សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ខេត្ត​មណ្ឌលគិរី រតនគិរី សៀមរាប និង​ភ្នំពេញ​មាន​ពលរដ្ឋ​រងគ្រោះ​ដោយ​បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា ច្រើន​

​ខេត្ត​មណ្ឌលគិរី រតនគិរី សៀមរាប និង​ភ្នំពេញ​មាន​ពលរដ្ឋ​រងគ្រោះ​ដោយ​បទល្មើស​ពាក់ព័ន្ធ​បច្ចេកវិទ្យា ច្រើន​

ភ្នំពេញ​៖ អគ្គស្នងការ​នគរបាល​ជាតិ នាយ​ឧត្តមសេនីយ៍ ស ថេត បាន​ណែនាំ​ដល់​គ្រប់​បណ្ដា​ប្រធាន​នាយកដ្ឋាន អង្គភាព មន្ទីរ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត ព្រមទាំង​មន្ដ្រី​ទាំងអស់ ត្រូវ​ពង្រឹង​សមត្ថភាព និង​ដើរ​ឲ្យទាន់​សង្គម​បច្ចេកវិទ្យា​ឌីជីថ​ល ខណៈ​កន្លងទៅ និង​មកទល់ពេលនេះ នៅ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​រងគ្រោះ​ដោយសារ​ក្រុម​ជន​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ពិសេស​នៅតាម​ទីជនបទ​។​

​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ការងារ​បញ្ចូល​សូចនាករ នៃ​វិធានការ​គន្លឹះ​ក្របខ័ណ្ឌ​គោលនយោបាយ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ឆ្នាំ​២០២១-២០៣៥ និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ឆ្នាំ​២០២៣-២០២៨ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​ទីស្តីកា​ក្រសួង​មហាផ្ទៃ​លោក​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​លើកឡើង​ថា នៅពេល​រងគ្រោះ​ប្រជាពលរដ្ឋ​តែង​ទៅ​ដាក់​ពាក្យបណ្ដឹង នៅតាម​មូលដ្ឋាន ក៏ប៉ុន្ដែ​សមត្ថភាព​នៃ​ការជួយ​សង្គ្រោះ​របស់​មន្ដ្រី​មូលដ្ឋាន​ហាក់​នៅ​មាន​កម្រិត​នៅឡើយ​។ លោក​អគ្គស្នងការ​បាន​សង្កត់ធ្ងន់​ថា តំបន់​ដែល​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​បទល្មើស​បច្ចេក​វិទ្យា​ច្រើន គឺ​នៅ​ខេត្ត​មណ្ឌលគិរី​, រតនគិរី​, សៀមរាប និង​រាជធានី​ភ្នំពេញ​ផ្ទាល់​តែម្ដង​។ ដូច្នេះ​ហើយ​មន្ដ្រីនគរបាល​ទាំងអស់ ត្រូវតែ​ពង្រឹង​សមត្ថភាព ដើម្បី​បង្កើន​នូវ​ទំនុកចិត្ត​ពី​សំណាក់​ប្រជាពលរដ្ឋ លើ​ការដឹកនាំ​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គភាព​ចំណុះ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​នាយ​ឧត្តមសេនីយ៍ ស ថេត បាន​បន្ថែមទៀតថា នៅពេល​មន្ដ្រីនគរបាល​ទទួលបាន​ការបណ្ដុះបណ្ដាល និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការបង្ការ ទប់ស្កាត់ និង​បង្ក្រាប​ហើយ​នោះ គឺ​អាច​ពន្យល់​ណែនាំ​ដល់​ប្រជាពលរដ្ឋ​អំពី​កលល្បិច នៃ​ការបោក​ឆ​ញ្ឆោ​ទ​របស់​ក្រុម​ឧក្រិដ្ឋជន​។ នៅពេល​សមត្ថកិច្ច​គ្រប់​គ្រង​បទល្មើស​នេះ​បាន នោះ​នឹង​អាចឈាន​ទៅ​ការបង្ក្រាប​បទល្មើស​ផ្សេងទៀត ដែល​មាន​ការពាក់ព័ន្ធ​បាន​ដោយ​ជោគជ័យ​ផងដែរ​។​គួរបញ្ជាក់​ថា​ក្រុមការងារ​រាជរដ្ឋាភិបាល​ឌីជីថល បច្ចេកវិទ្យា គមនាគមន៍ និង​ព័ត៌មាន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ មាន​លោក​ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ​រង​នគរបាលជាតិ ជា​ប្រធាន​ដឹកនាំ​។ ក្រុម​ការងារ​នេះ មាន​តួនាទី​សហការ​រៀបចំ​អនុវត្ត និង​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​ការងារ​ឌីជីថល​ថ្នាក់ជាតិ និង​អន្ដរជាតិ​, កសាង​ផែនការ​យុទ្ធសាស្ដ្រ ផែនការ​សកម្មភាព គ្រប់គ្រង តាមដាន ធ្វើ​បច្ចុប្បន្នភាព​ការងារ និង​ជា​សេនាធិការ​លើ​ការងារ​គ្រប់គ្រង​ឌីជីថល​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​៕

Filed in: ព័ត៌មានជាតិ