សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្រង់​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ស្ពាន ភ្ជាប់​កោះ​យ៉​ក្នុង​ខេត្ត​កោះកុង​

សម្រង់​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុងឱកាស​អញ្ជើញ​សម្ពោធ​ស្ពាន ភ្ជាប់​កោះ​យ៉​ក្នុង​ខេត្ត​កោះកុង​

កោះកុង​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៨ ខែ​មករា ឆ្នាំ​២០២៤​សម្ដេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​សម្ពោធ​ស្ពាន​បេតុង និង​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប​ជាង​១​ម៉ឺន​នាក់ នៅក្នុង​ខេត្ត​កោះកុង​។​ក្នុងឱកាស​នោះ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​មាន​ស​ប្រសាសន៍​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ជាង​១​ម៉ឺន​នាក់ ដែលមាន​ខ្លឹមសា​ជាអាទិ​ថា​៖

​សម្តេច​មានក្តី​សោមនស្ស​រីករាយ ដែល​បាន​អញ្ជើញ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ពាន «​សម្តេច​តេជោ ហ៊ុន សែន កោះ​យ៉​» និង​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​ក្នុង​ខេត្ត​កោះកុង ដែល​ជា​កម្មវិធី​លើកដំបូង​សម្រាប់​ឆ្នាំ​ថ្មី​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​នូវ​ការ​ផ្តាំផ្ញើ​សួរ​សុខទុក្ខ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​ពលរដ្ឋ​ខេត្ត​កោះកុង​និង​ថ្លែងអំណរគុណ​អ្នក​ខេត្ត​កោះកុង ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ឱ្យ​ដឹកនាំ​ប្រទេស​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ប្រឹងប្រែង​ធ្វើឱ្យ​ជាតិ និង​ជីវភាព​ប្រជា​ពលរដ្ឋ​កាន់តែ​ល្អប្រសើរ​ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ តប​នឹង​ការទុកចិត្ត និង​គាំទ្រ​របស់​ប្រជាពលរដ្ឋ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សកម្មភាព និង​គោលនយោបាយ​ទាំងឡាយ​ដែល​បាន​ដាក់ចេញ គឺ​ដើម្បី​ការរស់នៅ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កោះកុង​ពី​អតីតកាល​ឆ្ងាយ​ណាស់ ព្រោះ​គ្មាន​ផ្លូវ​ធ្វើ​ដំណើរ មិនមែន​មាន​ស្ថានភាព​ដូច​ពេល​បច្ចុប្បន្ន​នោះឡើយ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កោះកុង​នឹង​កាន់តែ​រស់​រវើក​នាពេល​អនាគត​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា​ដើម្បី​មាន​សន្តិភាព គឺ​ផ្តើមចេញ​ពី​នយោបាយ​ឈ្នះ​-​ឈ្នះ បង្កើត​ដោយ​សម្តេច​តេជោ ហ៊ុន សែន​។ គោលនយោបាយ​សន្តិភាព គឺជា​គោលនយោបាយ​ដ៏​ចាំបាច់​នាំមក​នូវ​ការបញ្ចប់​សង្គ្រាម និង​ការឯកភាព​ជាតិ ហើយ​នាំឱ្យ​មាន​ការអភិវឌ្ឍន៍​ខេត្ត​កោះកុង​។ បើ​គ្មាន​សន្តិភាព ហើយ​នៅ​ដាច់​ដោយ​ដុំ ច្បាស់​ណាស់​កោះកុង​គ្មាន​វត្ត​មាន​រោងចក្រ សហគ្រាស​នោះ​ឡើយ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទិវា​សន្តិភាព​២៩​ធ្នូ គឺ​ដើម្បី​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់រូប ដែល​ស្អប់​សង្គ្រាម និង​ស្រឡាញ់​សន្តិភាព​។ នរណា​មិន​សប្បាយចិត្ត​នឹង «​ទិវា​សន្តិភាព​២៩​ធ្នូ​» គឺ​មិនបាច់​ឈប់​សម្រាក​នៅ​ថ្ងៃ​នោះ​ទេ​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា គ្មាន​កំហុស​នោះទេ សម្រាប់​ការចងចាំ​ថ្ងៃ​បញ្ចប់សង្គ្រាម និង​ថ្ងៃ​ផ្តួលរំលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា​រស់នៅ​ដោយ​មាន​ឯករាជ្យ និង​អធិបតេយ្យ​ជាតិ ដោយសារ​មាន​៩ វិច្ឆិកា ដែល​ជា​ព្រះរាជ​បូជនីយកិច្ច​របស់​ព្រះ​បរម​រតន​កោដ្ឋ​។​

​ឆ្លើយតប​នឹង​ការរិះគន់​របស់​ម្សៀក្ប​ត់​ជាតិត​ជំនាន់ សម រង្ស៉ី​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​ថា​ចន្លោះ​ពី​ថ្ងៃ​ទី​១៧ មេសា ១៩៧៥ ដល់ ៧ មករា ១៩៧៩ តើ​ខ្មែរ​ក្រហម​បាន​ស្លាប់​ខ្មែរ​មែន​ឬ​ទេ​? ក្រោយ​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ បាន​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ ជា​ពេល​ដែល​ខ្មែរក្រហម​លែង​សម្លាប់​ពលរដ្ឋ​ខ្មែរ​មែន​ទេ​?* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការផ្តួលរំលំ​របប​ខ្មែរ​ក្រហម​នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នា​១៩៧៩ គឺជា​ការបិទ​បញ្ចប់​ការកាប់សម្លាប់​របស់​ខ្មែរក្រហម ហើយ​រំដោះ​អាយុជីវិត​ប្រជាពលរដ្ឋ​រាប់លាន​នាក់​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រោយ​ថ្ងៃ​ផ្តួលរំលំ​របប​ខ្មែរក្រហម គឺ​បាន​នាំឱ្យ​កម្ពុជា​មាន​ការអភិវឌ្ឍ​ន៍ និង​រីកចម្រើន​ដូច​ពេល​បច្ចុប្បន្ន នេះ​ជា​សច្ចភាព​ប្រវត្តិសាស្ត្រ​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចុង​ទសវត្សរ៍​ឆ្នាំ​៧០ កម្ពុជា​គ្មាន​ជម្រើស​ស្វែងរក​អ្នក​ជួយ​សង្គ្រោះ​នោះឡើយ ក្រៅពី​ប្រទេស​វៀតណាម ខណៈ​ច្បាប់​មិន​បើកផ្លូវ​ឱ្យ​អង្គការ​សហប្រជាជាតិ​ចូល​មក​ជួយ​កម្ពុជា​នោះ​ឡើយ​។ កុំ​យក​រឿង​នយោបាយ មក​បកស្រាយ​ប្រវត្តិសាស្ត្រ ត្រូវ​យក​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ មក​បកស្រាយ​ប្រវត្តិសាស្ត្រ ដើម្បី​រក​ឃើញ​ការពិត​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ប្រៀបធៀប​ស្ថានភាព​ជីវិត​ខ្មែរ​ក្នុង​សម័យ​ខ្មែរក្រហម ជា​ពេល​លិច​ទូក​កណ្តាលទន្លេ កណ្តាល​សមុទ្រ គឺ​គ្មាន​ជម្រើស​រើស​អ្នក​ជួយ​នោះទេ​។ ចាប់ពី​ពេល​បច្ចុប្បន្ន ទៅ​អនាគត ត្រូវ​រួមគ្នា​កសាង​អភិវឌ្ឍន៍​ប្រទេស រក្សា​ឱ្យបាន​នូវ​សុខសន្តិភាព ទប់ស្កាត់​កុំឱ្យ​មាន​សង្គ្រាម​វិលត្រឡប់​មក​វិញ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ថ្ងៃ​ទី​២៥ ខែ​មករា ឆ្នាំ​២០២៤ សម្តេច​នឹង​អញ្ជើញ​ប្រកាស​កម្មវិធី​ជំរុញ​ការវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ មិន​រង់ចាំ​ពេលវេលា​៣​ខែ ទើប​ដាក់ចេញ​គោលនយោបាយ​នោះ​ទេ ពោល​ក្រោយ​សភា​ផ្តល់​សេចក្តីទុកចិត្ត​សម្តេច​បាន​ប្រកាស និង​អនុវត្តន៍​ភ្លាមៗ​តែម្តង​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​ក្រសួង​ការងារ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​ជំនាញ មិន​ត្រូវ​យក​លុយ​ជាតិ​បង្កើត​គម្រោង ហើយ​បណ្តុះបណ្តាល​មិនមាន​គុណភាព​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រយៈពេល​ប្រមាណ​ជា​៤​ខែ​កន្លងមកនេះ រាជរដ្ឋាភិបាល​ចំណាយ​ជិត​៥​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ដល់​កម្មការិនី​មាន​ផ្ទៃពោះ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រជា​ពលរដ្ឋ​ខ្មែរ​ត្រូវមាន​មោទនភាព​សម្រាប់​សមិទ្ធផល ដែល​ជាតិ​កម្ពុជា​សម្រេច​បាន​នាពេល​បច្ចុប្បន្ន ផ្តើមចេញ​ពី​ការផ្តួលរំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុលពត ដើម្បី​ជា​មូលដ្ឋាន​បន្ត​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សំណេះសំណាល​នៅវេលា​ម៉ោង​១០៖៥៥​នាទី​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២៤​។​

Filed in: ព័ត៌មានជាតិ