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧត្តមសេនីយ៍ទោ ស ថេត ស្នងការ​ន​នគរបាល​ខេត្ត​បាត់ដំបង ។​

​លោក​វរសេនីយ៍ឯក កុយ ហៀ​ង ស្នងការរង​ទទួលបន្ទុក​ផ្នែក​ប្រឆាំង​បទល្មើស បានបញ្ជាក់​ថា​
​កិច្ចប្រតិបត្តិការ​បង្ក្រាប​ធើ្វ​ឡើង​នៅ​ពេល​នេះ​គឺ យើង​ប្រើប្រាស់​វិធានការ​ជំនាញ (​ញុះញង់​)
​កាលពី​ថ្ងៃ​ទី​០៦​ខែ​កញ្ញា ឆ្នាំ ២០១៦​វេលា​ម៉ោង​២០​និង​៣០​ជា​លទ្ធផល ក្នុង​បទល្មើស​ជាក់ស្ដែង ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ យ៉ុង សម្បត្តិ អាយុ ២៩​ឆ្នាំ​មាន​ទីលំនៅ ភូមិ​ទួល​តា​ឯក សង្កាត់ ទួល​តា​ឯក ក្រុង និង​ខេត្ត​បាត់ដំបង បាន​ដកហូត​វត្ថុតាង​ប្រភេទ​មេតំ​ហ្វេ​តា​មិន​(ICE)​ចំនួន​២​កូន​ថង់ ទម្ងន់ ១៣;៨៦​ក្រាម ទូរស័ព្ទដៃ​១​គ្រឿង​ប្រដាក់​លក់​ថ្នាំញៀន​ចំនួន​១ និង​កាបូប​ដាក់​លុយ​ចំនួន​២​។​

​លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណាល់ បានបញ្ជាក់​ថា ជនសង្ស័យ​គ្រឿងញៀន​ខាងលើ​រួម និង​វត្ថុតាង​ថ្នាំញៀន​ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ដើម្បី​យក​ទៅ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

 

 

IMG-20160907-WA0066 IMG-20160907-WA0067

Filed in: គ្រឿងញៀន