សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចុះ​រៀបចំ​លើក​បដា​ពាក្យស្លោក កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​

​ចុះ​រៀបចំ​លើក​បដា​ពាក្យស្លោក កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​

សៀមរាប​៖ លោក​ឧត្តមសេនីយ៍ទោ ស​ត ណា​ឌី ស្នងការ​នគរបាល​ខេត្ត​សៀមរាប​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​សង្កេតឃើញ​ថា បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោ​កត្តា​មនុស្ស បើកបរ​មិន​គោរព​ច្បាប់​ចរាច​រណ៍ មិនចេះ​យោកយល់​គ្នា​ទៅវិញទៅមក បង្កឲ្យមាន​មនុស្ស​ស្លាប់ និង​រងរបួស រហូត​ឈានដល់​ពិការភាព​អស់​មួយជីវិត និង​បណ្ដាលឲ្យ​ខូចខាត​ទ្រព្យសម្បតិ្ត​សាធារណៈ និង​ឯកជន​ទៀតផង​។​

​ដោយហេតុនេះ​ហើយ​ទើប​កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៦​ពេញ​មួយ​ថ្ងៃ លោក​វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក ជា​តំណាង​លោក​វរសេនីយឯក តេង ចាន់​ណាត ស្នងការរង​ទទួលបន្ទុក​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ដឹកនាំ​កម្លាំង​នគរបាល​ចរាចរណ៍​ជាច្រើន​នាក់​ចុះ​រៀបចំ​លើក​បដា​ពាក្យស្លោក​ជាច្រើន​កន្លែង នៅតាម​ដងផ្លូវ​សំខាន់ៗ ជាពិសេស​នៅ​មុខ​ទីប្រជុំជន​ក្នុង​ក្រុង​សៀមរាប ក្នុងន័យ​អប់រំ ទាក់ទង​ទៅ​និង​សុវត្ថិភាព​ចរាច​រណ៍ ដើម្បីឲ្យ​ប្រជាពលរដ្ឋ​បាន ឲ្យ​ទូរទាំង​ខេត្តសៀមរាប ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាច្រើន​ទៀត បាន​យល់ដឹង​កាន់តែ​ច្បាស់​បន្ថែមទៀត និង​មាន​ស្មារតី​ភ្ញាក់រលឹក បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបញ្ជា​យានជំនិះ​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ​សាធារណៈ​។​

​លោក​វរសេនីយ៍ទោ ក៏​បានឲ្យដឹង​ទៀតថា ការចុះ​រៀបចំ​លើក​បដា​ពាក្យស្លោក​នាពេលនេះ គឺ​ចង់ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​លើ​ដងផ្លូវ​ទាំងអស់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យបាន​ត្រឹមត្រូវ​គ្រប់​វិនាទី ដូច​អ្វី​ដែល​បងប្អូន​ដឹង​ហើយ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ដោយសារ​ការ​ធ្វេសប្រហែស តែ​មួយ​ព្រិច​ភ្នែក​តែ​ប៉ុណ្ណោះ​។ ដូច្នេះ​ការបង្កើន​យកចិត្តទុកដាក់​របស់​បងប្អូន គឺ​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យបាន​នូវ​កំរិត​ទាប ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ចង់បាន​។ ហើយ​នៅ​បណ្ដា​តាម​អធិការដ្ឋាន​នគរបាល​ស្រុក​ទាំង​១១ និង​មាន​រៀបចំ​លើក​បដ្ដា​ពាក្យស្លោក​ទាក់ទង និង​សុវត្ថិភាព​ចរាច​រណ៍​ជា​បន្តបន្ទាប់​៕

 

IMG-20160906-WA0027 IMG-20160906-WA0024 IMG-20160906-WA0025

Filed in: ព័ត៌មានជាតិ