សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

មេ​គយ​កម្ពុជា​ចេញមុខ​ការពារ​ការអនុញ្ញាតឲ្យ​នាំ​ចូលសាច់​បង្ក​កមកក​ម្ពុ​ជា​

មេ​គយ​កម្ពុជា​ចេញមុខ​ការពារ​ការអនុញ្ញាតឲ្យ​នាំ​ចូលសាច់​បង្ក​កមកក​ម្ពុ​ជា​

ភ្នំពេញ​៖ លោក គុណ ញឹម រដ្ឋមន្ដ្រី​ប្រតិភូ​អម​នាយករដ្ឋមន្ដ្រី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅក្នុង​សន្និសីទ​កាសែត​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៣​នៅ​សាលា​ជាតិ​គយ បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​រៀបចំ​កែសម្រួល​លក្ខខណ្ឌ​មួយចំនួន ក្នុង​ការអនុញ្ញាតឲ្យ​នាំ​ចូលសាច់​បង្កក ដើម្បី​ពង្រឹង​អំពី​គុណភាព​សាច់ និង​ជៀសវាង​អ្នកណា​ក៏​អាច​សុំ​នាំចូល​សាច់​បង្ក​កបាន​!​។

​ក្នុង​សន្និសីទ​សារព័ត៌មាន ក្រោយ​បញ្ចប់​វេទិកា​ផ្សព្វផ្សាយ​វិធានការ សម្រួល​ពាណិជ្ជកម្ម​ក្រោម​ដែន​សមត្ថកិច្ច​គយ​។ បណ្ឌិត គុណ ញឹម បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សម្រាប់​វិធានការ​ចំពោះមុខ អគ្គនាយកដ្ឋាន​គយ និង​កម្ពុជា នឹង​បន្ដ​ធ្វើ​ការងារ​នៅ​ក្នុង​ការបង្ក្រាប ការនាំ​ចូល​សាច់ ដែល​ខូចគុណភាព និង​ខុសច្បាប់ […] យើង​ស្នើ​ទៅ​រាជរដ្ឋាភិបាល ក្នុង​ការកំណត់ អ្នក​ដែល​អាច​មាន​សិទ្ធិ​នាំចូល​សាច់​បង្កក ត្រូវតែ​មាន​ឃ្លាំង​ត្រជាក់​, អាជីវកម្ម​ច្បាស់លាស់ ដើម្បី​ជៀសវាង​អ្នកណា ក៏​អាច​សុំ​នាំចូល​សាច់​បង្ក​កបាន​»​។​

​លោក​អគ្គនាយក​គយ​ដែល​មាន​អាយុ​ចូល​នី​វត្ត​ន៍​តែ​ត្រូវបាន​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​រក្សាទុក​តាម​កា​ណែនាំ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៦​បាន​បានឲ្យដឹង​ថា​ស្ថាបន័​គយជា​អ្នក​អនុញ្ញាតឲ្យ​នាំចូល​សាច់​បង្កក​។​លោក​គុណ​ញឹម​ឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ មាន​សកម្មភាព​ផ្សព្វផ្សាយ នៅ​ក្នុង​បណ្ដាញ​សង្គម​ជាច្រើន ពាក់ព័ន្ធ​នឹង​ការចុះ​ទៅ​ត្រួតពិនិត្យ​ឃ្លាំង​សាច់​បង្កក​។​លោក​ថា អនុក្រឹត្យ​១៧ បច្ចុប្បន្ន​ដែល​នៅ​ជា​ធរមាន​នេះ ការនាំចេញ​ចូល​សាច់​បង្កក មិន​តម្រូវ​ឲ្យ​សុំ​លិខិតអនុញ្ញាត ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ទេ​។ អនុក្រឹត្យ​១៧ ចែង​ច្បាស់​ថា សាច់​បង្កក់​នាំចូល គឺ​តម្រូវឲ្យ​មាន​វិញ្ញាបន​ប​ត្រ​សុខភាព​សត្វ ដែល​ចេញ​ឲ្យ​ដោយ​ប្រទេស​នាំចេញ​។ ដូច្នេះ​នៅពេល​ខាងមុខ អ្នក​នាំ​ចូល​សាច់​បង្កក ត្រូវតែ​មាន​លិខិតអនុញ្ញាត ចេញ​ដោយ​ក្រសួង​កសិកម្ម ហើយ​ច្រក​អន្តរជាតិ​ដែល​នាំចូល​សាច់​បង្កក ក៏ត្រូវ​កំណត់​ឱ្យបាន​ច្បាស់លាស់​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការនាំ​ចូល​សាច់​បង្កក​នេះ លោក​បណ្ឌិត គុណ ញឹម បាន​ពន្យល់ថា អ្នក​ចិញ្ចឹម​សាច់ គិតគូរ​អំពី​អាជីវកម្ម​របស់​គាត់ ប៉ុន្ដែ​រាជរដ្ឋាភិបាល​គិតគូរ មិនមែន​តែ​អ្នក​ចិញ្ចឹម​សាច់​នោះទេ រាជរដ្ឋាភិបាល ត្រូវ​គិតគូរ​ពី​អ្នក​ហូប​សាច់​ផងដែរ​?​។ បើ​ចិញ្ចឹមសត្វ​មិន​គ្រប់ វា​ត្រូវ​តែ​នាំ​ចូល​ដើម្បី​មក​បង្គ្រប់​ទីផ្សារ កុំឲ្យ​អតិផរណា​សាច់ ឬ​សាច់​ឡើងថ្លៃ​។​បើ​តាម​ប្រសាសន៍​លោក​គុណ​ញឹម​មានន័យ​ថា​អ្នក​ចិញ្ចឹមសត្វ​ក្នុងស្រុក​គ្មាន​លទ្ធភាព​និង​សម​ត្តភាព​សម្រាប់​ផ្គត់ផ្គង់​ទីផ្សា​រសាច់​ក្នុង​ស្រុក​ខ្មែរ​ទេ​?.​។​

​ទាក់ទង​ការ​ម្រេច​ឲ្យ​នាំ​ចូលសាច់​ដោយ​ខាង​ក្រសួង​ពាណិជ្ចកម្ម​និង​កសិក​ម្ម​មិន​ចាំបាច់​ដឹង​ដោយ​ផ្អែកា​តម​អុនុក្រឹត្យ​លេខ​១៧​លោក​គុណ​ញឹម​គូសបញ្ជាក់ថា ការធ្វើ​ពាណិជ្ជកម្ម​អន្ដរជាតិ គឺ​វា​ស្ថិត​នូវក្នុង​វិធាន​ដែល​មានចែង នៅក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដូច្នេះ​អ្នក​នាំចូល​សាច់ បើ​គោរព​អនុលោមភាព គឺ​មាន​សិទ្ធិ​នាំចូល មក​ចែកចាយ​។​លោក​បន្ដ​ទៀត​ថា ការនាំ​ចូល​សាច់​បង្កក គឺ​មាន​ការ​នាំចូល​ពី​ប្រទេស​អូស្ដ្រាលី​, អាមេរិក​, រុស្សី​, ប្រេ​ស៊ីល​, ជប៉ុន ជា​ពិសេស​ប្រទេស​ឥណ្ឌា​។ កម្ពុជា មិនមែន​មាន​តែ​ផ្សារ​នោះទេ គឺ​មាន​សណ្ឋាគារ​ផ្កាយ ៥, ភោជនីយដ្ឋាន​លំដាប់​ខ្ពស់ ដែល​ត្រូវ​ផ្គត់ផ្គង់​សាច់​គុណភាព​កម្ពស់​ខ្ពស់​ដល់​ភ្ញៀវ​។ ដូច្នេះ​វិធានការ​ពាក់ព័ន្ធ​នឹង​សាច់​បង្កក ត្រូវ​គិតគូរ​សាជាថ្មី ពីព្រោះថា ត្រូវ​ពង្រឹង​ការគ្រប់គ្រង ហើយ​សម្រាប់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កន្លងមក​បាន​បង្ក្រាប ការនាំ​ចូល​សាច់​បង្កក​ខូច​គុណភាព​ជា​ច្រើន​ករណី ព្រោះ​មាន​ជនខិលខូច នាំចូល​សាច់​បង្កក​តាម​ច្រករបៀង​។​

​សូមបញ្ជាក់​ថា​សាច់គោ​បង្កក​ខូចគុណភាព​១,៥០០​គីឡូក្រាម សាច់​ក្របី និង​គ្រឿងក្នុង ពុំមាន​ឯកសារ​បញ្ជាក់​អំពី​ប្រភព​ច្បាស់លាស់​ចំនួន​១២,៦០០​គីឡូក្រាម ត្រូវបាន​មន្ត្រី​អគ្គនាយកដ្ឋាន ក​.​ប​.​ប រកឃើញ​បន្ទាប់ពី​ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់​បង្កក​ចំនួន​២​ទីតាំង ស្ថិត​ក្នុង​ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២៣ សរុប​ប្រមាណ​៧៦​តោន ដែល​សាច់​ខ្លះ​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ។​

​ផលិតផល​ខាងលើនេះ ត្រូវបាន​មន្ត្រី​ជំនាញ​អនុវត្ត​នីតិវិធី​កិប​សៀ​ល លើ​ទូរ​បង្ក​កសាច់​ទាំងនោះ ជា​បណ្តោះអាសន្ន ដោយ​ទុក​រយៈពេល​១​សប្ហាហ៍ ឱ្យ​ម្ចាស់​ទីតាំង​រក​ឯកសារ​មក​បញ្ជាក់​ចំពោះ​មន្ត្រី​ជំនាញ ។​

ដោយឡែក​មួយ​ករណីយ៍​ទៀត​ដោយ​មាន​ការសម្របស​ម្រួ​ល​នីតិវិធី ពី​លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រុមការងារ​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​សហការ​ជាមួយ​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ទីតាំង​ស្តុក​សាច់សត្វ​បង្កក​មួយ​កន្លែង​នៅ​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ និង​រក​ឃើញ​សាច់​បង្កក នាំចូល​ពី​បរទេស​ដោយ​គ្មាន​ច្បាប់​ដ៏​ច្រើន​សម្បើម គឺ​ជិត ៤០០ តោន​។​

​ការចុះ​ត្រួតពិនិត្យ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ឆ្នាំ​២០២៣ ហើយ​ជា​លទ្ធផល ក្រុម​ការងារ​បាន​រក​ឃើញ សាច់​បង្កក គ្មាន​ឯកសារ​ច្បាប់ ក្នុងនោះ​មាន គ្រឿង​មាន់ សាច់មាន់ សាច់ជ្រូក និង​ក្របី សរុប​ទ ២ ម៉ឺន ៤ ពាន់ ៤២៤ កេះ ស្មើ ៣ សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ពោល​គឺ​ជិត ៤០០ តោន ដែល​ត្រូវបាន​នាំចូល​ពី​បរទេស មក​ស្តុក​ទុក​នៅ​ក្នុង​ឃ្លាំង ដោយ​ពុំ​ទាន់​មាន​ឯកសារ ហើយ​ក្រុម​ការងារ បាន​ស្នើសុំ​ព្រះរាជអាជ្ញា បិទ​ឃ្លាំង​បង្កក​សាច់សត្វ​ខាង​ល​នេះ ជា​បណ្ដោះអាសន្ន ដោយ​តម្រូវឱ្យ​ម្ចាស់​ទីតាំង​រក​ឯកសា​រពាក់​ព័ន្ធ​ទៅ​បំភ្លឺ​នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ។ នេះ​បើ​តាម​លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋាន​សុខភាព​សត្វ និង​សុខភាព​សាធារណៈ​ប​សុខ​ព្យាបាល ដែល​ជា​អ្នកដឹកនាំ​ដោយផ្ទាល់​នូវ​ប្រតិបត្តិការ​ឆែកឆេ​រ​ខាងលើ ។​

​លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​សាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​លទ្ធផល​ដ៏​ច្រើន​សម្បើម​នេះ ដោយ​លើកឡើង​ថា « សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា តំណាង​ឱ្យ​កសិករ​ចិញ្ចឹមសត្វ​ទាំងអស់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស សូម​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បាន​ណែនាំ​ឱ្យ​ឆែកឆេរ​រក​ផលិតផល​ណា​ដែល​មាន​ផ្ទុក​សារធាតុ​អាច​ទទួលយកបាន និង​ត្រូវ​កម្ទេចចោល ដែល​នេះ​គឺជា​ការជួយ​សង្គ្រោះ​អាយុជីវិត​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដែល​កំពុង​ត្រដរខ្យល់​ជា​យូរ​មក​ហើយ ក៏​ដូចជា​សុខភាព​សាធារណៈ » ។​

​លោក ស្រ៊ុន ពៅ លើកឡើងថា ប្រមាណ​ជា​ជិត ២ ឆ្នាំ​ចុងក្រោយ​នេះ សាច់​បង្កក​ខុសច្បាប់ ដែល​ជា​សាច់​ខូច​គុណភាព ហួស​កាលរ​បរិច្ឆឆេទ​បរិភោគ ឬ​ជា​សាច់សត្វ​ដែល​គេ​រកឃើញ​មាន​ជំងឺ​ដែល​ត្រូវ​គេ​កម្ទេចចោល បែរជា​ត្រូវបាន​ជន​មិន​សុច្ចរិត​ប៉ុន្មាន​នាក់​លួចលាក់​នាំ​ចូល​យ៉ាងច្រើន​សម្បើម​ធ្វើចរាចរ​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទូទាំង​ប្រទេស​កម្ពុជា លក់​ក្នុង​តម្លៃ​ថោក​ជាង​ថ្លៃដើម​ផលិត​យ៉ាង​ឆ្ងាយ ធ្វើឱ្យ​វិស័យ​ចិញ្ចឹមសត្វ​ក្នុងស្រុក​ដួលរលំ​ជា​បន្តបន្ទាប់ ហើយ​ក៏​ត្រូវបាន​គេ​គិត និង​បារម្ភ​ដែរ​ថា វា​កំពុង​គំរាមកំហែង​យ៉ាង​ខ្លាំង​ចំពោះ​សុខភាព​សាធារណៈ ។​

​តាមពិតទៅ​ការចាប់​សត្វ​រស់ សាច់​សត្វ ស៊ុត​សត្វ និង​ផលិតផល​ធ្វើ​ពី​សាច់សត្វ រួម​ទាំង​សាច់​បង្កក​ខុសច្បាប់ សាច់​បង្កក​ខូចគុណភាព និង​សាច់មាន​ឆ្លង​រោគ​ជ​ដើម​នោះ ក្រុមការងារ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​អគ្គនាយកដ្ឋាន ក​.​ប​.​ប នៃ​ក្រសួង​ពាណិជ្ជកម្ម បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ។​

Filed in: ព័ត៌មានជាតិ