សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ផ្ទុះ​រឿង​អំពើពុករលួយ​កា​សាងសង់​វត្ត​គោក​ត្របែក​ប្រេះស្រាំ រឿង​ស៊ីដាច់​លុយ​ជំនួយ​របស់​សម្តេច​៨​ម៉ឺន​ដុល្លារ​

ផ្ទុះ​រឿង​អំពើពុករលួយ​កា​សាងសង់​វត្ត​គោក​ត្របែក​ប្រេះស្រាំ រឿង​ស៊ីដាច់​លុយ​ជំនួយ​របស់​សម្តេច​៨​ម៉ឺន​ដុល្លារ​

​កំពង់ធំ ៖ សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អាណិតអាសូ ដល់​ប្រជាពលរដ្ឋ រួម​ទាំង​ពុទ្ធ​បរិ​ស័ត ចំណុះជើងវត្ត​គោត​ត្របែក បាន​ផ្តល់​ថវិកា​ចំនួន ១៦​ម៉ឺន​ដុល្លា សម្រាប់​សាងសង់​ព្រះវិហារ វត្ត​គោត​ត្របែក​ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា តែ​បែ​ជា​នាំគ្នា​ឃុបឃិត ស៊ីដាច់​លុយ​ចំនួន​៨​ម៉ឺន​ដុល្លា ហើយ​សាងសង់​អស់​ទឹកប្រាក់​ត្រឹមតែ​៨​ម៉ឺន​ដុល្លា លុះ​ក្រោយមក​ព្រះវិហារ​ប្រេះស្រាំ​បែកបាក់ ទើប​ផ្ទុះ​រឿង​ពុករលួយ នៅ​វត្ត​គោ​យ​ត្របែក ឃុំ​ស្រឡៅ ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ​។​

​ប្រជាពលរដ្ឋ​បាន​សម្តែង​នូវ​ការខកចិត្ត​យ៉ាងខ្លាំង ក្រោយ​ពី​ព្រះវិហារ​ថ្មីស្រឡាង នឹង​សាងសង់​មិនទាន់​បាន​មួយ​ដង្ហើម​ចង្រឹត​ផង ស្រាប់តែ​ព្រះវិហារ​ទាំងមូល​ប្រេះស្រាំ​ជា​ជួរ និង​ជិត​បាក់​ទាំង​ផ្ទាំង ដែល​គួរ​អោយ​មាន​ការព្រួយបារម្ភ ធ្វើ​ឲ្យ​អ្នកភូមិ​មិន​ហ៊ាន​ចូល​ទៅក្នុង​ព្រះវិហារ ដោយសារ​តែ​ខ្លាច​អស់​ជីវិត​ដោយសារ ដំបូល​ព្រះវិហារ​បាក់​សង្កត់​ស្លាប់​។​

​ព្រះ​តេជគុណ គង់​ចាំ​ក្នុង​វត្ត​គោក​ត្របែក បាន​មាន​សង្ឃដីកា​ថា វត្ត​នេះ​កាលដើមឡើយ​ឈ្មោះ​វត្ត​គោក​ត្របែក ក្រោយមក​មាន​ការប្រកាស​ដាក់​ឈ្មោះ​ថ្មី​ថា​វត្ត​តេជោ និង​ភូមិ​តេជោ ហើយ​ប្រកាស​ថា​កា​សាងសង់​នេះ​អស់ ១៦ ម៉ឺន​ដុល្លា ក្នុង​ថ្ងៃ​បញ្ចុះ​ខណ្ទសីម៉ា រហូតមកដល់​ពេលនេះ​អត់​មាន​លោក​ទេ គឺមាន​តែ​អាត្មា​មួយ​អង្គ​ឯង​ទេ កាល​មុន​មាន​៥​អង្គ​តែ​សឹក​អស់​ហើយ ហើយ​ការសាងសង់​ព្រះវិហារ​នេះ​គឺ​រៀបនឹង​ជិត​រួចហើយ ក៏​មាន​ទូរស័ព្ទ​មកពី​ភ្នំពេញ ដោយ​មិនដឹងថា​លេខ​របស់​សម្តេច​តេជោ ហ៊ុន សែន ឬ​លេខ​សម្តេច គត្តិ​ព្រឹត្ត​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន សែន នោះ​ទេ​បាន​ប្រាប់ថា​ឲ្យ​បន្ថែម​ដងទង់​មួយគូរ​ទៀត តែ​ក្រោយមក​ដងទង់ ក៏​មិន​ឃើញ​ធ្វើ​ដងទង់​តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ ព្រះអង្គ​បាន​មាន​សង្ឃដិកា​បន្តថា រហូតមកដល់​ពេលនេះ ព្រះវិហារ​ស្រុត​ប្រេះស្រាំ​បាក់បែក​ជុំវិញ​អស់ហើយ ហើយ​ការសាងសង់​នេះ​ដោយ​ជាង​ការ នៅ​សាលាស្រុក​បារាយណ៍ គ្រប់គ្រង​ដោយ​លោក គឿន​ជា​អ្នកទទួលខុសត្រូវ និង​សូម​សម្តេច​ជួយ​ឲ្យ​អ្នកជំនាញ​ទទួលខុសត្រូ​វ​ជួយ​មក​មើល​ផង​។​

​លោក ហាក់ មុង​ហួត អភិបាលស្រុក​បារាយណ៍ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី ៦ ខែ​កញ្ញា ឆ្នាំ​២០១៦​ថា កា​សាងសង់​ព្រះវិហារ​នេះ គឺជា​ក្រុម​ការងារ​របស់​ថ្នាក់លើ​គេ​ជា​អ្នក​សាងសង់​ដោយផ្ទាល់ ដោយ​មិន​បាន​តំកល់​លុយ​ឲ្យ​ខាង​ស្រុក​ជា​អ្នក​សាងសង់​នោះទេ     ហើយ​លោក​បាន​ផ្តល់​ពត៌មាន​នេះ​ជូន​ទៅ​ក្រុមការងារ​ឯកឧត្តម ដែល​ទទួលខុសត្រូវ​យូរហើយ ពាក់ព័ន្ឋ​នឹង​ព្រះវិហារ​ប្រេះ​ស្រាំស្រុត កំពុង​រង​ចាំ​មើល​គេ​ចុះ​មក​មើល​។​

​លោក លឹម សា​វ៉ាន់ អគ្គនាយករង ក្រុមការងារ​របស់​ឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បានបញ្ជាក់​ថា​លោក​បាន​ដឹង​ពត៌មាន​នេះហើយ លោក​នឹង​ចាត់​កម្មវិធី​ឲ្យគេ​ចុះទៅពិនិត្យ​ផ្ទាល់ ចំណែក​ក្រុមបច្ចេកទេស​សាងសង់​លោក​មិន​ដឹង​ទេ បើ​លោក​ទទួល​ពត៌មាន​បាន​ថា​ព្រះវិហារ​នេះ គ្រាន់តែ​ប្រេះ​ដូច​ផ្លូវ​ស្រមោច​តែប៉ុណ្ណោះ​៕

 

IMG-20160907-WA0016

Filed in: ព័ត៌មានជាតិ