សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​មន្ត្រីនគរបាល ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប​ប្តឹង​សុំ​ដក​មេ​

​មន្ត្រីនគរបាល ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប​ប្តឹង​សុំ​ដក​មេ​

សៀមរាប​៖ ​លោក​វរសេនីយ៍ទោ ទី សុខ​ឡែន​អត្តលេខ​៦៨៤៣៩ ប្រធាន​អង្គភាព​នគរបាល ទេសចរណ៍​ប្រចាំ​ខេត្ត​សៀមរាប​ត្រូវបាន​មន្ត្រីក្រោមឱវាទ​ជាច្រើន​នាក់ ផ្តិតមេដៃ ប្ដឹង លោក នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ សុំ​ឲ្យ​ផ្លាស់ ចេញពី​ប្រធាន​អង្គភាព​នេះ ។

​ក្នុង​ពាក្យបណ្តឹង ដាក់ជូន​អគ្គស្នងការ​នគរបាល​ជាតិ ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​កាសែត​ទទួល​បាន​បាន​លើក​ពី​មូល​ហេ​ត​រុជា​ច្រើន​ដែល​ពួកគេ​ប្តឹង​លោក​វរសេនីយ៍ទោ ទី សុខឡែ​ន​ដែល​រួមមាន​៖
១. មិន​ចេះ​គ្រប់គ្រង​និង​ដឹកនាំ​បញ្ជា​កម្លាំង​ក្នុង​អង្គភាព​អោយបាន​ត្រឹមត្រូវ​តាម​ឋានានុក្រម ។
២. ធ្វើ​ការងារ​មិន​សហការណ៍​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​។​
៣. បញ្ជា​អោយ​មន្ត្រី​ផ្នែក​នីតិវិធី​យកលុយ​ពី​ភ្ញៀវ​ទេសចរណ៍ ដែល​មក​ដាក់​ពាក្យបណ្ដឹង សុំ​លិខិតបញ្ជាក់​ក្នុង ករណី​បាត់បង់​សម្ភារ ឬ​លិខិត​ឆ្លងដែន ជាដើម ធ្វើឲ្យ​ភ្ញៀវ​ទេសច​រមិន​សប្បាយចិត្ត​។
៤.​មិន​ដែល​ប្រជុំ​រួម​ដើម្បី​ពង្រឹងកម្លាំង​របស់ខ្លួន និង​មិន​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​មន្ត្រី​ថ្នាក់ក្រោម​ក្នុង​អង្គភាព​។
៥.​មិន​ដែល​រាយការណ៍​សុំ​យោបល់​ពី​ថ្នាក់ដឹកនាំ​លោក​អនុប្រធាន​នាយកដ្ឋាន​ដែល​ប្រចាំ​ទិស​នៅ​អង្គភាព​ខេត្ត សៀមរាប ។​
៦.​មិន​ចេះ​ធ្វើ​ផែនការ អនុវត្តន៍​ដឹកនាំ​ជំនាញ​តាម​តួនាទី​ភារកិច្ច​របស់​នគរបាល​ទេសចរណ៍ ។
៧. ធ្វើការ​រក​តែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន មិន​គិត​ពី​ផលប្រយោជន៍​ប្រទេសជាតិ ។
៨.​ធ្វើ​អ្វី​តាម​តែ​ចិត្ត​នឹកឃើញ​មិនដែល​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​អង្គភាព​ផ្សេងៗ ។
៩. ប្រេងសាំង​ដែល​ទទួល​អគ្គស្នងការ​នគរបាលជាតិ ផ្តល់​ឲ្យ​អង្គភាព​ក្នុង​មួយ​ត្រីមាស​ជាង ១,០០០ លីត្រ សម្រាប់​ផ្គត់ផ្គង់​ម៉ូតូ រថយន្ត ជា​របស់​រដ្ឋ​ក្នុង​ការចុះ​បំពេញ ភារកិច្ច​តាម​គោលដៅ​ប្រចាំថ្ងៃ គាត់​មិន​បាន​យក​ប្រើប្រាស់ ជា​ប្រយោជន៍​រួម​ទេ​គឺ​គាត់​ផ្តាច់​ទាំងអស់ ។​

​ក្នុង​លិខិត​ដដែល​បន្តថា ដោយសារ​ទង្វើរ​របស់​លោក​វរសេនីយ៍ទោ ទី សុខ​ឡែន មិន​យល់​ពី​តួនាទី​ភារកិច្ច​របស់​ខ្លួន ធ្វើឲ្យមាន ការរិះគន់​ពី​ស្ថាន​ប័ន​ពាក់ព័ន្ធ ភ្ញៀវ​ទេសចរ​និង​មហាជន បណ្តាល​ឲ្យ​អាប់ឱន​កិត្តិយស​អង្គភាព ដែល​ពីមុន​ធ្លាប់​ទទួលបាន​ការកោតសរសើ​រ​ពី​ថ្នាក់ដឹកនាំ​គ្រប់​ស្ថាប័ន​។​អ្នក​សារ​ពត៍​មាន​មិន​ទាន់​អាច​សុំ​ការបកស្រាយ​ពី​លោក ទី សុខ​ឡែន បាន​ទេ​នៅ​រសៀល​ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២៤ ដោយ​ការហៅ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នកទទួល​។​គេ​ក៏​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ពី​អគ្គស្នងការ​នគរបាល​ជាតិ​ផង​ដែរ​។​

Filed in: ព័ត៌មានជាតិ