សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

២០២៣​គ្រឹះស្ថាន​អង្គរ​រកលុយ​បាន​ជាង​៣៧​លាន​ដុល្លារ​ពី​ភ្ញៀវ​

២០២៣​គ្រឹះស្ថាន​អង្គរ​រកលុយ​បាន​ជាង​៣៧​លាន​ដុល្លារ​ពី​ភ្ញៀវ​

សៀមរាប​៖ ពេញ​មួយឆ្នាំ​២០២៣ គ្រឹះស្ថាន​អង្គរ រក​ចំណូល​បាន​ពី​ការលក់​សំបុត្រ​ជូន​អ្នកទេសចរ​បរទេស​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ បាន​ចំនួន​៣៧ ១៩៨.៩៨៨​ដុល្លារ​អាម៉េរិក ស្មើនឹង​ជាង​២០០​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២២​។​យោងតាម​របាយការណ៍​គ្រឹះស្ថាន​អង្គរ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០២៤ បានបញ្ជាក់​ថា ក្នុង​ឆ្នាំ​២០២៣ មាន​ទេសចរ​បរទេស​សរុប ៧៩៨ .០៦៩​នាក់ បាន​ចូល​ទិញ​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​អង្គរ ដែល​ចំនួន​នេះ កើនឡើង​១៧៧,៧៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២២​។​

​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ក៏​បាន​រាយការណ៍​ពី​ការលក់​សំបុត្រ​នៅ​ប្រាសាទ​កោះកែរ​ផងដែរ ដែល​សរុប​ទាំង​១២​ខែ ឆ្នាំ​២០២៣ បាន​ចំនួន​២២២. ០៩០​ដុល្លារ លើ​អ្នកទេសចរ​បរទេស ១៤.៨០៦​នាក់ និង រក​ចំណូល​ពី​ការលក់​សំបុត្រ​ទូក​នៅ​តំបន់​ចុង​ឃ្នៀស ភ្នំ​ក្រោម​បាន​ចំនួន ៥៦៤.៦៧១​ដុល្លារ​អាម៉េរិក​។​ជាមួយគ្នានេះ ថវិកា​ដែល​បានមក​ពី​ការលក់​សំបុត្រ​ទស្ស​នេះ ក៏​បាន​ឧបត្ថម្ភ​ចូល​និធិ​គន្ធបុប្ផា​រយៈពេល​១២​ខែ ឆ្នាំ​២០២៣ សរុប​មាន​ចំនួន ១.៥៩៦ .១៣៨​ដុល្លារ​អាម៉េរិក​ផងដែរ​..​។​

​ទាក់ទង​ចំនួន​ភ្ញៀវ​នេះ​ដែរ​ក្រសួង​ទេសចរណ៍ នា​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ​២០២៤​នេះ បាន​ផ្ដល់​របាយការណ៍​ស្ថិតិ​ទេសចរណ៍​រយៈពេល​៣​ថ្ងៃ នា​ឱកាស​ឆ្លង​ឆ្នាំ​សកល ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០២៣ ដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៤ សរុប​ចំនួន ៣,២៨៥,៨៦៨​នាក់​។​របាយការណ៍​បាន​លម្អិត​ទៀតថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ជាង​៣​លាន​នាក់​នោះ រួមមាន​៖ ភ្ញៀវទេសចរ​ជាតិ ៣,២២៧,១៤៦​នាក់ ភ្ញៀវទេសចរ​បរទេស ៥៨,៧២២​នាក់​។​រាជធានី​/​ខេត្ត​ដែល​ទទួលបាន​ទេសចរ​ច្រើន​ជាង​គេ​ទាំង​៥ រួមមាន​៖* រាជធានី​ភ្នំពេញ​៖ ៦១០,៣៥៦​នាក់​។​* ព្រះសីហនុ​៖ ៤៧២,៦៩៧​នាក់​។​* កំពត​៖ ៤២៧,៤៩៥​នាក់​។​* សៀមរាប​៖ ៣៧៧,២១៩​នាក់​។​* បាត់ដំបង​៖ ៣៤៦,៣៣៣​នាក់​៕

Filed in: ព័ត៌មានជាតិ