សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

វិស័យ​ធនធានមនុស្ស​ជា​កត្តា​សំខាន់ ក្នុង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

វិស័យ​ធនធានមនុស្ស​ជា​កត្តា​សំខាន់ ក្នុង​គោលនយោបាយ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​

ខេត្ត​ប៉ៃលិន​៖ លោក​បណ្ទិត ពេ​ជ សោ​ភ័ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​គ្រប់​មុខសញ្ញា បាន​ថ្លែង​យ៉ាង​ដូច្នោះ ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការពង្រឹង​សមត្ថភាព​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ  ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នា​ព្រឹក​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៦ ក្នុង​សាលប្រជុំ​ធំ​សាលាខេត្ត​ប៉ៃលិន ។

ក្នុង​ពិធី​នេះ មានការ​អញ្ចើញ​ជា​គណៈអធិបតី​ភាព ដោយ​លោក​បណ្ទិត ពេ​ជ សោ​ភ័ន  រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ ,​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​មាន​ការចូលរួម​ពី​លោក ភី ឡង់ឌី ប្រធាន​មន្ទីរ​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ខេត្ត ,​លោក​ស្នងការរង​, លោក​មេ​បញ្ជារ​ការ​ង​កងរាជអាវុធហត្ថ​ខេត្ត ,​គណៈប្រតិភូ​អមដំណើរ​គណៈអធិបតី ,​មន្ត្រី​នៃ​មន្ទីរជំនាញ និង​លោក​មេឃុំ​/​ចៅសង្កាត់ ,​លោក​មេ​ប៉ុស្ត៏​គ្រប់​ប៉ុស្ត៏​ក្នុង​ខេត្ត​ប៉ៃលិន យ៉ាងច្រើន​កុះករ ។​

​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន បាន​មាន​ប្រសា​ស​ន៏​ឲ្យដឹងថា​៖ នេះ​ជា​លើក​ទី​០១​ហើយ ដែល​ខេត្ត​ប៉ៃលិន បាន​ទទួល​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការព​ង្រឹ​ង​សមត្ថភាព​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ  ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។
​លោក​មាន​ប្រសា​ស​ន៏​បន្ត​ឲ្យដឹងថា​៖​ចំពោះ​ខេត្ត​យើង មាន​សហគ្រាស​គ្រឹះស្ថាន​ចំនួន​៦៤ សហគ្រាស​គ្រឹះស្ថាន ហើយ​មាន​កម្មករ​និយោជិក​ចំនួន​៣៤១៧​នាក់ ក្នុងនោះ​ស្ត្រី​ចំនួន​២០៣៩​នាក់ ដោយឡែក​ជនបរទេស​ចំនួន​១៤៧​នាក់​,​ក្នុងនោះ​ស្ត្រី​ចំនួន​៤៧​នាក់ ។ ហើយ​សហគ្រាស​គ្រឹះស្ថាន ក្រុមហ៊ុន​ខាងលើ មិន​ដែល​មាន​ធ្វើ​កូដកម្ម បាតុកម្ម​ប្រើ​ហិង្សា ដង្ហែ​ក្បូន​បិទផ្លួវ​នោះ​ទេ នេះ​ដោយសារ​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត មាន​កិច្ចសហការ​ល្អ ជាមួយ​សហគ្រាស​គ្រឹះស្ថាន ក្រុមហ៊ុន​ទាំងនោះ ។
​លោក​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ ពាក់ព័ន្ធ​ការអនុវត្ត​ន៏​ច្បាប់​ស្តីពី​ការងារ របស់​ព្រះរាជាណាចក្រ​កម្ពុជា  រដ្ឋបាល​ខេត្ត​បាន​យកចិត្តទុកដាក់​ជម្រុញ និង​ពង្រឹង​ឲ្យ​បណ្តា​សហគ្រាស ក្រុមហ៊ុន និង​វិស័យ​ឯកជន ដែល​ពាក់ព័ន្ធ ត្រួវ​សហការ​ជា​មន្ត្រី​ជំនាញ​អនុវត្ត​ន៏​តាម​ខ្លឹមសារ ដូចដែល​មានចែង​ក្នុង​ច្បាប់ ស្តីពី​ការងារ និង​ច្បាប់​ពាក់ព័ន្ធ​នានា​ផងដែរ ។​

​លោក​បណ្ទិត ពេ​ជ សោ​ភ័ន រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ និង​ណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​ជា​អនុប្រធាន​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​គ្រប់​មុខសញ្ញា បាន​មាន​ប្រសា​ស​ន៏​ក្នុង​សិក្ខាសាលា​នោះ ដោយ​លោក​បាន​កោតសរសើរ​ចំពោះ​រដ្ឋបាល​ខេត្ត ដែលមាន​កិច្ចសហការ​ល្អ​ជាមួយ​ក្រសួង​ការងារ ក្នុង​ការបើក​វគ្គ​បណ្តុះ​បណ្តាល​ស្តីពី​ការពង្រឹង​សមត្ថភាព​ក្នុង​ការដោះស្រាយ​វិវាទ​ការងារ  ការទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នាពេលនេះ ។ លោក​បណ្ទិត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ បាន​មាន​ប្រសា​ស​ន៏​បន្តថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន ជា​នាយ​រដ្ឋមន្ត្រី គឺ​ប្រទេស​កម្ពុជា​ទ​ទូល​បាន​ការអភិវឌ្ឍ​ន៏​លើ​គ្រប់​វិស័យ ពិសេស​មាន​សុខសន្តិភាព​ពេញ​បរិបូណ៌ ក្រោម​នយោបាយ​ឈ្នះ ឈ្នះ  ។ គោលនយោបាយ របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​កាត់​បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​មាន​យុទ្ធសាស្ត្រ​ចតុកោណ​ចំនួន​០៤​ធំៗ ក្នុង​នោះ​ការអភិវឌ្ឍ​ន៏​ធនធានមនុស្ស ជា​កត្តា​សំខាន់​បំផុត សម្រាប់​ការអភិវឌ្ឍ​ន៏ និង​អភិបាលកិច្ច​ល្អ​ផង​ដែរ ។

​លោក​បណ្ទិត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ បាន​មាន​ប្រសា​ស​ន៏​បន្តទៀតថា​៖ វគ្គ​បណ្តុះបណ្តាល​នេះ គឺ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម បាតុកម្ម នៅ​តាម​គ្រប់​មុខសញ្ញា​ទាំងអស់ ក្នុង​ដែនដី​សមត្ថកិច្ច​គ្រប់​គ្រ​ង់ របស់​រដ្ឋបាល​ខេត្ត​ប៉ៃលិន ក្នុង​គោលបំណង ជម្រុញ​លើកទឹកចិត្ត ដល់​កិច្ច​សហការ និង​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ ក្នុង​ការបំពេញ​បេសកម្ម​ការងារ តាម​តួនាទី​មុខងារ ភារកិច្ច​របស់ មន្ត្រី​ពាក់ព័ន្ធ ឲ្យ កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។
​លោក​រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​ការងារ បាន​សំណូមពរ​ដល់​ក្រុមការងារ និង​សមត្ថកិច្ច​ទាំងអស់ ត្រួវ​ចូលរួម​រក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​ទីសាធារណៈ នៅតាម​សហគ្រាស និង​ត្រួវ​ចុះ​ស្រាវជ្រាវ​រាល់​បទល្មើស កូដកម្ម បាតុកម្ម​ខុស​និតិ​វិធី​ច្បាប់ ជាពិសេស​បិទ​ផ្លួវ​សាធារណៈ បិទ​ច្រក​ចេញចូល បង្ក​អំពើហិង្សា​បំផ្លាញ​ទ្រព្យ​សម្បិត្ត​សាធារណៈ និង​ឯកជន ដើម្បី​ចាត់វិធានការ តាម​នីតិវិធី​ច្បាប់ ព្រមទាំង​កសាង​សំណុំរឿង​ទៅ​តុលាការ​ផងដែរ ៕
​លោក ទូច សុខន​

 

IMG-20160907-WA0030 IMG-20160907-WA0033

Filed in: ព័ត៌មានជាតិ