សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​រាជអាជ្ញា​អយ្យការ​តុលាការខេត្ត​ប៉ៃលិន​ប្តឹង​ឧទ្ធរណ៍​រឿង​ប្រធាន​តុលាការ​ដោះលែង​ជនជាប់ចោទ​ជនជាតិ​ថៃ​

​រាជអាជ្ញា​អយ្យការ​តុលាការខេត្ត​ប៉ៃលិន​ប្តឹង​ឧទ្ធរណ៍​រឿង​ប្រធាន​តុលាការ​ដោះលែង​ជនជាប់ចោទ​ជនជាតិ​ថៃ​

ខេត្ត​ប៉ៃលិន​៖​លោក សេង គឹម​ឡាក់ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ប្តឹង​ឧទ្ធរណ៍​លើ​ករណី​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន​ដែល​ជា​ចៅក្រម​ស៊ើបសួរ​សម្រេច​ដោះលែង​ជនសង្ស័យ​ជនជាតិ​ថៃ​ពី​បទ​រំលោភ​សេពសន្ថវ​: ខណ​:​ដែល​នារី​រងគ្រោះ លើកឡើងថា ការដោះលែង​ជនសង្ស័យ ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​រូប​នាង​។​ជនជាប់ចោទ​ឈ្មោះ​ឈ្មោះ សីល​ប៉ាក់ កាន់​នុក​ផុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ថៃ ត្រូវបាន​លោក​គឹម ម៉េង ប្រធាន និង​ជា​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន​ដីកា​សម្រេច​មិន​ឃុំខ្លួន​លេខ ៧៨៨ ចុះ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣ ។

​ប្រភព​បញ្ជាក់ថា តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​បើក​ការ​ស៊ើបសួ​រលើ​ជន​ត្រូវ​ចោទ​ឈ្មោះ សីល​ប៉ាក់ កាន់​នុក​ផុន ភេទ​ប្រុស ជនជាតិ​ថៃ ពី​បទ​រំលោភ​សេពសន្ថវៈ ប្រព្រឹត្ត​នៅ​ព្រះរាជាណាចក្រ​ថៃ កាលពី​អំឡុង ខែ​មេសា ឆ្នាំ​២០២៣ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្តន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៣៩ នៃ​ក្រម​ព្រហ្មទណ្ឌ តាម​ដីកា សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​លេខ ១៩០ ចុះ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៣​។ នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក​គឹម ម៉េង ប្រធាន និង​ជា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ប៉ៃលិន បានសម្រេច​មិន​ឃុំ​ខ្លួន​លើ​ឈ្មោះ សីល​ប៉ាក់ កាន់​នុក​ផុន ទៅវិញ​។​

​យោងតាម​ពាក្យ​បណ្តឹងឧទ្ធណ៍រប​ស់​ព្រះអាជ្ញា​សាលា​ដំបូងខេត្ត​ប៉ៃលិន បាន​លើកឡើង​ថា តាម​ការ​ពិនិត្យ​សំណុំរឿង​បង្ហាញថា អង្គ​ហេតុ​ដែល​ចោទប្រកាន់​នេះ​ជា​បទឧក្រិដ្ឋ មាន​ភាព​ធ្ងន់ធ្ងរ ព្យសនកម្ម​ដែល​ទទួលរង ដោយសារ​បទល្មើស​ក៏​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​។ ក្រោយ​ការប្រព្រឹត្ត​បទល្មើស ជន​ត្រូវ​ចោទ​មិនមាន​ចេតនា​សុចរិត​ក្នុង​ការដោះស្រាយ​សំណង​ជូន​ជនរងគ្រោះ​ឡើយ ។ ការសម្រេច​មិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ អាច​នឹង​បណ្តាល​ឱ្យ​មាន​ការលំបាក​ក្នុងការ​ស៊ើបសួរ​ស្វែងរក​ការពិត និង​ការផ្តល់​យុត្តិធម៌​ជូន​ជនរងគ្រោះ​។ ការសម្រេច​មិន​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ អាច​បណ្តាលឱ្យ​មាន​បទ​ល្មើស​កើតឡើង​សារជាថ្មី ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ កិត្តិយស​សេចក្តីថ្លៃថ្នូរ​បុគ្គល ជាក់​ជាមិនខាន​។​

​ពាក្យ​បណ្តឹងឧទ្ធណ៍រប​ស់​ព្រះអាជ្ញា​សាលា​ដំបូងខេត្ត​ប៉ៃលិន បានបញ្ជាក់​ថា ជារួម​ផ្អែក​តាម​សំអាង​ខាងលើនេះ បញ្ជាក់ថា ដីកា​សម្រេច​មិន​ឃុំខ្លួន​ខាងលើ មិន​មាន​មូលហេតុ​ត្រឹមត្រូវ​តាមច្បាប់ ដែល​គប្បី​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ សម្រេច​បដិសេធចោល និង​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លើ ជន​ត្រូវ​ចោទ ឈ្មោះ សីល​ប៉ាក់ កាន់​នុក​ផុន តាម​នីតិវិធី​។​យោងតាម​ពាក្យបណ្តឹង​របស់​នារីរ​ង​គ្រោះ បានឱ្យដឹងថា នាង​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន សុំ​ប្តឹង​ពី​ឈ្មោះ សីល​ប៉ាក់ កាន់​នុក​ផុន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ​ថៃ ពី​បទ​រំលោភ​សេពសន្ថវៈ ”​ប្រព្រឹត្ត​នៅ​ខេត្ត​ប៉ៃលិន និង​នៅ​ប្រទេស​ថៃ កាលពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៣ ។​

​នាង​បាន​រៀបរាប់​ក្នុង​ពាក្យបណ្តឹង​ទៀតថា កាលពី​អំឡុង​ចុងឆ្នាំ​២០២២ នាង និង​ឈ្មោះ សីល​ប៉ាក់ កាន់​នុក​ផុន ភេទ​ប្រុស បាន​ស្គាល់​គ្នា​តាម​ពូ​របស់​នាង​។ ក្រោយ​មក​ជនសង្ស័យ និង​នាង មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​។​ស្រាប់តែ​ក្រោយមក​ជនជាតិ​ថៃ​រូបនេះ តែងតែ​បង្ខំ​នាង​ច្រើនលើកច្រើនសារ ឱ្យ​នាង​រួមភេទ​ជាមួយ​តែ​នាង​មិន​ព្រម​។ លុះ​នៅ​អំឡុង​ខែ​មេសា ឆ្នាំ​២០២៣ បុរស​រូប​នេះ បាន​កុហក​នាង​ថា នាំ​ទៅ​លេង​ឪពុកម្តាយ​ខ្លួន​នៅ​ឯ​ប្រទេស​ថៃ​។ ពេល​ទៅ​ដល់​ប្រទេស​ថៃ ជនសង្ស័យ មិន​បាន​នាំ​នាង​ទៅលេង​ឪពុកម្តាយ​នោះ​ទេ​។ បែរ​ជា​នាំ​នាង​ទៅកាន់​កន្លែង​ផ្សេង ហើយ​បាន​បង្ខំ​នាង​រួមភេទ​ជាមួយរ​ហូត​បាន​សម្រេច​១​លើក​។ ពេល​រួមភេទ​រួចហើយ រូបគេ​បាន​សន្យាថា នឹង​ទទួលខុសត្រូវ​លើ​នាង ហើយ​នឹង​ចូល​ស្តីដណ្តឹង​តាម​ប្រពៃណី​។ តែ​រហូត​មកដល់​ពេល​បច្ចុប្បន្ននេះ ជនសង្ស័យ បាន​គេចវេស​ពី​នាង ហើយ​មិន​ព្រម​ចូល​ខ្លួន​មក​ដោះស្រាយ​ជាមួយ​នាង ទើប​នាង​កើតទុក្ខ​មិន​សុខចិត្ត​ក៏​សម្រេច​ដាក់​ពាក្យបណ្តឹង​តែម្ដង​។​

​ក្នុង​ពាក្យបណ្តឹង​នាង​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​និង​ថ្លៃ​ខូចខាត​ចំនួន​៣០,០០០$ (​បី​ម៉ឺន​ដុល្លារ​) អាមេរិក ព្រមទាំង​សូម​ឱ្យ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ នាង​បញ្ជាក់ថា អ្វី​ដែល​នាង​ហួសចិត្ត​បំផុត និង​ទទួល​រង​ភាពអយុត្តិធម៌​គឺ ខាង​ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន បាន​ដោះលែង​ជនសង្ស័យ ក្រោយ​ពី​ព្រះរាជអាជ្ញា​ធរ​ចេញ​ដីកា​ឃុំខ្លួន​រួចមក​។ នាង​ក៏​សំណូមពរ​ឱ្យ​ខាង​ថ្នាក់លើ និង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ជួយ​រក​យុត្តិធម៌​ដល់​នាង​ផងដែរ​។​មិនអាច​ទាក់ទង លោក គឹម ម៉េង ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន ដើម្បី​សុំ​ការបកស្រាយ​បានទេ​?៕

Filed in: ព័ត៌មានជាតិ