សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

អគ្គនាយក​គយ បកស្រាយ​ពី​មូលហេតុ​ការធ្លាក់ចុះ​ចំណូល​ចំណូល​ពន្ធគយ​ឆ្នាំ​២០២៣​និង​ក្រសួង​ចាយ​លើស​ផែនការ​

អគ្គនាយក​គយ បកស្រាយ​ពី​មូលហេតុ​ការធ្លាក់ចុះ​ចំណូល​ចំណូល​ពន្ធគយ​ឆ្នាំ​២០២៣​និង​ក្រសួង​ចាយ​លើស​ផែនការ​

ភ្នំពេញ​៖ លោក គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងឲ្យដឹងថា ការប្រមូល​ចំណូល​របស់​អគ្គនាយកដ្ឋាន​គយ នៅក្នុង​ឆ្នាំ​២០២៣​នេះ សម្រេច​មិនបាន​គ្រប់​តាម​ផែនការ​នោះ​ទេ អាច​សម្រេច​បាន​ប្រមាណ​ជាង ៨២%​នៃ​ផែនការ​ដែល​បាន​កំណត់​ដោយ​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២៣​។​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២៣ តម្រូវឱ្យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល​ឱ្យ​បាន​ប្រមាណ ២៨០០​លាន​ដុល្លារ ដូច្នេះ​បើ​សម្រេចបាន ៨២​ភាគរយ ស្មើ​នឹង​ប្រមាណ ២៥០០​ដុល្លារ​ប៉ុន​ណោះ​.​។​

​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣ នៅ​សាលា​ជាតិ​គយ​លោក គុណ ញឹម ដែល​មាន​អាយុ​ចូលនិវត្តន៍​ត​តែ​ត្រូវ​បាន​រដ្ឋាភិបាល​អាណត្តិ​ទី​៧​ផ្តល់​មុខតំណែង​នយោបាយ​ហើយ​ឲ្យទទួល​ជាំ​អគ្គនាយកគយ​បន្ត​ទៀត​បាន​ពន្យល់​ពី​មូលហេតុ​ថា​៖ កត្តា​សំខាន់​ចំនួន​៣ ដែល​បណ្តាល​ឱ្យ​ការប្រមូល​ពន្ធ​គយ​ថមថយ មិន​គ្រប់​តាម​ផែនការ គឺ​ទី​១. ការអនុវត្ត​កិច្ចព្រមព្រៀង​សេរី​ពាណិជ្ជកម្ម ដែល​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ បណ្តា​ប្រទេស​ផ្សេងៗ ហើយ​កម្ពុជា​បាន​ផ្តល់​នូវ​ការ​អនុគ្រោះ​ពន្ធ​ដល់​សូន្យ សម្រាប់​មុខទំនិញ​មួយចំនួន ដល់​ប្រទេស​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ ហេតុនេះហើយ​ទើប​ធ្វើឱ្យ​ចំណូល​ពន្ធគយ​របស់​កម្ពុជា មាន​ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​។​

​ជាក់ស្តែង​នៅ​ឆ្នាំ​២០២៣ ចំណូល​ពន្ធគយ ដែល​បាន​បាត់បង់​ដោយសារ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានា ប្រមាណ​ជិត ៤០០​លាន​ដុល្លារ​។ ទី​២.​កត្តា​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច ឧស្សាហកម្ម ផលិតកម្ម កម្មន្តសាល របស់​កម្ពុជា​កាន់តែ​រីកចម្រើន​ទៅ​មុខ បានធ្វើឱ្យ​កម្ពុជា​មាន​លទ្ធភាព​ផលិត​នូវ​ទំនិញ​មួយចំនួន​ជំនួស​ការ​នាំចូល ពោល​គឺ​កាលពី ១៥​ឆ្នាំមុន កម្ពុជា​នាំ​ចូល​ច្រើន ដែល​នាំ​ឱ្យ​ការប្រមូល​គយ​ទទួលបាន​ច្រើន ប៉ុន្តែ​បច្ចុប្បន្ន​នេះ កម្ពុជា​បាន​កាត់បន្ថយ​ការនាំ​ចូល​ទំនិញ​ប្រភេទ​មួយ​ចំនួន ដូច្នេះហើយ​ទើប​ការប្រមូល​ចំណូល​ថយចុះ​។ ទី​៣. ការបើក​រោង​ដំណើរ​ដំឡើង​យានយន្ត​នៅ​កម្ពុជា ជា​បន្តបន្ទាប់ ក៏​ជា​កត្តា​ដែល​ជះ​ឥ​ទ្ធពល ដល់​ការប្រមូល​ចំណូល​ផង​ដែរ​។​

​សូមបញ្ជាក់​ថា​៖​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម សេរី កម្ពុជា – ចិន ដែល ត្រូវ បាន អនុវត្ត ចាប់ពី ថ្ងៃ ទី ១ ខែ មករា ឆ្នាំមុន បាន ធ្វើ ឱ្យ ការនាំចេញ របស់ កម្ពុជា ទៅ ប្រទេស ចិន ត្រូវ បាន លើកលែង ពន្ធ ប្រមាណ ៩ ៨ % និង ៩ ០ % ពី ការ​នាំចូល ពី ប្រទេស ចិន​(​ដែល​មាន​តម្លៃ​ប្រមាណ​១០​ពាន់​លាន​ដុល្លារ​អាមេរិក​) ។ កិច្ចព្រមព្រៀង នៃ ភាពជា ដៃគូ សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ ក្នុង តំបន់ ក៏បាន ជំរុញ ការនាំចេញ ផង ដែរ ។​ប៉ុន្តែ ក៏បាន កាត់បន្ថយ ចំណូល ពន្ធ ខ្លះ ដែរ ។ ក្នុង​ពេល​ឆាប់ៗ នេះ កម្ពុជា នឹង អនុវត្ត កិច្ចព្រមព្រៀង ពា​ណិជ្ច កម្ម សេរី កម្ពុជា – កូរ៉េ ខាងត្បូង ។​

​ទាក់ទង​រឿងនេះ​លោក​គន់ញឺម​បាន​ពន្យល់​បន្តថា «​បើ​និយាយ​រចនាសម្ព័ន្ធ​ចំណូល​សារពើពន្ធ កម្ពុជា​ស្ថិត​នៅក្នុង​ស្ថានភាព​ផ្លូវ​ត្រឡែងកែង ដែល​មាន​ការប្រែប្រួលរ​ច​នា​សម្ព័ន្ធ​ចំណូល​របស់​រដ្ឋ​។ កន្លង​មក​អគ្គនាយកដ្ឋាន និង​រដ្ឋាករ​កម្ពុជា ប្រមូល​ចំណូល បាន​ច្រើន អាច​ចាត់ទុកថា​ជា​អង្គភាព​មួយ​ប្រមូល​ចំណូល​សារពើពន្ធ​បាន​ច្រើនជាងគេ នៅក្នុង​ចំណោម​អង្គភាព​ដែល​មាន​ភារៈ​ទទួល​ការប្រមូល​ចំណូល​នេះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០២០​មក យើង​ដឹង​ហើយ​មាន​ការធ្លាក់​ស្រុត​ខ្លាំង​។ ឆ្នាំ​២០១៩ ចំណូល​របស់​គយ គឺ​ខ្ពស់បំផុត បន្ទាប់មក ២០២០​ស្រុត​ដោយសារកូ​វីដ​១៩, ២០២១​ក៏​បន្ត​, ២០២២​យើង​ប្រមូល​ចំណូល​បាន​លើស​ផែនការ​បន្តិច ហើយ​ឆ្នាំ​២០២៣​នេះ ប្រមូលបាន​ប្រមាណ​ជាង​៨២% នៃ​ផែនការ​ដែល​មានចែង​នៅក្នុង​ច្បាប់​ថវិកា​»​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​លោក​ឡើង​ថា ការប្រមូល​ពន្ធ​គយ​ធ្លាក់ចុះ​នេះ មិនមែន​ជា​រឿង​អាក្រក់​នោះទេ​។ លោក​ថា ការប្រមូល​ចំណូល​គយ​ធ្លាក់ចុះ មួយ​ផ្នែក​យល់ថា ជា​បញ្ហា​ប្រឈម ប៉ុន្តែ​ក៏​ត្រូវ​មើល​មួយ​ជ្រុង​ទៀត​ដែរ គឺ​ផលិតកម្ម​ក្នុងស្រុក មាន​ការរីក​ចម្រើន​ជាង​មុន ដែល​ជំរុញ​ឱ្យ​សេដ្ឋកិច្ច​កើនឡើង និង​បង្កើន​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​កម្ពុជា និង​ផ្តល់​នូវ​ចំណូល​សម្រាប់​ពន្ធដារ​(​ដែល​ឡ​គ្រប់គ្រង​ដោយ​លោក​គង់​
​វិបុល​ដែល​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​)​ផងដែរ​៕​សូមបញ្ជាក់​ថា ក្នុង​រយៈពេល ១១ ខែ ឆ្នាំ​២០២៣ ចំណូល​ពន្ធ​អាករ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដា​រ​ប្រមូល​បាន​ជាក់ស្តែង តាម​ប្រព័ន្ធ​គ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន​ជាង ១៣ ពាន់​ប៊ី​លាន​រៀល ត្រូវ​ប្រមាណ​ជាង ៣.៣៤៧​លាន​ដុល្លារ ស្មើ ៩៣ ភាគរយ នៃ​ផែនការ​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់ ការគ្រប់គ្រង​ឆ្នាំ​២០២៣​។​

​ទាក់ទង​និង​ចំណូល​រដ្ឋ​ឆ្នាំ​២០២៣​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រភព​ចំណូល​ពី​សារពើពន្ធ​សម្រេចបាន ១៨.១៤១​ប៊ី​លាន​រៀល (​ប្រមាណ ៤,៤០​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៧៧,៤៥% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ ពោល​គឺ​ថយ​ចុះ ៤,២០% និង​ចំណូល​មិនមែន​សារពើពន្ធ​សម្រេចបាន ១.៩៨៦​ប៊ី​លាន​រៀល (​ប្រមាណ ៤៨០​លាន​ដុល្លារ​) ស្មើនឹង ៩២,៧២% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើនឡើង ២៤,០៨%​។​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានបញ្ជាក់​ថា​៖ «​ផ្អែក​លើ​និន្នាការ​នៃ​ការអនុវត្ត​ចំណូល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ គួបផ្សំ​នឹង​ការ​ងើប​ឡើងវិញ​នៃ​សកម្មភាព​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​, ការប្រមូល​ចំណូល​ស្ថិត​ក្នុង​គន្លង (On-track) ឈានទៅរក​ការសម្រេចបាន តាម​ផែនការ​ដែល​បានគ្រោង​ទុក​ក្នុង​ច្បាប់​ឆ្នាំ ២០២៣»​។​

​ដោយឡែក​ពាក់ព័ន្ធ​នឹង​ការចំណាយ​វិញ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះអាង​ថា ការអនុវត្ត​ចំណាយ​សរុប​ថ្នាក់ជាតិ បាន​ឈាន​ដល់ ២៦.០៤២​ប៊ី​លាន​រៀល (​ប្រមាណ ៦,៣២​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៧៤,៩៥% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ ២០២៣ កើនឡើង ១៩,៤៩% ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២២ ក្នុង​នោះ​ចំណាយ​មូលធន​ប្រមាណ ៨.៩២៧​ប៊ី​លាន​រៀល (​ប្រមាណ ២,១៦​ប៊ី​លាន​ដុល្លារ​) កើនឡើង ១២,៣២% និង​ចំណាយ​ចរន្ត ប្រមាណ ១៧.១១៥​ប៊ី​លាន​រៀល (​ប្រមាណ ៤,១៦​ប៊ី​លាន​ដុល្លារ​) កើនឡើង ២៣,៦០%​។ ជារួម​ការអនុវត្ត​ចំណាយ​គឺ​នៅ​បន្ត​រក្សា​នូវ​គោលការណ៍​រឹតបន្តឹង​ចំណាយ​មិន​ចាំបាច់​នានា​ប្រកប​ដោយ​បុរេ​សកម្ម​។​

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានចង្អុលបង្ហាញ​ថា ផ្អែក​តាម​ថវិកា​ចំណូល និង​ចំណាយ​របស់​ជាតិ​សរុប​ក្នុង​រយៈពេល ១០​ខែ​នេះ «​ជា​លទ្ធផល​ការអនុវត្ត​ថវិកា​ថ្នាក់ជាតិ មាន​ឳ​ន​ភាព​សរុប ៥.៨៨១​ប៊ី​លាន​រៀល (​ប្រមាណ ១,៤២​ប៊ី​លាន​ដុល្លារ​)»​។​ទោះជា​យ៉ាងណា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល បន្ត​រក្សា​ភាព​ប្រយ័ត្នប្រយែង​ខ្ពស់​ក្នុង​ការគ្រប់គ្រង និង​ប្រើប្រាស់​ហិរញ្ញប្បទាន​សរុប​ថ្នាក់ជាតិ ប្រកប ដោយ​ប្រសិទ្ធភាព​បំផុត​និង​ផ្តល់​លទ្ធភាព​គ្រប់គ្រាន់ ឆ្លើយតប​ទៅនឹង​តម្រូវការ នៃ​ការអនុវត្ត​ថវិកា​រដ្ឋ​បាន​ទាន់ពេលវេលា​។​

​ជាក់ស្តែង ការអនុវត្ត​ហិរញ្ញប្បទាន​ពី​បរទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤.៩៨០​ប៊ី​លាន​រៀល (​ប្រមាណ ១,២​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៧៧,៧១% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២៣ និង​ការអនុវត្ត​ហិរញ្ញប្បទាន​ក្នុងស្រុក​សរុប​ថ្នាក់ជាតិ សម្រេចបាន ៤.១៩៧​ប៊ី​លាន​រៀល (​ប្រមាណ​ជាង ១​ប៊ី​លាន​ដុល្លារ​) ស្មើនឹង ៥៤,២៩% នៃ​ច្បាប់​ហិរញ្ញវត្ថុ​ឆ្នាំ ២០២៣ ស្រប​ពេល​ប្រាក់​បញ្ញើ​រដ្ឋាភិបាល សរុប​មាន​ប្រមាណ ៤៧​ប៊ី​លាន​រៀល​៕

 

Filed in: ព័ត៌មានជាតិ