សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​រដ្ឋាភិបាលស​ម្តេច​ហ៊ុន​ម៉ាណែត​ប្រកាស​ចាប់ផ្តើម​អនុវត្តកម្ម​វិធី​កែទម្រង់​ក្នុង​ស្ថាបន័​តុលាការ​

​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៍​រដ្ឋាភិបាលស​ម្តេច​ហ៊ុន​ម៉ាណែត​ប្រកាស​ចាប់ផ្តើម​អនុវត្តកម្ម​វិធី​កែទម្រង់​ក្នុង​ស្ថាបន័​តុលាការ​

​ភ្នំពេញ​៖ លោក កើត រិទ្ធ ឧបនាយក​រដ្ឋ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ មានប្រសាសន៍​នា​រសៀល​ថ្ងៃទី​០៩ ខែ​មករា ឆ្នាំ ២០២៣​ថា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញា​សាលា មន្ត្រី​តុលាការ និង​តួអង្គ​ពាក់ព័ន្ធ​ណាមួយ ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់ ឬ​បាន​ឆ្លៀត​យក​ឱកាស​នៃ​យុទ្ធនាការ​នេះ ដើម្បី​ស្វែងរក​ផលប្រយោជន៍​ផ្ទាល់ខ្លួន តាមរបៀប “​ត្រីងៀត​ឆ្លៀត​ពង​” ឬ​ដែល​ប្រព្រឹត្ត​ផ្ទុយ​នឹង​អភិក្រម​នឹង​ត្រូវ​កត់ត្រា​ទុក​ជា​កំហុស ដែល​នឹង​ត្រូវ​ឆ្លើយតប​ជាមួយ​នឹង​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ ទាំង​វិធានការ​វិន័យ​ទាំង​វិធានការ​ច្បាប់​។
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី ការបង្កើត​អាជ្ញាធរ​ជាតិ ដោះស្រាយ​វិវាទ​ក្រៅ​តុលាការ នៅ​ទីស្តីការ​ក្រសួង​យុត្តិធម៌ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បន្តថា យុទ្ធនាការ​ទី​២ នេះ​នឹង​ក្លាយជា កពា្ច​ក់​ឆ្លុះ​ឱ្យឃើញ​ការពិត នៅពេល​មាន​បណ្តឹង​អំពី​ភាពមិនប្រក្រតី ណា​មួយ​នៅ​តាម​តុលាការ​។

​ក្នុងករណី​ដែល​រកឃើញ​ការពិត ថា​ពិតជា​មាន​ភាពមិនប្រក្រតី​កើតឡើង​មែន​នោះ យើង​ត្រូវ​ហ៊ាន​ទទួលស្គាល់​ការពិត ហើយ​ត្រូវ​ខិតខំ​ស្វែងរក​នូវ​ដំណោះស្រាយ​មួយ​ដែល​ត្រឹមត្រូវ និង​យុត្តិធម៌ ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​។​
​លោក​ឧបនាយករដ្ឋមន្ត្រី​ថា យន្តការ​ដែល​មាន​ការ​ពាក់ព័ន្ធ​ខាងលើនេះ ត្រូវ​ប្រកាន់ ខ្ជាប់​នូវ​អភិក្រម​ការងារ ដូចតទៅ​៖​អភិក្រម​ទី​១-​មិន​ត្រូវ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​នៃ​អំណាច​តុលាការ​,​។​អភិក្រម​ទី​២-​មិន​ត្រូវ​ធ្វើ​បុរេវិនិច្ឆ័យ​លើ​ការសម្រេចសេចក្ដី​របស់​តុលាការ​ថា មិន​ប្រក្រតី ឬ​អយុត្តិធម៌ ។ អភិក្រម​ទី​៣-​ត្រូវ​អនុវត្ត​ប្រកបដោយ​តម្លាភាព ភាពច្បាស់លាស់ ភាពត្រឹមត្រូវ និង​យុត្តិធម៌​។​
​លោក កើត រិទ្ធ ឧបនាយក​រដ្ឋ រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បានឲ្យដឹងថា រាជរដ្ឋាភិបាល​បង្កើត​អា​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ក្រៅ​តុលាការ ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​ចំនួន​២ ទី​១- ដើម្បី​ជួយ​ដោះស្រាយ រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌ ឬ​ដោយ​ការរំលោភបំពាន​ដោយ​ខុសច្បាប់​នៅក្នុង​សង្គម និង ទី​២- ដើម្បី​លើកកម្ពស់​តម្លាភាព សុចរិត​ភាព និង​ភាពត្រឹមត្រូវ នៅក្នុង​ការអនុវត្ត​ច្បាប់ និង​ក្នុង​ចំណាត់ការ​រឿងក្តី​ដោយ​តុលាការ ប៉ុន្តែ​ការ​កំណត់​ថា “​យុត្តិធម៌ ឬ អយុត្តិធម៌​” គឺ​មិន​ចំណុះ​ទៅ​លើ​ត្រឹម ការលើកឡើង​របស់​ភាគី​ណាមួយ​ឡើយ ប៉ុន្តែ ចំណុះ​លើ​អង្គហេតុ អង្គច្បាប់ និង​ភស្តុតាង ដែល​ទាមទារ​ឱ្យមាន ការយកចិត្តទុកដាក់​ត្រួតពិនិត្យ​ឱ្យបាន​ដិតដល់​។​

​លោក​ឧបនាយក​រដ្ឋ​រដ្ឋ​មន្ត្រី បាន​បន្ថែមថា យុទ្ធនាការ​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ​នេះ នឹង​ផ្តោត​លើ​បញ្ហាសំខាន់​ចំនួន ២​ដូចគ្នា​ដែរ គឺ​៖ ទី​១-​ពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​លើ​ផ្នែក​អភិបាលកិច្ច​នៅ​តាម​សាលា​ជម្រះក្តី និង​អយ្យការ​អម​សាលាជម្រះក្តី​នានា និង ទី​២-​ពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​លើ​ចំណាត់ការ​សំណុំរឿង និង​ក្នុង ការសម្រេចសេចក្ដី​របស់​តុលាការ​។​
​ទន្ទឹមនឹងនោះ យុទ្ធសាស្ត្រ​ដ៏​សំខាន់​នៃ​ការងារ​កែទម្រង់​ប្រព័ន្ធតុលាការ ដែល​ត្រូវ​បន្ត​យកចិត្តទុកដាក់​អនុវត្ត​ជាប់​ជាប្រចាំ ការធានាបាន​នូវ​គុណភាព​នៃ​យុត្តិធម៌ ឬ​គុណភាព​នៃ​សេចក្ដីសម្រេច​របស់​តុលាការ គឺជា​ទិសដៅ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ផ្អែក​លើ​យុទ្ធសាស្ត្រ​បញ្ច​កោណ​-​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល និង​ដោះស្រាយ​ភាពមិនប្រក្រតី​នៅតាម​តុលាការ សំដៅ​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ក៏ដូចជា លើកកម្ពស់​តម្លាភាព សុចរិត​ភាព និង​ភាពត្រឹមត្រូវ​នៅក្នុង​ការអនុវត្ត​ច្បាប់ និង​ចំណាត់ការ​រឿងក្ដី​ដោយ​តុលាការ គឺជា​កិច្ចការ​អាទិភាព​មួយ​ក្នុងចំណោម​កិច្ចការ​អាទិភាព​ទាំង ៣ ដែល​ត្រូវ​សម្រេច​ឱ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្ដែង ក្នុង​ក្របខ័ណ្ឌ​ការងារ​កែទម្រង់​ប្រព័ន្ធយុត្តិធម៌ សំដៅ “​ពង្រឹង និង​លើកកម្ពស់​គុណភាព និង​ប្រសិទ្ធភាព​នៃ ប្រព័ន្ធយុត្តិធម៌​”​។​

​ផ្អែក​តាម​ការប្រគល់​ភារកិច្ច និង​អនុវត្ត​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ជា​បន្តបន្ទាប់​របស់ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​, ក្រសួង​យុត្តិធម៌ សម្រេច​ដាក់​ចេញ​នូវ “​យុទ្ធនាការ​ត្រួតពិនិត្យ និង​ដោះស្រាយ ភាពមិនប្រក្រតី​នៅតាម​តុលាការ​” ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការអនុវត្ត​នូវ​កិច្ចការ​អាទិភាព​។​បន្ថែម​ពីលើ​នេះ ការរំលោភបំពាន​ដោយ​ខុសច្បាប់​នៅក្នុង​សង្គម ឬ​ដោយសារ​មាន​ភាពមិនប្រក្រតី​នៅតាម​តុលាការ អាច​ដាក់​ពាក្យបណ្តឹង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ចំណាត់ការ​របស់​តុលាការ ដើម្បីឱ្យ​យន្តការ​ទទួលបន្ទុក​ជួយ​ត្រួតពិនិត្យ និង យុទ្ធនាការ​នេះ នឹង​ក្លាយជា​ច្រក​ផ្លូវការ​មួយ សម្រាប់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អយុត្តិធម៌​ដោយ
​ជួយ​ដោះស្រាយ​រក​យុត្តិធម៌​ផង​ដែរ​។​

​សម្រាប់​យន្តការ​បន្តការងារ​ជាក់ស្តែង​ក្នុង​តុលាកា​រលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ បាន​ថ្លែងថា សំណុំរឿង​ចំនួន​៣ នឹង​ត្រូវ​កំណត់​ជា​អាទិភាព សម្រាប់​យន្តការ​ដោះស្រាយ​ដោយ​ម៉ឺងម៉ាត់​បំផុត នោះ​គឺ សំណុំរឿង​គ្រឿងញៀន គ្រោះថ្នាក់​ចរាចរណ៍ និង​អត្រានុកូលដ្ឋាន​។ សម្រាប់​សំណុំរឿង​ទាំង​៣ លោក​ឧបនាយករដ្ឋមន្ត្រី បាន​លើកឡើង​ថា​៖​ទី​១ ករណី​គ្រឿងញៀន​៖ បញ្ហា​សន្តិសុខ ជា​ពិសេស​បញ្ហា​គ្រឿងញៀន គឺ​ស្ថិតនៅក្នុង​វិធានការ​គន្លឹះ​ទី​៤ របស់ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​សម្តេច​បាន​ប្រកាស​ដាក់​ចេញ​នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី លើក​ទី​១​។ នេះ​វា​គឺជា​គំនិត មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​ប្រជាជន សន្តិសុខ​សាធារណៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​បំផ្លាញ​ធនធានមនុស្ស​នៅ​កម្ពុជា​។ អ្វី​ដែល​ក្រសួង​អាចធ្វើ​បាន គឺ​សាលា​ជម្រះក្តី និង​អង្គការ​អយ្យការ​អម​សាលាជម្រះក្តី ត្រូវ​រៀបចំ​នូវ​សេចក្តីប្រកាស​ព័ត៌មាន ដើម្បី​បង្ហាញ​ពី​តម្លាភាព នៅក្នុង​ចំណាត់ការ​រឿងក្តី​គ្រឿងញៀន នៅ​គ្រប់​ដំណាក់កាល​ទាំងអស់​នៃ​នីតិវិធី ទាំង​នៅ​ដំណាក់កាល​អយ្យការ ទាំង​នៅ​ដំណាក់កាល​ស៊ើបសួរ ទាំង​នៅ​ដំណាក់កាល​ជម្រះ​។​

(​ឧទាហរណ៍​) ឥលូវ គ្រឿងញៀន​ចាប់ពី​កម្រិត​ណាមួយ​ទៅ ដែល​នឹង​ឯកភាព​ជាមួយ​អាជ្ញាធរ​ជាតិ​ថា ពេល​ដែល​បញ្ជូន​មកដល់​ព្រះរាជអាជ្ញា ពេល​ដែល​ព្រះរាជអាជ្ញា​កាន់​រឿងក្តី​ហ្នឹង ពេល​ដែល​គាត់​ចាត់ការ​ចោទប្រកាន់ ឬក៏​យ៉ាងម៉េច សុំ​ឲ្យ​គាត់​ធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​មួយ ថា​រឿងក្តី​គ្រឿងញៀនេះ បញ្ជូនមក​៥​នាក់ ដោះលែង​៣​នាក់ ចោទប្រកាន់ ២​នាក់ ពី​បទ​អ្វី យើង​នឹង​ឆែក​ព័ត៌មាន​នេះ​គ្រប់​គ្នា​។ ដល់​ដំណាក់កាល ជំ​នុះ​ជម្រះ ត្រូវ​កាត់ក្តី​ដាក់​ពន្ធនាគារ​ប៉ុន្មាន​ឆ្នាំ ហេតុអ្វី​? សម្រេច​ឲ្យ​រួចខ្លួន​ប៉ុន្មាន​នាក់ ហេតុ​អ្វី​ឲ្យ​រួចខ្លួន​?​។​

Filed in: ព័ត៌មានជាតិ