សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

សម្តេច​ធិបតី​ប្រកាស​ឲ្យ​ក្រសួងមហាផ្ទៃ​និង​ការពារ​ជាតិ​សម្អាត​មន្ត្រី​ដេល​មាន​ពាក់ពន្ធ័​គ្រឿងញៀន​!

សម្តេច​ធិបតី​ប្រកាស​ឲ្យ​ក្រសួងមហាផ្ទៃ​និង​ការពារ​ជាតិ​សម្អាត​មន្ត្រី​ដេល​មាន​ពាក់ពន្ធ័​គ្រឿងញៀន​!

ភ្នំពេញ​៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ឱ្យ​រដ្ឋមន្ត្រី​មហាផ្ទៃ និង​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ត្រូវ​បន្សុទ្ធ​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ កុំឱ្យ​មាន​ពាក់ព័ន្ធ និង​ប្រើប្រាស់​គ្រឿងញៀន ហើយ​ប្រសិនបើ​រក​ឃើញ​ថា​កងកម្លាំង​ណា​មាន​ប្រើប្រាស់ ឬ​ពាក់​ព័ន្ធ​គ្រឿងញៀន ត្រូវតែ​បណ្តេញចេញ​ពី​ក្រប​ខណ្ឌ​ភ្លាមៗ​។​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​កម្លាំងប្រដាប់អាវុធ ដែល​ជា​មន្ត្រី​អនុវត្ត​ច្បាប់ ត្រូវតែ​ធ្វើឱ្យ​ល្អ​ស្អាតស្អំ គ្មាន​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​។​

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​បរិស្ថាន​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឥឡូវ​ទិសដៅ​មួយ​ដែល​យើង​ត្រូវធ្វើ ហើយ​ខ្ញុំ​ចេញ​ថ្ងៃ​នេះ ខ្ញុំ​បាន​ជជែក​ជាមួយ​ឯកឧត្តម ស សុខា និង​ឯកឧត្តម ទៀ សីហា ដែរ គឺ​ត្រូវ​បន្សុទ្ធ​កម្លាំង​របស់​យើង ត្រូវ​បោសសំអាត​គ្រឿងញៀន ចេញពី​កងកម្លាំងប្រដាប់អាវុធ​ត្រូវតែ​ធ្វើ​មុន​គេ ព្រោះ​អ្នក​អនុវត្ត​ច្បាប់ ត្រូវតែ​ស្អាត​មុនគេ​»​។​

​សូម​បញ្ជាក់​ដែរ​ថា​មុន​នេះ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស សុខា បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​លោក​វរសេនីយ៍ត្រី សួន តុសិត្យ​ពិទូរ្យ អត្តលេខ​៧៨២១៧ ដោយ​ដកហូត​មុខតំណែង ឋានន្តរស័ក្ដិ និង​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រី​នគរ​ន​បាល​ជាតិ​។ នេះ​បើ​តាម​សេចក្ដីសម្រេច​ដែល​ប្រមុខ​ក្រសួងមហាផ្ទៃ ចុះហត្ថលេខា កាលពី​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២៣​។​លោក​វរសេនីយ៍ត្រី សួន តុសិត្យ​ពិទូរ្យ មាន​តួនាទី​ជា​នាយរង​ការិយាល័យ​រដ្ឋបាល​-​សរុប នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ចំណុះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​លោក ទូច សុឃៈ អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ បានបញ្ជាក់​ថា មន្ត្រី​រូប​នេះ ត្រូវបាន​រកឃើញ​ជាប់​ពាក់ព័ន្ធ​ការប្រើប្រាស់​ហិង្សា រក្សាទុក និង​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ខែ​កញ្ញា ឆ្នាំ​២០១៩​។​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល លោក ស សុខា រដ្ឋមន្ត្រី​ថ្មី សម្រេច​បណ្ដេញចេញ​ពី​ក្របខ័ណ្ឌ​មន្ត្រីនគរបាល​ជាតិ​លើ​មន្ត្រី​ដែល​រកឃើញ​ថា​ប្រព្រឹត្តល្មើស​វិន័យ​នគរបាលជាតិ និង​ច្បាប់​ជាតិ​។​ទាក់ទង​ជាមួយ​មន្ត្រី​នគរបាល​ប្រឆាំង​គ្រឿងញៀន​នេះ​ដែរ​កាលពី​នៅ​ល្ងាច​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២៣ លោក ទូច សុឃៈ (​សុខៈ​) អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ ក៏​បានឥ្យដឹងថា កម្លាំង​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ស៊ើបអង្កេត និង​ឈាន​ដល់​ការឃាត់ខ្លួន​មន្ត្រី​ប្រឆាំង​គ្រឿងញៀន និង​បញ្ជូន​ខ្លូន​ទៅកាន់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល ជា​ការអនុវត្ត​ទិសដៅ​ទី​១ ក្នុង​ចំណោម​ទិសដៅ​ទាំង​៦ របស់​ក្រសួង​មហាផ្ទៃ ដែល​ដាក់​ចេញ​ដោយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ហើយ​ដែល​សម្ដេច​ធិបតី​នាយករដ្ឋមន្ត្រី តែងតែ​ផ្តោត​ការយកចិត្តទុកដាក់ និង​ក្រើនរំលឹក​ជាប្រចាំ​។​

​លោក​បណ្ឌិត ទូច សុឃៈ បាន​គូសបញ្ជាក់​ដែរ​ថា ទិសដៅ​ទាំង​៦ ដែល​ដាក់​ចេញ​ដោយ​ឯកឧត្ដម​អភិ​សន្តិ​បណ្ឌិត ស សុខា ក្នុង​អាណត្តិ​ទី​៧​នេះ រួមមាន​៖
​ទី​១. បញ្ហា​គ្រឿងញៀន
​ទី​២. បញ្ហា​ចរាចរណ៍
​ទី​៣. ករណី​ចោរកម្ម និង​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ
​ទី​៤. ការជួញដូរ​មនុស្ស​គ្រប់​ប្រភេទ
​ទី​៥. ការគ្រប់គ្រង​ក្រុម​ក្មេង​ទំនើង
​និង​ទី​៦. បញ្ហា​តាម​ព្រំដែន​ទាំង​គោក​និង​ទឹក​ជាប់​ជាមួយ​ប្រទេសជិតខាង​។

​មន្ត្រី​គ្រឿងញៀន​ដែល​លោក​ទុច​សុឃៈនិយាយ​ត្រូវ​ចាប់ខ្លួន​ដោយ នាយកដ្ឋាន​ប្រឆាំង​ចារកម្ម​បាន​ឃាត់ខ្លួន​មាន​តួនាទី​ជា​នាយការិយាល័យ​ទី​៨​ថ្នាក់​ឧត្តមសេនីយ៍ទោ​អនុប្រ​ធា​ឆ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ម្នាក់ និង​មន្ត្រី​៤​នាក់ ពាក់ព័ន្ធ​នឹង​ការ​ជម្រឹត​លុយ​ពី​ជនជាតិ​ចិន ក្នុងករណី​ជួញដូរ​គ្រឿងញៀន ដោយ​ដោះលែង​ឲ្យ​មា​មាន​សេរីភាព​វិញ ។​

​លោក​ឧត្តមសេនីយ៍ទោ វ៉ាន់ កុសល អនុប្រធាន​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទទួល​ការិយាល័យ​ទី​៨(​ក​៨)​ទៀត​និង​មន្ត្រី​៤​រូប​ទៀត ក្រោយពី​ឃាត់ខ្លួន មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ទាំង​៥​នាក់ ក៏​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​១០ ខែវិច្ឆិកា​ឆ្នាំ​២០២៣ ។

​មកដល់ពេលនេះ លោក​ឧត្តមសេនីយ៍ទៅ វ៉ាន កុសល និង​គូគន ដែល​ត្រូវបាន​ឃុំ​ខ្លួន​មិន​ទាន់​ដឹង​ថា​ត្រូវមាន​វិធានការ​បែបណា​នៅឡើយ​ទេ​៕

Filed in: ព័ត៌មានជាតិ