សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​បន្ទាប់​ពី​នាវា​វ៉ា​ស្កូ​ដា​ហ្កា​ម៉ា​នាវា​វ៉ែ​ស្ទឺ​ដា​មនឹង​មកដល់​កម្ពុជា​ម្តង​ទៀត​

​បន្ទាប់​ពី​នាវា​វ៉ា​ស្កូ​ដា​ហ្កា​ម៉ា​នាវា​វ៉ែ​ស្ទឺ​ដា​មនឹង​មកដល់​កម្ពុជា​ម្តង​ទៀត​

ខេត្ត​ព្រះសីហនុ ៖ នាវា​ទេសចរណ៍​បរទេសមួយ​គ្រឿង បាន​នាំ​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​ជាង ៦០០​នាក់ ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​នៅ​ខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣​។​នេះ​បើ​តាម​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ច្រកទ្វា​អន្តរជាតិ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​បានឲ្យដឹង​។

​នាវា​ទេសចរណ៍​បរទេស​នោះ​មានឈ្មោះ VASCO DA GAMA មាន​សញ្ជាតិ PORTUGAH មាន​បណ្តោយ ២១៩,៤​ម៉ែត្រ ទទឹង ៣០,៨០​ម៉ែត្រ បាន​ធ្វើ​ដំណើ​ចាកចេញ​ពី​ប្រទេស​ថៃ បាន​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៧ និង​២៥​នាទី ព្រឹក​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នាវា​នេះ​មាន​គម្រោង​ចាក ចេញពី​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ នៅវេលា​ម៉ោង​២១ ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ឆ្ពោះ​ទៅកាន់​ប្រទេស​វៀតណាម​។​

​តាម​គម្រោង​ក្រៅពី​នាវា​ខាងលើ​នៅ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៣ ខាងមុខនេះ ខេត្ត​ព្រះសីហនុ ត្រៀម​ទទួល​នាវា Wasterdan ដែល​នឹង​នាំ​ភ្ញៀវ​ទេស ចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ប្រមាណ​ជា​៤០០០​នាក់ ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។ វត្តមាន​នាវា Wasterdan​នៅ​ផែ​ខេត្ត​ព្រះសីហនុ​ជា​ថ្មី​គឺ ជា​ការដឹងគុណ​និង​ថ្លែង​អំណ​គុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​អនុញ្ញាតិ​ឱ្យ​នាវា​បាន​ចូល​ចត​កាល​ពី​ជំងឺ​រាតត្បាត​កូវី​ដ​-១៩ កំពុង​វាយលុក​ជា​សកល​ហើយ​នៅក្នុង​គ្រា​នោះ​មាន​ប្រទេស​ចំនួន​0៥ មិន​អនុញ្ញាតិឪ្យ​នាវា Wasterdam ចូល​ចត ដោយសារ​ខ្លាច​ឆ្លង​ជំងឺ​កូវី​ដ​១៩ ។​

​បន្ទាប់​ពី​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​នៅ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន ថែមទាំង​បាន​អញ្ជើញ​ទៅ​ទទួលភ្ញៀវ​ទេសចរ​ចុះ​នាវា​ដោយផ្ទាល់​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ចំ​ថ្ងៃ​នៃ​ក្តីស្រឡាញ់​របស់​មនុស្សជាតិ ជាមួយ​ការប្រគល់​ជូន​ផ្កា​កុលាប​ថែមទៀត​ផង​។​ការអនុញ្ញាត​ឱ្យ​នាវា Westerdam ដែល​មាន​អ្នកទេសចរ ១,៤៥៥​នាក់ និង​សហ​នាវិក ៨០២​នាក់​ទៀត​ចូល​ចត​នេះ សម្ដេច​តេជោ ទទួល​ការ​ស្ញប់ស្ញែង និង​វាយតម្លៃ​ខ្ពស់​បំផុត​ពី​អ្នកដំណើរ​នៅ​លើ​នាវា ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ព្រមទាំង​បណ្តា​ប្រទេស ដែល​មាន​ជនជាតិ​ខ្លួន​នៅ​លើ​នាវា និង​មេដឹកនាំ​អង្គការ​អន្តរជាតិ​ជាច្រើន​ផ្សេង​ទៀត​។​

Filed in: ព័ត៌មានជាតិ