សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ឃុំខ្លួន​ចោរ​យួន​ចូល​លួច​ខួង​រក​រ៉ែ​មាស​នៅ​ស្ទឹង​ត្រែង​បណ្តោះអាសន្ន​!

​ឃុំខ្លួន​ចោរ​យួន​ចូល​លួច​ខួង​រក​រ៉ែ​មាស​នៅ​ស្ទឹង​ត្រែង​បណ្តោះអាសន្ន​!

ស្ទឹងត្រែង ៖ ចោរ​យួន ៤ នាក់​ថ្លើមធំ ហ៊ាន​លួច​ចូល​មក​ខួង​រក​រ៉ែ​មាស​នៅ​ភ្នំ​ដាច់​ក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ាត ខេត្ត​ស្ទឹងត្រែង ត្រូវ​ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ហើយ​កាលពី​ថ្ងៃ​ទី​៨​មករា​បន្ទាប់​ពី​ត្រុវបាន​
​សមត្ថកិច្ច​កម្ពុជា​ឃាត់ខ្លួន ។ នេះ​បើ​យោង​តាម​លោក ជា សុភ័​ក្រ ព្រះរាជអាជ្ញារង និង​ជា​អ្នកនាំពាក្យ​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ឲ្យដឹង ។

​ប្រភព​ពី​សមត្តកិច្ច​កងរាជអាវុធហត្ថ​បាន​ឲ្យដឹងថា កាលពី​ថ្ងៃ​ទី​០៥-០៦ ខែ​មករា ឆ្នាំ​២០២៤ កម្លាំង​អាវុធហត្ថ​ខេត្ត​ស្ទឹងត្រែង បាន​ចុះ​បង្ក្រាប​ករណី​លួច​ខួង​យក​រ៉ែ​នៅ​ចំណុច​ខាងលើ និង​បាន​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក FORD RAVGER ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ​២BB-១៣៨៣ ដែល​ជនសង្ស័យ​កំពុង​បើក​រត់គេច​ចេញ​ពី​កន្លែងកើតហេតុ ។​

​ក្នុងករណី​បង្ក្រាប​បទល្មើស​ខាងលើ​នេះ​ដែរ ក្រៅតែពី​ការឃាត់ខ្លួន​ជនសង្ស័យ និង​រថយន្ត​ហ្វ​ដ កម្លាំង​អាវុធហត្ថ​ចាប់​យក​វត្ថុតាង​នៅ​កន្លែងកើតហេតុ​មួយចំនួន​រួមមាន ៖ ម៉ាស៊ីន​ខួង​រ៉ែ ២​គ្រឿង ម៉ាស៊ីន​គោយន្ត​២​គ្រឿង ទុយោ​ជ័រ​៤ ហ្វុយ​ដាក់ទឹក​៤ ដែក​បំពង់​ទីប​៤៦​ដើម ដែក​បំពង់​ទីប​ធ្វើ​ជើង​ជ្រែង​ទប់​ម៉ាស៊ីន​១២​កំណាត់ ឧបករណ៍​ស្រូប​រុករក​រ៉ែ​មាស​ចំនួន​៣​គ្រឿង ថ្ម ដី​ច្រក​ក្នុង​ថង់ប្លាស្ទិក ដែក​ឆក់ សម្រាប់​យក​ទៅ​ពិសោធន៍​មួយចំនួន​ថែមទៀត ។​

​គេ​មិនដឹងថា​តើ​តុល​កា​រាង​ច​នឹង​បន្ត​ធ្វើ​ការស៊ើបអង្កេតរ​ក​មេក្លោង​ដែល​អនុញ្ញាតិ​ឲ្យ​ជន​ជាំតិ​វៀតណាម​ទាំង​៤​នាក់​ចូល​មក​ធ្វើ​សកម្មភាព​ដែរ​ឬក៏​បិទ​ត្រឹម​ហ្នឹងហើយ​ដោះលែង​ទៅវិញ​ឬ​យ៉ាងណា​នោះទេ​?.​។​ព្រោះ​កន្លង​ចៅរ​វៀតណាម​ដែល​ចូល​មក​លួច​កាប់​ឈើ​ច្រើនតែ​ត្រូវបាន​ដោះលែង​តាមរយៈ​បញ្ជូនទៅ​ស្រុក​វិញ​។​

Filed in: ព័ត៌មានជាតិ