សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ក្រសួង​សុខាភិបាល​និង​ព័ត៌​មាន​ទើប​ភ្ញាក់រលឹក​រឿង​គ្រឿង​ស្រវឹង​តែ​គ្មាន​វិធានការ​ជាក់ស្តែង​ខ្លាំង​ទេ​!?

ក្រសួង​សុខាភិបាល​និង​ព័ត៌​មាន​ទើប​ភ្ញាក់រលឹក​រឿង​គ្រឿង​ស្រវឹង​តែ​គ្មាន​វិធានការ​ជាក់ស្តែង​ខ្លាំង​ទេ​!?

ភ្នំពេញ ​៖ ​នៅ​ថ្ងៃ​៨​មករា​២០២៤ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេត្រ ភ​ក្ត្រា បាន​គូសបញ្ជាក់​តាម​សេចក្តីបរកាស​ពត៍​មាន​ថា ការផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដោយ​ផ្តល់​រង្វាន់ គឺជា​សកម្មភាព​អូសទាញ​ពលរដ្ឋ​ឲ្យ​សេព​គ្រឿង​ស្រវឹង ពិសេស​យុវជន​។ ចំណែក​ការប្រើប្រាស់​ស្ត្រី និង​អនីតិជន​អាយុ​ក្រោម​១៨​ឆ្នាំ ឲ្យ​ផ្សាយ​គ្រឿង​ស្រវឹង ត្រូវបាន​ក្រសួង​ព័ត៌មាន ចាត់ទុកថា គឺ​ប៉ះពាល់​ដល់​សិទ្ធិ និង​សេចក្តីថ្លៃថ្នូ​របស់​ស្ត្រី​។

​បន្ទាប់​ពី​ក្រសួង​ព័ត៌មាន ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី​៩​មករា​២០២៤ ក៏​បាន​ចេញ​ការព្រមាន​ពី​ផលប៉ះពាល់​នៃ​ការសេព​គ្រឿង​ស្រវឹង​នេះដែរ​។​បើ​តាម​សេចក្តីប្រកាស​ក្រសួង​សុខាភិបាល ការសេព​គ្រឿង​ស្រវឹង​នឹង​បង្ក​ឲ្យ​កើត​ជំងឺ ក្រិន​ថ្លើម ជំងឺមហារីក មាត់ បំពង់ករ ពោះវៀន​ធំ ធ្វើឲ្យ​ប្រព័ន្ធ​រាងកាយ​ចុះខ្សោយ ក្លាយជា​មនុស្ស​ញៀន​គ្រឿង​ស្រវឹង អសមត្ថភាព​ផ្លូវភេទ ជំងឺ​បេះដូង ជំងឺ​សរសៃឈាម​ខួរក្បាល និង​បញ្ហា​សុខភាព​ផ្លូវចិត្ត​។​
​ក្រសួង​សុខាភិបាល បាន​អំពាវនាវ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធ​ចូលរួម​ទប់​ការប្រើប្រាស់​គ្រឿង​ស្រវឹង និង​ជំរុញ​ឲ្យ​ផ្លាស់ប្តូរ​ឥរិយា​ថប​បុគ្គល​សេព​គ្រឿង​ស្រវឹង​ទាំង​នៅ​តាម​គ្រួសារ សហគមន៍ និង​សាលារៀន ខណៈ​ការសេព​គ្រឿង​ស្រវឹង​ក៏​អាច​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ផង​ដែរ​នៅ​ពេល​បើកបរ​។​

​ការចេញ​ផ្សារ​សេចក្តីអំពាវនាវ​នេះ​កើតឡើង​ក្រោយ​ពី​មាន​ការ​យក​យុវជន​ឲ្យ​ផឹក​ស្រាបៀ​ឡង់សេ​ក្នុង​សង្វៀន​ប្រដាល់​ហើយ​ផ្សាយ​តាម​បណ្តាញ​សង្គម​និង​ទូរ​សទស្ស​នន៍​បង្ក​ឲ្យមាន​ការរិះគន់​បែក​ផ្សែងតា​ម​បណ្តាញ​សង្គម​។​សូមបញ្ជាក់​ថា​បើ​យោងតាម​របាយការណ៍រ​បស់ Wisevoter កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៣ ដែល​មាន​ប្រជាជន​ផឹកស្រា​ច្រើន​ជាង​គេ​នៅក្នុង​តំបន់​អាស៊ាន និង​ឈរ​នៅ​លេខ​រៀង​ទី​៣៦ នៅលើ​ពិភពលោក ពោល​គឺ​ប្រជាជន​កម្ពុជា​ម្នាក់​អាច​ផឹកស្រា​បាន ២១.៧​លីត្រ​។​ក្នុង​ស្រុក​ខ្មែរ​ជាច្រើន​អាណត្ត​រាជរដ្ឋាភិបាល​មក​ហើយ​រឿង​គ្រឿង​ស្រវឹង​គ្មាន​អ្នកណា​រំលឹក​ទេ​។​មាន​ម្តង​លោក​ខៀវ​ការញារិទ្ធ​កាល​នៅ​ជា​រដ្ឋមន្ត្រី​ក្រសួ​ង​ពត៍មាន​ធ្លាប់​បង្ហើប​មិន​ឲ្យ​ទូរស​ទ្សន៍​ផ្សាយ​តែ​បាន​បន្តិច​ស្ងាត់ឈឹង​ទៅ​ជំនួស​វិញូ​ក្រុមហ៊ុនស្រា​បៀ​ជាច្រើន​បាន​កើតឡើ​ជា​បន្តបន្ទាប់​៕

Filed in: ព័ត៌មានជាតិ