សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ចុះ​រឹបអូស​ទំនិញ​ខូច​គុណភាព​ ​នៅ​បរិវេណ​កាស៊ីណូ ផ្កាយ​៥ ជាច្រើន​មុខ​

​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ចុះ​រឹបអូស​ទំនិញ​ខូច​គុណភាព​ ​នៅ​បរិវេណ​កាស៊ីណូ ផ្កាយ​៥ ជាច្រើន​មុខ​

សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ សហការ​ជាមួយ​មន្ដ្រី​នគរបាល​សេដ្ឋកិច្ច​ក្រសួង​-​ខេត្ត ក្រោម​ការ សម្រប​សម្រូល​ពី លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ ចំណុច​រង្វង់​មូល​ប៉ោយ​ប៉ែត និង​បរិវេណ​កាស៊ីណូ​ផ្កាយ​៥ ជា​លទ្ធផល​មន្ដ្រី​ជំនាញ​រកឃើញ ទំនិញ​ខូច​គុណភាព​ចំនួន​៤៥​មុខ ស្នើ​នឹង​២៨០​គីឡូក្រាម​។​
​លោក ហុង លៀង អនុប្រធាន​ទី​១ ទទួលបន្ទុក​ទីផ្សារ ដែល​បាន​ដឹកនាំ​ប្រតិបត្តិការ​នេះ បញ្ជាក់ថា ក្រោម​ការណែនាំ​ពី​លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ទើប​លោក​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការត្រួតពិនិត្យ ហើយ​បាន​រកឃើញ នូវ​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​ដូចជា សាច់មាន់ ឆ្អឹង​មាន់ និង​ទំនិញ​ផ្សេង​ទៀត​ប្រហែលជា​៤៥​មុខ​។

​ក្រោយ​ប្រតិបត្តិការ ទំនិញ​ខូច​គុណភាព​ទាំងអស់នេះ ត្រូវបាន​មន្ដ្រី​ជំនាញ​យកទៅ​រក្សាទុក ដើម្បី​ដុត​កម្ទេច​ចោល​។ ជាងនេះទៅទៀត មន្ត្រី​ជំនាញ​កាំកុងត្រូល ក៏​បាន​សំណូមពរ​ឲ្យ​បងប្អូន​អាជីវករ ពាណិជ្ជករ មេត្តា​សហការ​ជាមួយ​សមត្ថកិច្ច ធានា​នូវ​ភាព​ទទួលខុសត្រូវ​ខ្ពស់ កុំ​លាក់លៀម​ទីតាំង​ផលិត ប្រភព​នាំ​ចូល ក៏​ដូចជា​ការបន្ត​ការ​ចែកចាយ ម្ហូបអាហារ​ពុំមាន សុវត្ថិភាព ហើយ​ការទិញ​ដូរ​ត្រូវតែ​មាន​វិក័យប័ត្រ​ច្បាស់លាស់ ឬ​ទទួល​ទិញ​ទំនិញ​ណា​ដែល​ស្គាល់​ប្រភព និង​អាស័យដ្ឋាន ត្រឹមត្រូវ​ងាយស្រួល ដល់​សមត្ថកិច្ច​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

 

IMG-20160907-WA0021 IMG-20160907-WA0017 IMG-20160907-WA0018

Filed in: ព័ត៌មានជាតិ