សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ព័ត៌មាន​ខ្ចី​លុយ​ចិន​ជីក​ព្រែក​ហ្វូណន់​

​នាយករដ្ឋមន្ត្រី​ប្រតិកម្ម​ព័ត៌មាន​ខ្ចី​លុយ​ចិន​ជីក​ព្រែក​ហ្វូណន់​

ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​បឹង​ជើងឯក​ក្នុង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចាត់ទុក ការផ្សព្វផ្សាយ​របស់​កា​សែ​ត The Cambodia Daily ដោយ​ដាក់​ប្រភព​ពី​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ថា «​រដ្ឋាភិបាល​កម្ពុជា​ខ្ចី​ថវិកា​ចិន ៥​ពាន់​លាន​ដុល្លារ ដើម្បី​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​»​នោះ គឺជា​ព័ត៌មាន​ប្រឌិត​តាម​ការ​ស្រមៃ ។​

​សម្តេច​ធិបតី​ថា​លោក​មិន​ជឿ​ថា មាន​មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច ល្ងង់​ដល់​ថ្នាក់​មិន​ស្គាល់​គម្រោង BOT (Build-Operate-Transfer)​នោះទេ​។

​ប្រតិកម្ម​បកស្រាយ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឡើង​បន្ទាប់​ពី​សារព័ត៌មាន​អន​ឡា​ញ The Cambodia Daily បាន​ចុះផ្សាយ​អត្ថបទ​មួយ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ លើ​គេហទំព័រ​របស់ខ្លួន និង​គណនី​ទំព័រ​ហ្វេ​សប៊ុក «The Cambodia Daily Khmer» ដោយ​បាន​លើកឡើង​ថា «​មាន​មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ទម្លាយ​ព័ត៌មាន​ថា រដ្ឋាភិបាល​កម្ពុជា​មិនមែន​ខ្ចី​លុយ​ចិន​តែ ១៧០០ លាន​ដុល្លារ​អាម៉េរិក​សម្រាប់​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ទេ ប៉ុន្តែ​បាន​ខ្ចី​លុយ​ចិន​ដល់​ទៅ ៥​ពាន់ លាន​ដុល្លារ​អាម៉េរិក ដើម្បី​សាងសង់​ព្រែកជីក និង​កំពង់ផែ​នានា និង​ដើម្បី​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​កម្ពុជា​។​»

​សម្តេច​ធិបតី​បានបញ្ជាក់​ថា បញ្ហា​ពាក់ព័ន្ធ​នឹង​ការសាងសង់​ព្រែកជីក​ហ្វូណន​នេះ គឺ​ធ្វើ​តាមរយៈ​គម្រោង BOT ដែល​វិស័យ​ឯកជន​អ្នក​សាងសង់ ហើយ​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល​ណាមួយ ហើយ​នឹង​ផ្ទេរ​មក​ឱ្យ​រាជរដ្ឋាភិបាល​នៅ​ពេល​ដែល​ចប់​កុងត្រា ដែល​ក្រុមហ៊ុន​វិនិយោគ​ព្រែកជីក​នេះ វិស័យ​ឯកជន​ទទួលខុសត្រូវ​ក្នុង​ការរក​ប្រភពធនធាន​ក្នុង​ការសាងសង់ មិនមែន​រដ្ឋ​នោះ​ទេ​។​

​សម្តេច​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មិន​ជឿថា មាន​មន្ត្រី​រាជរដ្ឋាភិបាល​ជាន់ខ្ពស់ នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​មានចំណេះដឹង សមត្ថភាព និង​បទពិសោធន៍ ល្ងង់​ដល់​ថ្នាក់​មិន​ស្គាល់​ភាពខុសគ្នា​រវាង​អ្វី​ទៅ​ដែល​ហៅថា​ឥណទាន ដែល​យើង​ខ្ចី និង​អ្វី​ទៅ​ជា​គម្រោង BOT»​។​

​សម្តេច​ធិបតី បាន​បញ្ជាក់ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ថា ការខ្ចី​បំណុល​គឺជា​កាតព្វកិច្ច​របស់​រា​ជ​រដ្ឋាភិបាល ដែល​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ និង​កូនចៅ​ជំនាន់​ក្រោយ ហើយ​រាជរដ្ឋាភិបាល​មិន​ខ្ចី​បរទេស​រហូត​ដល់​ជំពាក់​វ័ណ្ឌក​នោះទេ ដែល​យើង​មានច្បាប់​ប្រចាំឆ្នាំ ដែល​អនុញ្ញាត​ឱ្យ​កម្ពុជា​ខ្ចី​កម្រិតណា មក​ទ្រទ្រង់​សេដ្ឋកិច្ច​យើង មក​វិនិយោគ​លើ​គម្រោង​ណា​ដែល​មាន​ផលប្រយោជន៍​ជាតិ ហើយ​ធ្វើ​ដោយ​តម្លាភាព​។​

​ពាក់ព័ន្ធ​នឹង​ការផ្សព្វផ្សាយ​របស់ ហ្វេ​សប៊ុក​ឌីខេមបូឌាដេលី​នេះដែរ កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​ចេញ​សេចក្តីប្រកាស​ច្រាន​ចោល​ផងដែរ ដោយ​ចាត់ទុកថា ជា​ព័ត៌មាន​មិន​ពិត និង​គ្មាន​មូលដ្ឋាន​។​

​សូមបញ្ជាក់​ថា​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា​”​ព្រែកជីក​ហ្វូណន​តេជោ​” ត្រូវបាន​បញ្ចប់​ការសិក្សា​សមិទ្ធ​លទ្ធផល រួចរាល់​គ្រោង​ចំណាយ​ទុនវិនិយោគ​១ ៧០០​លាន​ដុល្លារ​តាំងពី​ជំនាន់​លោក​ឧបនាយករដ្ឋមន្ត្រី​ស៊ុនចាន់ថុល​នៅ​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​មក​ម្លេះ​។ តាម​សិក្សា ផ្លូវទឹក​នេះ​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ព្រែក​តាកែវ នៃ​ទន្លេ​មេគង្គ​ឆ្លងកាត់​តាម​ព្រែក​តា​ឯក នៃ​ទន្លេ​បាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៊ីង នៃ​ទន្លេ​បាសាក់ ស្រុក​កោះធំ និង​បន្ត​រហូត​ដល់​ដៃសមុទ្រ ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត ចំនួន​៤​រួមមាន ខេត្ត​កណ្ដាល តាកែវ កំពត និង​កែប ។ លុយ​ខាងលើ​ត្រូវបាន​ប្រកាស​ពេល​ដែល​សម្តេច​ធិនតី​នាយករដ្ឋមន្ត្រី​បាន​ទៅ​ទស្សនកិច្ច​ស្រុក​ចិន​កាលពី​ពេល​ថ្មីៗ​ហើយ​បាន​ជួប​ប្រធានាធិបតី​ចិន​។​

Filed in: ព័ត៌មានជាតិ