សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​សំណង់​អគារ​ធនាគារ​វី​ង​ថៅ​វើ ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ នៃ​កត្តា​សុខ​សន្តិភាព​របស់​កម្ពុ​ជា​!?

​សំណង់​អគារ​ធនាគារ​វី​ង​ថៅ​វើ ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់ នៃ​កត្តា​សុខ​សន្តិភាព​របស់​កម្ពុ​ជា​!?

​ភ្នំពេញ​៖​សម្តេច​ធិបតី​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មានប្រសាសន៍​ចាត់ទុក ការសម្រេច​សាងសង់​អគារ​ធនាគារ​វី​ង​ថៅ​វើ​នេះ ក៏​បាន​បង្ហាញ​អំពី​ទំនុកចិត្ត និង​ការជឿជាក់ របស់​វិស័យ​ឯកជន និង​ក្រុមប្រឹក្សា​ធនាគារ មក​លើ​បរិយាកាស​ធុរកិច្ច​របស់​កម្ពុជា​ផងដែរ​។

​នៅក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតីភាព ជាមួយនឹង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគា​រធនាគារ វី​ង​ថៅ​វើ មាន​ទីតាំង​ស្ថិតនៅ​លើ​មហាវិថី​ព្រះមុនីវង្ស ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​, សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍ បាន​គូសបញ្ជាក់ថា ការសម្រេច​សាងសង់ អគារ​ធនាគារ​វី​ង​ថៅ​វើ នៃ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់ នៃ​កត្តា​សុខសន្តិភាព ដែល​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​។​សម្ដេច បាន​លើកទឹកចិត្ត​ឱ្យ​វិនិយោគិន​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក ធ្វើយ៉ាងណា​សហការ​ជាមួយ​គ្នា ក្នុង​ការជំរុញ​ឱ្យ​កាន់តែ​មាន​ភាព​រីកចម្រើន នៅក្នុង​វិស័យ​ធនាគារ​។​

​សម្រាប់​ប្រតិបត្តិការ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឲ្យដឹងថា​ថ្មីៗ​នេះ​ធនាគារ​វី​ង​បាន​សហការ​ជាមួយ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ដោយ​បាន​ព្រមព្រៀង​ផ្តល់​កម្ចី​ឥណទាន​ប្រមាណ ៥ លាន​ដុល្លារ​អាមេរិក ដល់​ប្រជាកសិករ​ក្នុង​អត្រា​ការប្រាក់​ទាប ដើម្បី​ជួយ​ដល់​អ្នក​ប្រកប​របរ​កសិកម្ម ក៏ដូចជា​អ្នកជំនួញ​ក្នុង​វិស័យ​កសិកម្ម សំដៅ​លើកកម្ពស់​ការជួយ​ជំរុញ​ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​កសិកម្ម​អោយ​លឿន​ទៅ​មុខ​មួយកម្រិត​ទៀត​។ ធនាគារ​វី​ង​ក៏​បាន​បង្កើត​ភាព​ជា​ដៃគូ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដើម្បី​ជួយ​សម្រួល​ទៅ​ដល់​យុវជន​អោយ​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ចាំបាច់​នានា ក្នុង​ការបង្កើន​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគេ​តាមរយៈ​ការទទួល​បាន​បទពិសោធ​ន៍​ហិរញ្ញវត្ថុ​នៃ​ធនាគារ​ឌីជីថល​ដ៏​ទំនើប ដូចជា​ការចូលរួម​បង្កើត​គំនិត​ផ្តួចផ្តើម​ថ្មីៗ​ជាច្រើន​។​

​ធនាគារ​វី​ង​បាន​ចូលរួម​ការគាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ (Fin Tech) នៅ​កម្ពុជា​ដែល​បាន​ពង្រីក​វិសាលភាព​នៅក្នុង​ការផ្តល់​សេវា​ហិរញ្ញវត្ថុ​កាន់តែ​សម្បូរបែប​។​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ផ្តល់​អនុ​ស​សាសន៍​ថា ៖ ដើម្បី​លើកស្ទួយ​វិស័យ ទេសចរណ៍ នៅ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ខ្លាំងក្លា បន្ថែម​ទៀត​នោះ មិន​ថា ធនាគារ​វី​ង ឬ​ធនាគារ​ណា​នោះ​ទេ គប្បី ធ្វើការ ពិនិត្យ និង​រៀបចំ​ឡើង​វិញ ក្នុង​ការ​ផ្តល់​ឥណទាន​ដល់​វិស័យ​នេះ​។​សម្តេច​ធិបតី នាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​បណ្តា​ធនាគារ​ទាំង អស់​ពិនិត្យ លទ្ធភាព ក្នុង​ការផ្តល់ ឥណទាន ទៅ សហគ្រាស ធុន​តូច និង ធ​ម្យមផងដែរ ដើម្បី ធ្វើ យ៉ាង ណា​ជួយ សម្រាល ស្ថាន ភាព របស់ សហគ្រាស​ទាំងនោះ ឲ្យ​កាន់តែ​ប្រសើរ និង ដើម្បី​ជួយ​ជំរុញ​ដល់ ចរន្ត​សេដ្ឋកិច្ច នៅ​កម្ពុជា កាន់តែ​ល្អ​ជាង​មុន​ជា​ដើម​។​

​សូមជម្រាបថា អគា​រធនាគារ វី​ង​ថៅ​វើ មាន​កម្ពស់ ២៥​ជាន់ ជា​ទីស្នាក់ការ​កណ្ដាលរ​បស់​ធនាគារ​វី​ង ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​និង​ជោគជ័យ​មួយ​ដែល បានវិវត្ត​ខ្លួន ពី​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរប្រាក់ ទៅ​ជា​ធនាគារពាណិជ្ជ​ពេញលេញ​។ ធនាគា​វិងជា​ធនាគារ​មួយក្នុ​ង​ចំណោម​ធនា​ការនិ​ស្ថាបន័​មិនក្រូហិរញ្ញវត្ថុ​ច្រើ​ជាង​៥០០​ទូទាំងប្រទេស​ដែល​ទទួលបាន​សិទ្ធ​ពី​ក្រសួង​ការងារ​ក្នុង​ការទទួល​បើកប្រាក់​បៀវត្ស​ឲ្យ​កម្មក​របុគ្គ​លឹក​ក្រុមហ៊ុន​ឯកជន​ផងដែរ​ដែល​ធ្វើឲ្យ​ធនាគារ​នេះ​អាច​រក​ចំនូល​ពី​ការផ្ទេរ​ប្រាក់​យ៉ាង​ស្រួល​។​

​ការពិត​មាន​ធនាគារ​ច្រើន​មិន​ប្រាកដ​ថា​បាន​ជួយ​ស្រុក​បាន​ជោគជ័យ​ទាំងស្រុង​នោះ​ទេ​។​ព្រោះ​របាយការណ៍​ថ្មី​មួយ​ដែល​សិក្សា​ដោយ​អង្គការ​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា​បាន​រកឃើញថា អ្នក​ខ្ចី​ប្រាក់​ភាគច្រើន​គឺ​«​ជាប់​ជំពាក់​បំណុល​ច្រើន​លើសលប់​» ហើយក៏​មាន​ករណី​លក់​ដី​ដើម្បី​សងបំណុល​ផងដែរ​។​របាយការណ៍​នេះ​បាន​ប៉ាន់ប្រមាណ​ថា ប្រជា​ពលរដ្ឋ​ខ្មែរ​ជាង​១៦៧.០០០​នាក់​នៅ​ទូទាំង​ប្រទេស​បាន​លក់​ដី ដោយសារ​ភាព​ជាប់ជំពាក់​បំណុល​ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​។​

​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ទាំង​ពីរ​ចេញផ្សាយ​នា​ថ្ងៃ​អង្គារ​នេះ ការសិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញថា ការរីក​រាលដាល​នៃ​ភាព​ជំពាក់​បំណុល​ច្រើន​លើសលប់​បាន​នាំឱ្យ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ជាច្រើន រួម​មាន​ភាពអត់ឃ្លាន ពលកម្ម​កុមារ និង​ការលក់​ដី​ដោយ​បង្ខំ​ជា​ដើម​នៅ​ទូទាំង​ខេត្ត​កំពង់ស្ពឺ​។​សម្រាប់​ឆ្នាំ​២០២៣​នេះ​បើ​តាម​ហ្វេ​សប៊ុក​កន្និដ្ឋា​សូ​(Kanitha Show)​បាន​និយាយថា​ប្រជា​ពលរដ្ឋ​ខ្មែរ​ជម្ពាក់​បំណុល​ធនាគា​ររហូតដល់​១៦​ពាន់​លាន​ដុល្លារ​អាមេរិក​គឺ​ច្រើន​ជា​ផលទុន​សរុប​របស់​រដ្ឋ​ទៅ​ទៀត​ដែល​ជា​ហានិភ័យ​ខ្ពស់​ប្រសិនបើ​មិន​មាន​វិធានការ​ដោះស្រាយ​ឬ​ទប់​ស្គាត់ការ​ផ្តល់​កម្ចីមិន​ត្រឹមត្រូវ​។​ម្យ៉ាង​បំណុល​នេះ​ប្រសិនបើ​ស្រុក​ខ្មែរ​ជួប​វិបត្តិ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​មាន​ចំណូល​តិច​វា​នឹង​ធ្វើឲ្យ​កើតឡើត​ឡើ​ដូច​ការវាយតម្លៃ​របស់អ​ង្គ​ការ​លីកាដូ​មិន​ខាន​៕

 

Filed in: ព័ត៌មានជាតិ