សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចូល​មើល អតីត​មេដឹកនាំ​ខ្មែរក្រហម លោក ខៀវ សំផន នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​

​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចូល​មើល អតីត​មេដឹកនាំ​ខ្មែរក្រហម លោក ខៀវ សំផន នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​

កណ្តាល​៖ លោក ខៀវ សំផន​ដែល​ស្ថិតក្នុង​វ័យ​ចំណាស់ អតីត​ប្រមុខរដ្ឋ​នៃ​របប​កម្ពុជា ប្រជាធិបតេយ្យ​ក្នុង​សំណុំរឿង ០០២/០២​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនា​អស់​មួយ​ជីវិត បច្ចុប្បន្ន កំពុងតែ​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​អស់​មួយ​ជីវិត នៅក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល​។ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣​នៅ​ពន្ធនាគារ​ខេត្ត​កណ្តាល​លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា (​គ​.​ស​.​ម​.​ក​.) បាន​ដឹកនាំ​ប្រតិភូ ចុះ​ពិនិត្យ​ពី​ស្ថានភាព​នៃ​ការ​ឃុំឃាំង ការអនុវត្ត​សិទ្ធិ​មនុស្ស និង​សួរសុខទុក្ខ លោក ខៀវ សំផន ផងដែរ ។

​លោក កែវ រ៉េមី សរសើរ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​ពន្ធនាគារ​ខេត្ត​កណ្តាល ធើ​ការ​បាន​ល្អ បង្ក​ឱ្យ​ស្ថានភាព​នៃ​ការរស់នៅ​របស់​ជន​ជាប់​ឃុំ​មាន​លក្ខណៈ​ល្អប្រសើរ និង​ទទួលបាន​នូវ​សិទ្ធិ​តាម​ការកំណត់​នៃ​ច្បាប់​ស្តីពី ពន្ធនាគារ​និង​បាន​ផ្តាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ​ឲ្យ​យកចិត្តទុកដាក់​បន្ថែម​ទៀត ជៀសវាង​ការប្រើ​អំពើហិង្សា និង​ការធ្វើ​ទារុណកម្ម ជាពិសេស​ប្រកាន់ខ្ជាប់ និង​គោរព​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​។​

​សម្រាប់ លោក ខៀវ សំផន ត្រូវបាន​ដាក់​ឃុំ​នៅ​អគារ និង​បន្ទប់​ឃុំឃាំង​ដាច់ដោយឡែក​ពី​ជន​ជាប់​ឃុំ​ផ្សេងទៀត និង​ទទួល​បាន​ការ​មើលថែ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​អ្នក​មើល​ថែ គ្រូពេទ្យ និង​មន្ត្រី​ពន្ធនាគារ ដោយ​មាន​សុខភាព​ធម្មតា តាម​វ័យ​របស់គាត់​។​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ក៏​បាន​នាំយក​នូវ​អំណោយ​ជា​ឱសថ និង​អង្គរ​ចំនួន ២​តោន សម្រាប់​ប្រើប្រាស់​ក្នុង​ពន្ធនាគារ ផងដែរ​។​

​សូមបញ្ជាក់​ថា​បើ​តាម​លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ស​សុខា​បានឲ្យដឹង​ថា​នៅ​ទូទាំង​ប្រទេស​មាន​អ្នក​ជាប់​ទោស​ជាង​៤២០០០​នាក់​។​ក្នុងនោះ​មាន​អ្នកទោស​ពាក់កណ្តាល​ជាប់​ដោយ​សារស​គ្រឿងញៀន​។​តាម​លោក​ស​សុខា​ក្នុង​១​ថ្ងៃៗ​មាន​អ្នកទោស​ថ្មិ​ពី​យ៉ាងតិច​៦០​នាក់​ត្រូវ​ចូល​ថែម​។​បើ​មិន​មាន​វិធា​នា​កា​ដោះស្រាយ​ទេ​នៅ​ឆ្នាំ​២០២៤​អ្នកទោស​អាច​កើន​ដល់​ជាង​៥​ម៉ឺន​នាក់​ដែល​ជា​បន្ទុក​ដ៏​ធ្ងន់​ដល់​រាជរដ្ឋាភិបាល​។​

Filed in: ព័ត៌មានជាតិ