សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ចែក​រង្វាន់​យុវជន​ឆ្នើម​សិស្ស​៣​ល្អ សិស្ស​ពូកែ​វិទ្យាល័យ​សម្តេចឪ​

ចែក​រង្វាន់​យុវជន​ឆ្នើម​សិស្ស​៣​ល្អ សិស្ស​ពូកែ​វិទ្យាល័យ​សម្តេចឪ​

បាត់ដំបង ៖ លោក ងួន រតនៈ អភិបាលរង​ខេត្ត​បាត់ដំបង បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពិធី​ចែក​រង្វាន់​យុវជន ឆ្នើម​សិស្ស ៣​ល្អ សិស្ស​ពូកែ​នៃ​វិទ្យាល័យ​សម្តេចឪ កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ក្នុង​ឆ្នាំ​សិក្សា​២០១៣-២០១៤ ។​

​ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការសិក្សា​ឆ្នាំ​២០១៣-២០១៤ របស់លោក ដួង ជីវ័ន នាយក​វិទ្យាល័យ​សម្តេចឪ បានឱ្យ​ដឹង​ពី​ចំនួន​សិស្ស​ទទួល​ជ័យលាភី​សរុប​ទាំងអស់​ជា​បុគ្គល​មាន​ចំនួន ៣៩៩​នាក់ ក្នុងនោះ ស្រី​មាន​ចំនួន ២២៨​នាក់ ចំណែកឯ​ជ័យលាភី​ជា​ក្រុម​នោះ មាន​សិស្ស ៦​ថ្នាក់ សរុប​មាន​ចំនួន ២៧៨​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ១៦៦​នាក់ ។ លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ​នេះ សុទ្ធតែ​បាន​ផល​ឡើង​ពី​ការខិតខំ​ប្រឹង ប្រែង​អស់ពី​កម្លាំងកាយ​កម្លាំងចិត្តរ​បស់​លោកគ្រូ​-​អ្នកគ្រូ និង​ក្មួយៗ​ជា​សិស្សានុសិស្ស ពិសេស​ក៏​មាន​ការចូលរួម​យ៉ាង សកម្ម​ពី​ឯកឧត្តម លោក​-​លោកស្រី ជា​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​ទាំងអស់ ក្នុង​ខេត្ត និង​ក្រសួង​អប់រំ​យុវជន និង​កីឡា​ផងដែរ ។​

​ក្នុងនាម​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស នៃ​វិទ្យាល័យ​សម្តេចឪ​ទាំងអស់​សូម​គោរព​ថ្លែង​នូវ​ព្រះករុណា​ទិ គុណ​ថ្វាយ​សម្តេច​ព្រះ​បរម​រតន​កោដ្ឋ សម្តេច​យាយ សម្តេច​យាយទួត ដែល​ទ្រង់​បាន​ប្រោស​ព្រះរាជទាន​នូវ​អគារ សិក្សា ២​ខ្នង ដែល​ប្រកបទៅដោយ​ក្បូរ​ក្បាច់រចនា​ល្អ​វិចិត្រ​អគារ​រឹងមាំ​បំពាក់​ដោយ​សម្ភារៈ​សិក្សា​ដ៏​ល្អ​ប្រណីត បន្ទប់​បណ្ណាល័យ​ធំ​ល្វឹងល្វើយ​សូម​ទ្រង់​យាង​ទៅកាន់​សុគតិភព និង​សូម​សម្តេច​យាយ យាយទួត​មាន​ព្រះ​ជន្មាយុ​យឺនយូរ​ត​រៀង​ទៅ ។​

​លោក ងួន រតនៈ បាន​សម្តែង​មនោ​សញ្ចោ​ត​នារី​ករាយអបអរសាទរ​ចំពោះ​លទ្ថផល​ដែល​ប្រកបពី​ការខិតខំ របស់​លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ​សម្តេចឪ នាពេល​នេះ​ហើយ​ក៏​បញ្ជាក់​ឱ្យឃើញ​ពី​ការ​វិវឌ្ឍន៍​រីកចំរើន ទាំង​បរិមាណ​គុណភាព​របស់​វិទ្យាល័យ​សម្តេចឪ ដែល​ជា​ធនធាន​ដ៏​ថ្លៃថ្លា​របស់​ប្រទេសជាតិ​នាពេល​អនាគត ។ លោក​ក៏​បាន​ឯកភាព​ផងដែរ លើ​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា​ឆ្នាំ​២០១៤-២០១៥ មាន​ការរៀបចំ​ផែនការអភិវឌ្ឍន៍ ដោយ​បន្ត​ធ្វើ​ការទំនាក់ទំនង​ជាមួយ​សហគមន៍​ក៏ដូចជា ការរៀបចំ​យន្តការ​កាត់ បន្ថយ​ការ​បោះបង់​ការសិក្សា ព្រមទាំង​បង្កើន​គុណភាព​គ្រូ​គោរព​វិន័យ​ការងារ​ឱ្យបាន​ល្អ​សុទ្ធសឹង​ជា​គន្លឹះ​មួយ​យ៉ាង សំខាន់​ក្នុង​ការបង្កើន​គុណភាព នៃ​ការសិក្សា ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​កែទម្រង់​លើ គ្រប់​វិស័យ​របស់​ជាតិ​ឱ្យ​ដំណើរ ការ​កាន់តែ​ល្អ សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ឱ្យ​កាន់តែ​មាន​សន្ទុះ​មួយកំរិត​ថែម​ទៀត ៕

2014_07_14a (2) 2014_07_14a 2014_07_14a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី