សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រ​ង​សាទរ ខណ​:​ដែល​អង្គភាព​អគ្គីសនី​ខេត្ត​ដាក់អោយ​ប្រើប្រាស់​ដល់​មូលដ្ឋាន​

​ពលរដ្ឋ​នៅ​សង្កាត់​កោះ​ទ្រ​ង​សាទរ ខណ​:​ដែល​អង្គភាព​អគ្គីសនី​ខេត្ត​ដាក់អោយ​ប្រើប្រាស់​ដល់​មូលដ្ឋាន​

ខេត្ត​ក្រចេះ​៖ ទន្ទឹម​នឹង​ប្រទេស​ជាតិ​មាន​សន្តិភាព និង​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​គ​មនាគ​ម និង​ប្រព័ន្ធ​ធារាសាស្ដ្រ ។ បច្ចុប្បន្ន ការតភ្ជាប់​បណ្ដាញអគ្គីសនី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ក៏​កំពុងតែ​ដំណើរការ​ត​ភ្ជាប់​បណ្ដាញ​ទៅ​គ្រប់​ទីកន្លែង ពី​ទីប្រជុំជន​រហូត​ដល់​ជនបទ​ដាច់ស្រយាល​ផងដែរ ។​

​ប្រជាពលរដ្ឋ រស់នៅ​ក្នុង​សង្កាត់​កោះ​ទ្រ​ង ក្រុង​ក្រចេះ បាន​សម្ដែង​នូវ​អារម្មណ៍​សប្បាយរីករាយ និង​សាទរ​យ៉ាង​ខ្លាំង​ចំពោះ​អាជ្ញាធរ​ក្រុង និង​អង្គភាព​អគ្គីសនី​ខេត្តក្រចេះ ដែល​បាន​ត​ភ្ជាប់​បណ្ដាញអគ្គីសនី​ឲ្យប្រើ​ប្រាស់​ដល់​មូលដ្ឋាន​របស់​ពួកគាត់ ។​

​លោក គឹម ចាន់​បញ្ញ៉ា ប្រធាន​អង្គភាព​អគ្គិសនី​ខេត្តក្រចេះ បានអោយដឹងថា អង្គភាព​អគ្គិសនី​កម្ពុជា​ខេត្ត​ក្រចេះ ត្រូវបាន​បង្តើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៨ ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង់​របស់​មន្ទីរ​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ។ បច្ចុប្បន្ននេះ អង្គភាព​អគ្គិសនី​ខេត្ត បាន​ទិញ​បណ្តាញ​ចរន្ត​អគ្គីសនី ពី​ខេត្ត​ត្បូងឃ្មុំ និង​មួយផ្នែកធំ​ទៀត ត​ភ្ជាប់​បណ្តាញ​ពី​ប្រទេស​វៀតណាម ចំពោះ​តម្លៃ​អគ្គិសនី​ក្នុង​ខេត្ត​ក្រចេះ សព្វថ្ងៃនេះ គឺ ១​គីឡូវ៉ាត់ ស្មើនឹង ៩៥០​រៀល ។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា ទោះបីជា​តម្លៃ​អគ្គីសនី មានតម្លៃ ៩៥០​រៀល ក្នុង​មួយ​គីឡូវ៉ាត់​ក៏ដោយ ប៉ុន្តែ​តម្លៃ​នេះ​អាច​ទទួលយកបាន ហើយ​បើ​អាច​បញ្ចុះ​តម្លៃ​ឲ្យនៅ​ត្រឹមតែ ៧​រយ​រៀល ក្នុង​មួយ​គីឡូវ៉ាត់ គឺ​រឹតតែ​ល្អប្រសើរ​បន្ថែមទៀត និង​ដើម្បី​ជា​ការចូលរួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ។​

​ពលរដ្ឋ​នៅក្នុង​សង្កាត់​កោះ​ទ្រ​ង បាន​បន្តថា នេះ​ជា​លើកដំបូង​ហើយ​សម្រាប់​ដី​កោះ​មួយ​នេះ មាន​អគ្គីសនី​ប្រើប្រាស់​ដែល​ពីមុនមក​ពុំ​ធ្លាប់​មាន ។ ទន្ទឹមនឹងនោះ អ្វី​ដែល​ជា​ក្ដី​កង្វល់​របស់​ពួកគាត់​នោះ គឺ​ពួកគាត់​សំណូមពរ​ដល់​ខាង​អង្គភាព​អគ្គីសនី​ខេត្ត ឲ្យ​យ​ជួយ​យកចិត្តទុកដាក់​នៅ​ក្រោយ​ពេល​ដែល​បណ្ដាញអគ្គីសនី​ត្រូវបាន​ដាក់ឲ្យ​ប្រើប្រាស់​រួចរាល់ កុំឲ្យ​ភ្លើង​ឧស្សាហ៍​ដាច់​ញឹកញ៉ប់​ខ្លាំងពេក ព្រោះ​កន្លងមក​អគ្គីសនី​ក្នុង​ខេត្ត​ក្រចេះ តែងតែ​មាន​ការរអាក់រអួល និង​មាន​ដាច់​ភ្លើង​ជា​ញឹក​ញ៉ប់ ហើយ​មាន​រយៈពេល​យូរ​ថែមទៀត​ផង ។​

​ការដាក់ឲ្យ​ដំណើ​ការប្រើប្រាស់​ចរន្តអគ្គីសនី​នៅលើ​កោះទ្រង ក្នុង​សង្កាត់​កោះ​ទ្រ​ង ក្រុង​ក្រចេះ​នោះ គឺ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញ៉ា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ ក្រោម​វត្តមាន​របស់​លោក ហឿ ស៊ី​យ៉ែម អភិបាលរង​ស្ដីទី​នៃ​គណៈ​អភិបាល​ខេត្ត​ក្រចេះ និង​ជា​តំណាង​របស់​ឯកឧត្តម​អភិបាល​ខេត្ត​ក្រចេះ ។​

​ថ្លែង​នៅក្នុង​អង្គពិធី​នៅ​ព្រឹក​នោះ លោក ហឿ ស៊ី​យ៉ែម អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ថា ការតភ្ជាប់រ​ចន្តអគ្គិសនី ពី​ក្រុង​ក្រចេះ​មក​សង្កាត់​កោះ​ទ្រ​ង​នេះ គឺ​មន្ត្រី​ជំនាញ​បាន​សិក្សា​យ៉ាង​ច្បាស់លាស់ ដោយ​ទម្លាក់​កប់​ខ្សែភ្លើង​នៅ​ក្រោម​បាត​ទន្លេមេគង្គ ។ ការ​ដាក់ឲ្យ​ប្រើប្រាស់​អគ្គី​ស​នី​នៅថ្ងៃនោះ លោក ហឿ ស៊ី​យ៉ែម បាន​ចាត់ទុកថា គឺជា​ព្រឹត្តិ​កាណ៌​ប្រវត្តិសាស្ត្រ​មួយ ក្រោម​ការដឹកនាំ​ប្រទេស របស់​សម្តេច​តេជោ​ហុន សែន នាយករដ្ឋមន្ត្រី​ដែល​បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​ភាពឈ្លាសវៃ ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សន្តិភាព និង​អភិវឌ្ឍ​រើ​ក​ចំរើន​លើ​គ្រប់​វិស័យ ។​

​លោក​អភិបាលរង​ខេត្ត បាន​បន្តថា ក្រោម​ការគិតគួ​យកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ខេត្ត និង​អង្គភាព​អគ្គិសនី​កម្ពុជា​ខេត្ត​ក្រចេះ បានធ្វើការ​ត​បណ្តាញ​ច​រ​ន្ត​អគ្គិសនី​ចូល​មក​ក្នុង​សង្កាត់​កោះ​ទ្រ​ង បើទោះបីជា​មាន​ការលំបាក់​ខ្លះៗ​ក្តី ក៏​អង្គភាព​អគ្គិសនី​ខេត្ត នៅតែ​ពុះពារ​រហូត​សម្រេចបាន​ជោគជ័យ ។​

​លោក បានបញ្ជាក់​ថា គោលដៅ​បន្ត អង្គភាព​អគ្គិសនី​កម្ពុជា​ខេត្ត មាន​គម្រោង​ភ្ជាប់​ចរន្ត​អគ្គីសនី​ទៅ​ឃុំ​សោ​ប កែង និង​ឃុំ​ជ្រោយ​បន្ទាយ ដែល​ស្ថិត​ក្នុងស្រុក​ព្រែក​ប្រសព្វ ត្រើយ​ខាងលិច​ទន្លេមេគង្គ​បន្ថែមទៀត ៕
​កិះ ខន​

 

IMG-20160906-WA0028 IMG-20160906-WA0030 IMG-20160906-WA0032

Filed in: ព័ត៌មានជាតិ