សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រា​វ៉ូ​!​នាយករដ្ឋមន្ត្រី​ប្រកាស​កម្មវិធី​ចុះ​ដោះស្រាយ​សំណង់​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​

​ប្រា​វ៉ូ​!​នាយករដ្ឋមន្ត្រី​ប្រកាស​កម្មវិធី​ចុះ​ដោះស្រាយ​សំណង់​ជាប់គាំង​នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ​៖ ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ស្ពាន​បេតុង និង​សំណេះសំណាល ជាមួយ​កម្មករ​-​និយោជិត​សរុប​ជាង​១​ម៉ឺន​នាក់ នៅក្នុង​ខេត្ត​កោះកុង នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៤​ន​សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ប្រកាស​ឲ្យដឹង​ថា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខនេះ សម្តេច​នឹង​អញ្ជើញ​ប្រកាស កម្មវិធី​ជំរុញ​ការវិនិយោគ នៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ជាប់​គាំង​មួយចំនួន​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើង​ថា ឆ្នាំ​២០២៤​នេះ គឺជា​ឆ្នាំ ដែល​ត្រូវ​ជំរុញ​ការវិនិយោគ នៅ​ខេត្ដ​ព្រះសីហនុ ហើយ​នៅ​ថ្ងៃទី​២៥ ខែ​មករា ឆ្នាំ​២០២៤ ខាងមុខនេះ នឹង​ប្រកាស​ដាក់​កម្មវិធី​ពិសេស សម្រាប់​បង្កើត និង​ជំរុញ​ការវិនិយោគ​នៅ​ខេត្ដ​នេះ​។

​ទាក់ទង​បញ្ហា​នេះ​អ្នកឧកញ៉ា លឹម ហេង​អនុប្រធាន​សភា​ពាណិជ្ជកម្ម​បាន​ស្វាគមន៍​ដោយ​វាយតម្លៃ​ប្រាប់​កាសែត​ថា ការប្រកាស​ពី​កម្មវិធី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ដែល​ជា​តំបន់​ប៉ូល​សេដ្ឋកិច្ច​ពហុ​បំណង​នេះ គឺជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់ វិស័យ​ឯកជន ដែល​កំពុង​ជួប​បញ្ហា​ប្រឈម​មួយចំនួន ដូចជា ការជាប់គាំង​គារ​មួយចំនួន និង​បញ្ហា​ជាច្រើន​ទៀត ដែល​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កំពុង​ដោះស្រាយ​នោះ គឺ​ជាក់ស្តែង​ការបង្កើត​ឲ្យមាន​កំពង់​ផែ​ទឹក​ជ្រៅ សម្រាប់​ដឹក​ជញ្ជូន​ភស្តុភា​កម្ម និង​ឡូ​ជី​ស្ទីក​នៅ​កម្ពុជា ឲ្យមាន​តម្លៃ​ទាប​ដែល​នេះ​ជា​បញ្ហា​ប្រឈម​ធំ​ណាស់ ប៉ុន្តែ​បើ​ដំណើរការ​នេះ​ទៅ​មុខ​ដោយ​រលូន​វា​នឹង​កាន់តែ​ប្រសើរ ក្នុង​ការទាក់ទាញ​ការវិនិយោគ​ចូលមក​ខេត្ត​តំបន់ឆ្នេរ​នេះ​កាន់តែ​ច្រើន​។​អ្នកឧកញ៉ា មាន​ការជឿជាក់​ថា ការយកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នឹង​ជំរុញ​ប៉ូល​សេដ្ឋកិច្ច​នេះ ឲ្យ​ឈាន​រីកចម្រើន​កាន់តែ​លឿន និង​ដោះស្រាយ​បញ្ហាលំបាក សេដ្ឋកិច្ច​សម្រាប់​ឆ្នាំ ២០២៤ និង​ផែនការ​ទៅ​អនាគត​ផងដែរ​។​សម្រាប់​អ្នក​ឧកញ៉ា លឹម ហេង​បាន លើកឡើង​ផង​ដែរ​ថា ចំណុច​សំខាន់​របស់​យើង​នៅ​ពេល​នេះ​មិនមែន​តែ​ផ្នែក​ឧស្សាហកម្ម កែច្នៃ​នាំចេញ​តែ​ប៉ុណ្ណោះ​ទេ សម្រាប់​ខេត្ត​ព្រះសីហនុ អ្វី​ដែល​ពិសេស​ថែម​ទៀត​នោះ គឺ​ខេត្ត​នេះ​ជា​តំបន់​ទេសចរណ៍​ដ៏​មាន​សក្តានុពល​របស់​ប្រទេស​កម្ពុជា ដែល​ចាំបាច់​ទាក់ទាញ​ការវិនិយោគ​លើ​វិស័យ​នេះ​កាន់តែ​ច្រើន​ដែល​ជា​មាស​បៃតង​ក្នុង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​។​

​សូមបញ្ជាក់​ថា​ករណីយ៍​ភាពជាប់គាំង​សំណង់​នៅ​ខេត្តព្រះសីហនុ​នេះដែររ​ដ្ឋ​បាល​ខេត្ត​ព្រះសីហនុ​កំពុង​ធ្វើការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លៃលក​ធ្វើ​យ៉ាងណា​ឲ្យ​អគារ​ចំនួន​១១៥០​ទីតាំង​ដំណើរការ​សាងសង់​ឡើង​វិញ ក្រោយ​សកម្មភាព​សាងសង់​ត្រូវបាន​ផ្អឹប​ទុក​ចោល​ដោយ​សារកូ​វីដ​១៩ និង​ការចាកចេញ​របស់​ក្រុម​អ្នកវិនិយោគ​ចិន​បន្ទាប់​ពី​រដ្ឋា​បាល​បិទ​ហ្គេម​អន​ឡាញ​។ នេះ​បើ​តាម​លោក​លោក ឡុង ឌី​ម៉ង អភិ​រង​ខេត្ត​ព្រះសីហនុ​ប្រាប់​កាសែត​កាលពី​ខែកក្កដា​ឆ្នាំ​២០២៣​។​លោក ឡុង ឌី​ម៉ង មើលឃើញថា បញ្ហា​នេះ​ត្រូវការ​ជា​ចាំបាច់​ការចូលរួម​ពី​វិស័យ​ឯកជន​ដើម្បី​គៀងគរ​រក​អ្នកវិនិយោគ​ថ្មី​រួមផ្សំ​នឹង​ការលើកទឹកចិត្ត​យ៉ាង​សំខាន់​ពី​រដ្ឋាភិបាល​។

​លោក​បន្ថែមថា ភាពចាំបាច់​មួយទៀត​នោះ​អាច​នឹង​មាន​ការដេញចេញ​ជា​យន្តការ​មួយ​ច្បាស់​លាក់​នៅពេល​ខាងមុខ​ដើម្បី​ប្រមូល​ធាតុ​ចូល​ស្វែង​ដំណោះស្រាយ​ព្រោះ​ករណី​អគារ​ខ្លះ​វិវាទ​ឡើងដល់​តុលាការ​។

​នៅ​សំណុំរឿង​អគារ​ជាប់គាំង​គ្មាន​អ្នក​សាងសង់​នេះដែរ កាលពី​ឆ្នាំទៅ​អភិបាល​លោក គួច ចំរើន ធ្លាប់​ប្រាប់ថា ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​ចំនួន ៣ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​រួមគ្នា​សម្របសម្រួល​ដោះស្រាយ​វិវាទ​ផ្សេងៗ ដោយ​ធ្វើយ៉ាងណា ដើម្បី​ឱ្យ​អគារ​ដែល​បាន​ផ្អាក​ការសាងសង់​នៅ​ខេត្ដ​ព្រះសីហនុ បាន​ដំណើរការ​ឡើងវិញ ដែល​ការចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើឡើង​តាមរយៈ​កិច្ចសម្របសម្រួល​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ វិស័យ​សំណង់​ក្នុង​ខេត្ដ​ព្រះសីហនុ គិត​ចាប់តាំងពី​ឆ្នាំ ២០១៧ រហូតដល់​ខែ​វិច្ឆិកា ឆ្នាំ ២០២១ មាន​សំណង់​សរុប ១ ៦៦១ គម្រោង ជាមួយ​ទុនវិនិយោគ មាន​ប្រមាណ​ជាង ៨ គួរ​ដឹង​ដែរ​ថា​កន្លង មក បញ្ហា​អគារ​ជាប់គាំង នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន រដ្ឋាភិបាល​បាល​ដាក់ចេញ​វិធានការ​ជា​កញ្ចប់​ដើម្បី​ដោះស្រាយ​តាម​គោលការណ៍​២​។ ទី​១ អគារ​ដែល​សាងសង់​មិនទាន់​ចប់​អាច​សាងសង់​បញ្ចប់ និង​ទី​២ អគារ​ដែល​បាន​សាងសង់​ចប់​អាច​មាន​សកម្មភាព​វិនិយោគ ឬ​ធុរកិច្ច​។​

​សូមជម្រាបថា ខេត្ត​ព្រះសីហនុ មាន​អគារ ៣៦៤​កន្លែង​ផ្អាក​ការសាងសង់ អគារ ១៧៧​កន្លែង សាងសង់​រួច (​មិន​ដំណើរការ​) អគារ ៥៣​កន្លែង​កំពុង​សាងសង់ និង​៤៧៥​កន្លែង សាងសង់​រួច (​ដំណើរការ​)​។ នេះ​បើ​យោងតាម​របាយការណ៍​អំពី​ស្ថានភាព​អគារ​ខេត្ត​ព្រះសីហនុ របស់​មន្ទីរ​ដែនដី និង​នគរូបនីយកម្ម​កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣​។​សូម​រំព្ញក​ថា​នៅ​ចន្លោះ​ឆ្នាំ​២០១៦-២០១៩ លំហូរ​វិនិយោគិន​បរ​ទេស​ក្នុង​ខេត្ត​ព្រះសីហនុ​មាន​កំណើន​សន្ធឹក​សន្ធាប់​ក្រោម​វត្ត​មាន​សំណង់​អគារ​ធំ​ស្កឹមស្កៃ ពិសេស​ផ្នែក​សណ្ឋាគារ កាស៊ីណូ និង​ហ្គេម​អន​ឡាញ​។​

អំឡុង​នៃ​កំណើន​ការវិនិយោគ​យ៉ាងគំហុក​កាលនោះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​មិន​បាន​ដាក់​លក្ខខណ្ឌ​សាងសង់​ច្រើន​ទេ ព្រោះ​ដើម្បី​អាច​ទទួលបាន​ផលប្រយោជន៍​ទាំង​ផ្នែក​សេដ្ឋកិច្ច និង​ការវិនិយោគ​ពី​បរទេស ខណៈ​ច្បាប់​ស្តីពី​សំណង់​នៅ​ពេល​នោះ ក៏​មិន​ទាន់​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ត​ពេញលេញ​នៅឡើយ​។​
​មាន​អគារ​ជាប់គាំង​ប្រមាណ​ជាង​១០០០​កន្លែង​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រកាស​បិទ​អាជីវកម្ម​ហ្គេម​អន​ឡាញ​កាលពី​ខែ​សីហា ឆ្នាំ​២០១៩ និង​ការចាកចេញ​យ៉ាងគំហុក​របស់​អ្នកវិនិយោគ​ចិន ចំ​ពេល​វិបត្តិ​នៃ​ជំងឺ​កូវី​ដ​១៩​ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ