សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

ធ្លាយ​រឿង​ករណី​រំលោភ​សេចក្តីទុកចិត្ត​លើ​ដីធ្លី​នៅ​ចំណុច​ចុង​កោះ​ចេញ​ជា​បណ្តើរៗ​ហើយ​ ​លោក លី​ផេង អះអាងថា​ជា​ម្ចាស់​ដី និង​ជា​អ្នករងគ្រោះ​ដូច​ប្រជាពលរដ្ឋ​៤០​គ្រួសារ​ដែរ​

ធ្លាយ​រឿង​ករណី​រំលោភ​សេចក្តីទុកចិត្ត​លើ​ដីធ្លី​នៅ​ចំណុច​ចុង​កោះ​ចេញ​ជា​បណ្តើរៗ​ហើយ​ ​លោក លី​ផេង អះអាងថា​ជា​ម្ចាស់​ដី និង​ជា​អ្នករងគ្រោះ​ដូច​ប្រជាពលរដ្ឋ​៤០​គ្រួសារ​ដែរ​

​កំពង់ឆ្នាំង​៖ រឿងរ៉ាវ​ដីធ្លី សម្រាប់​ការទិញ​ដី​ដែល​កំពុង​រំជើបរំជួល ប្រមាណ​៤០​គ្រួសារ ទីតាំង​ដី​នៅ​ចំណុច​ចុង​កោះ ស្ថិតក្នុង​ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​កំពង់ឆ្នាំង ខេត្ត​កំពង់ឆ្នាំង ប្រជាពលរដ្ឋ​ខ្លះ បាន​លក់​ទ្រព្យសម្បត្តិ ដែល​ខំ​សន្សំ​ជិត​ពាក់កណ្ដាល​ជីវិត និង​អ្នកខ្លះ​ទៀត​ខ្ចី​លុយ​ចងការ​ពី​ធនាគារ យក​ទៅ​ទិញ​ដីឡូត៍​នៅ​ចំណុច​ខាងលើ​ក្បាលដី ៥​ម៉ែត្រ​គុណ​២៧​ម៉ែត្រ តម្លៃ​៥២០០​ដុល្លារ ដោយ​មាន​អាជ្ញាធរ​ភូមិ និង​សង្កាត់ ដឹងឮ​ត្រឹមត្រូវ​ផងដែរ តែ​ត្រូវបាន​គេ​អះអាង​ថា​ប៉ះ​ចំ​ម្ចាស់​ក្លែងក្លាយ​ទៅវិញ​។​

​នៅក្នុង​សន្និសីទ​កាសែត នៅ​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ លោក លី ផេង  អះអាងថា ជា​ម្ចាស់​ដី​ពិតប្រាកដ​ទិញ​ពី​លោក ជាម ហៃ និង​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ  ហើយ​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ដើម្បី​ជួយ​រក​យុត្តិធម៌​ចាត់ការ​តាម​នីតិវិធី​។​

​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ទីនោះ​បាន​អះអាង​ថា ដី​នៅ​ទីតាំង​ចុង​កោះ កំពុងតែ​មាន​ទំនាស់​ជាមួយ​ភាគី​ម្ខាង​ទៀត​ឈ្មោះ អៀ គុយ​ម៉ុង (​ហៅ​ក្តាន់​) និង​ឈ្មោះ សាយ សូ បាន​លួច​លក់​ដី​ទៅឲ្យ​ប្រជាពលរដ្ឋ​ជាង​៤០​គ្រួសារ ដែល​តាម​ការពិត​ទៅ​បុគ្គ​ល​ទាំងនេះ​គ្រាន់តែ​តំណាង​ឈ្មោះ លី ផេង តែប៉ុណ្ណោះ​។​

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០​នាក់ ក្នុងចំណោម​៤០​គ្រួសារ ខាងលើ​នេះ​ម្នាក់ៗ បាន​ចំណាយលុយ​អស់រលីង​ពី​ខ្លួន ដោយ​អ្នកខ្លះ​អស់​១២,០០០​ដុល្លារ និង​អ្នកខ្លះ​ទៀត​អស់​ជាង​៣​ម៉ឺន​ដុល្លារ ដើម្បី​ទិញ​ដី​ដែល​មានឈ្មោះ អៀ គុយ​ម៉ុង (​ហៅ​ក្ដាន់​) ពុះ​ដាក់​លក់​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ចុង​កោះ ភូមិ​ទី​៧ សង្កាត់​ខ្សាម ក្រុង​-​ខេត្ត​កំពង់ឆ្នាំង​។​

​នៅក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​មិញ​នេះ លោក លី​ផេង បានបញ្ជាក់​ថា «​ដី​នេះ​ខ្ញុំ​បាន​ទិញ​ពី​ឈ្មោះ ជាម ហៃ តំណាងឲ្យ​ប្រជាពលរដ្ឋ​១០​គ្រួសារ​ដែល​មាន​ទំហំ​ដី​៥​ហិកតា​៧០​អារ​។ បើ អៀ គុយ​ម៉ុង មាន​ឯកសារ​គ្រប់គ្រាន់​ហើយ​បាន​ទិញ ដោយ​ស្របច្បាប់​ពិតប្រាកដ​មែន សូម​ចូលមក​ដោះស្រាយ​តាម​ផ្លូវច្បាប់ និង​ដើម្បី​ផ្តល់​យុត្តិធម៌ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ ដែល​បាន​ទិញ​ដី​ពី​ខ្លួន ដោយហេតុ​ថា​ដី​នេះ​ជា​ដី​ពិតប្រាកដ​របស់​ខ្ញុំ​ទេ​»​។​លោក លី ផេង អះអាងថា លោក​បាន​ឲ្យ​លុយ​ទៅ​ឈ្មោះ សាយ សូ យក​ទៅ​កក់​ថ្លៃ​ដី​ហើយ​ឈ្មោះ សាយ សូ បាន​ឲ្យ​បន្ត​ទៅ​ឈ្មោះ អៀ គុយ​ម៉ុង យកប្រាក់​កក់​លើក​ទី​៣ ក្នុងនាម​តំណាង​ប៉ុណ្ណោះ​។​

​ដោយឡែក​លោក ជាម ហៃ ជា​ម្ចាស់​ដី​ដើម បាន​អះអាង​ថា លោក​ពិតជា​បាន​លក់​ដី​ឲ្យទៅ លោក លី ផេង ពិតប្រាកដ​មែន គឺ​តែ​ម្នាក់​គត់ ចំណែក​ឈ្មោះ អៀ គុយ​ម៉ុង គ្រាន់តែ​ជា​តំណាង​របស់​លោក​លី ផេង តែប៉ុណ្ណោះ​។​
​លោក ជាម ហៃ និង​លោក ជៀម ហាន ជា​ប្រជាពលរដ្ឋ​ម្ចាស់​ដី បាន​អះអាង​ថា ផ្ទៃដី​សរុប​មាន​៥​ហិកតា​៧០​អា ដែលមាន​១០​ម្ចាស់ បាន​លក់​ឲ្យឈ្មោះ លី ផេង មិនមែន​លក់​អោយ​ឈ្មោះ អៀ គុយ​ម៉ុង (​ហៅ​ក្តាន់​) នោះទេ​។​
​ឈ្មោះ អៀ គុយ​ម៉ុង គ្រាន់តែ​ជា​តំណាង​ឲ្យឈ្មោះ លី​ផេង តែប៉ុណ្ណោះ​។ លោក ជៀម ហៃ បាន​បន្តថា ពួកគាត់​បាន​ទទួល​លុយ​កក់​ពី​ឈ្មោះ លី​ផេង លើក​ទី​១ និង​លើក​ទី​២ ដោយឡែក​លើក​ទី​៣ ឈ្មោះ អៀ គុយ​ម៉ុង ក្នុងនាម​ជា​តំណាង​ឲ្យឈ្មោះ លី ផេង និង​មាន​ឯកសារ​ដឹង​ឭ ពី​អាជ្ញាធរ​ភូមិ​-​សង្កាត់​ត្រឹមត្រូវ​។ លោក​ជាម ហៃ ក៏​បាន​បដិសេធ​លើ​ឯកសារ​មួយ​ច្បាប់ បន្ទាប់ពី​បាន​ដឹងថា ឈ្មោះ អៀ គុយ​ម៉ុង រំលោភ​លើ​សេចក្ដីទុកចិត្ត និង​ពុះ​ដី​ជា​ឡូត៍ៗ​លក់​ដោយ​មិន​ប្រាប់​ម្ចាស់​ដី​គឺ ឈ្មោះ លី ផេង ហើយ​ក៍​បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​បដិសេធ​ជា​ផ្លូវការ​ទៅ​ស្ថាប័ន​សមត្ថកិច្ច​រួចហើយ​ផងដែរ ។​

​សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៦​កន្លងទៅ នៅ​សាលា​សង្កាត់​ខ្សាម បន្ទាប់​ពី​ប្រជាពលរដ្ឋ​អ្នកទិញ​ដី បាន​ប្រតិកម្ម​រយៈពេល​២​ថ្ងៃ​ផ្ទួនៗ​គ្នា លោក អៀ គុយ​ម៉ុង បាន​ធ្វើការ​អះអាង​ប្រាប់​ប្រជាពលរដ្ឋ និង​មាន​ក្រុមអ្នកកាសែត​ចូលរួម​ដោយ​បញ្ជាក់​ថា ខ្លួន​លោក​ជា​អ្នករងគ្រោះ និង​ធ្វើ​ការសន្យា​៣​ចំណុច​ជូន​ប្រជាពលរដ្ឋ អ្នកទិញ​ដី រួមមាន​ទី​១-​សូម​ប្រជាពលរដ្ឋ​កុំ​ភ័យ ចាំ​ខ្ញុំ​ឈ្នះ​ក្តី ចង់​បាន​ដី​វិញ​ក៏​បាន ឬ​យក​លុយ​វិញ​ក៏​បាន ទី​២-​បើ​ប្រជាពលរដ្ឋ​ចង់​បាន​ដី​ភ្លាមៗ នឹង​វាស់ដី​ឲ្យ​ភ្លាម​តែ​នៅ​កន្លែង​ផ្សេង ទី​៣-​កុំ​ភ័យ បើ​ខ្ញុំ​ចាញ់ក្តី ខ្ញុំ​ឲ្យ​លុយ​វិញ​គ្រប់​ចំនួន​។ ដោយឡែក ប្រជាពលរដ្ឋ​អះអាងថា ចង់​បាន​លុយ​វិញ​ភ្លាមៗ ហើយ​ស្នើសុំ​ឲ្យ​លោក អៀ គុយ​ម៉ុង គោរព​តាម​កិច្ចសន្យា​ក្នុង​លិខិត​ទិញ​លក់​។  ចំណែក លោក សាយ សូ កន្លង​ទៅ​ថ្មីៗ​បាន​ប្រាប់​អ្នកកាសែត​ថា ដី​ចំណុច​ខាងលើនេះ ជា​ដី​របស់​គាត់​លក់​បន្ត​ឲ្យឈ្មោះ អៀ គុយ​ម៉ុង ប៉ុន្តែ​មិន​បាន​បង្ហាញ​ឯកសារ​អ្វី​នោះទេ​។​

​សូម​បញ្ជាក់​ទៀត​ថា លោក អៀ គុយ​ម៉ុង និង​លោក សាយ សូ ខណៈ​ប្រជាពលរដ្ឋ​កំពុង​ព្រួយបារម្ភ និង​មាន​ការ​ជ្រួលច្របល់​ខ្លាច​បាត់បង់​លុយ​ដែល​ពួកគាត់ ទៅ​ចងការ​ពី​ធនាគារ និង​ខ្លះទៀត​ចងការ​ឯកជន មក​ទិញ​ដី​ដើម្បី​រស់​នៅ​នោះ ពួកគេ​ទាំង​២​នាក់ មិន​បាន​មក​តវ៉ា ឬ​អះអាង​ជាមួយ​ភាគី លោក លី​ផេង ម្តងណា​ឡើយ​។​

​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៦​នេះ ផងដែរ​ក្រុម​ចម្រុះ​របស់​អាជ្ញាធរខេត្ត​ដែល​ដឹកនាំ​ដោយ​លោក ពៅ ប៊ុនថន បាន​ចុះ​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​ក្រោយ​ទទួលបាន​ញត្តិ​សុំ​អន្តរាគមន៍​ករណីនេះ​ពី​អាជ្ញាធរ​កាលពី​ព្រឹក​មិញ​នេះ ។ លោក ពៅ ប៊ុនថន បានបញ្ជាក់​ថា​ការចុះ​ជួប​ប្រជាពលរដ្ឋ​គឺ​ដើម្បី​ស្តាប់​សំនូមពរ និង​ធ្វើ​សេចក្តីរាយការណ៍ ជូន​អភិបាលខេត្ត ដោយឡែក​ការដោះស្រាយ​យ៉ាងណា​នោះ លោក​គ្មាន​តួនាទី​ទេ​៕

 

IMG-20160906-WA0014 IMG-20160906-WA0012

Filed in: ព័ត៌មានជាតិ