ក្រសួងមហាផ្ទៃ ចេញលិខិតបង្គាប់ការចាត់តាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ចំនួន១០រូប ដឹកនាំដោយឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ឲ្យចុះបំពេញបេសកកម្មសិក្សាស្រាវជ្រាវ ពិនិត្យ និងវាយតម្លៃលើការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ រយៈពេល០៣ថ្ងៃ (ចាប់ពីថ្ងៃទី២២ ខែធ្នូ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣) ។
ការចុះស្រាវជ្រាវនេះកើតឡើងក្រោយពីបែកធ្លាយសម្លេងលោកសានស៊ានហូប្រធានក្រុមប្រឹក្សាក្រុងប៉ោយប៉ែតរិះគន់ការដឹកនាំរបស់លោកអ៊ុំ រាត្រី ជាអភិបាលខេត្តនិងការតវ៉ារបស់ប្រជាពលរដ្ខជាង១០០គ្រួសារសុំឲ្យដកចេញពីតួនាទី។