សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​(​ផ្ទេរ​) ដក​តំណែង​លោក​ឧត្តមសេនីយ៍ឯក តាន់ សុខ​វិជ្ជា ពី​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យមក​ធ្វើ​ជា​ទីប្រឹក្សា​ក្រសួ​ង​មហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន

សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​(​ផ្ទេរ​) ដក​តំណែង​លោក​ឧត្តមសេនីយ៍ឯក តាន់ សុខ​វិជ្ជា ពី​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យមក​ធ្វើ​ជា​ទីប្រឹក្សា​ក្រសួ​ង​មហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន

​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី​បាន​ចេញ​អនុក្រឹត្យ​(​ផ្ទេរ​) ដក​តំណែង​លោក​ឧត្តមសេនីយ៍ឯក តាន់ សុខ​វិជ្ជា ពី​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ឲ្យមក​ធ្វើ​ជា​ទីប្រឹក្សា​ក្រសួ​ង​មហាផ្ទៃ មាន​ឋានៈ​ស្មើ​ប្រធាន​នាយកដ្ឋាន ដែល​ជា​តួនាទី​បញ្ឈរជើង​តែ​មិន​ទាន់​ដឹងថា​អាច​មាន​ទោសទណ្ឌ​ដែរ​ឬ​អត់​នោះ​ទេ​? ។​

​ការ​ផ្ទេរតំណែង​មាន​អំណាច​មក​អត់​អំណាចចឹងក​លត​ឡើង​បន្ទាប់​ពី​ផ្ទុះ​រឿងអាស្រូវ​គឺ​លោក​ឧត្តមសេនីយ៍ កឹម ជាតិ ដែល​មាន​តួនាទី​ជា​អនុប្រធាន​អង្គភាព​ខាងលើ រង​ការប្តឹង​ផ្តល់​ពី​ក្រុមហ៊ុន​មួយ​ថា លោក កឹម ជាតិ ជម្រឹត​ទា​លុយ​១០​ម៉ឺន​ដុល្លារ និង​ស្រា​ថ្លៃៗ​៤០​ដប ជា​ថ្នូរ​និង​ការមិនបិទ​ក្រុមហ៊ុន ។​

​លោក កឹម ជាតិ ដែល​ត្រូវបាន​ដក​តួនាទី​នយោបាយ គឺ​អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ត្រូវ​ចូល​បំភ្លឺ​នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ រឿង​ប្រើ​អំណាច​រដ្ឋ​ជម្រឹត​ទា​លុយ​ពី​ក្រុមហ៊ុន ។​

​សូមបញ្ជាក់​ថា គណកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក មៀច សុផាន់​ណា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ។​

​សូម​រង់ចាំ​តាមដាន​ថា តើ​រឿង​អាស្រូវ​មួយ​នេះ​សម្តេច​ធិបតី​លេង​កំរឹតណា ?៕

Filed in: ព័ត៌មានជាតិ