សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​កម្ពុជា​វៀតណាម​ឡាវ​សន្យា​ជួយ​គ្នា​អភិ​វឌ្ឈន៍​វិស័យ​ទេសចរណ៍​

​កម្ពុជា​វៀតណាម​ឡាវ​សន្យា​ជួយ​គ្នា​អភិ​វឌ្ឈន៍​វិស័យ​ទេសចរណ៍​

ប្រទេស​ជប៉ុន​៖ ​នាយករដ្ឋមន្ត្រី​កម្ពុជា ឡាវ និង​វៀតណាម បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​រៀបចំ​លំ​ហាត់​រួម​ត្រីភាគី និង​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការរួម​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​ធានា​បាន​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​។​ជំនួប​នេះ​បាន​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​ក្នុង​ពេល​អាហារ​ពេលព្រឹក ក្នុងឱកាស​ដែល​ថ្នាក់ដឹកនាំ​ប្រទេស​នៅ​ឥណ្ឌូចិន​ទាំង​បី​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃ​ទី ១៥-១៩ ខែ​ធ្នូ ឆ្នាំ ២០២៣ នៅ​ទីក្រុង​តូ​ក្យូ ។

​តាមរយៈ​តេ​ឡេ​ក្រាមរ​បស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ថ្នាក់​ដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង ៣ ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ រួម​ទាំង​ការជំរុញ​អនុវត្ត «​កញ្ចប់​ទេសចរណ៍​ប្រទេស ៣ គោលដៅ​តែ ១ (Three Countries One Destination Package)» ផងដែរ​។​ក្រៅពី​នេះ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង ៣ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ជា​លក្ខណៈ​ត្រីភាគី នា​ឱកាស​នេះ​ដែល​រួមចំណែក​ដល់​ការថែរក្សា​មិត្តភាព​ជា​ប្រពៃណី និង​ការបន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង ៣ ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត​។​

​វិស័យ​ទាំង​នោះ រួម​មាន​ជាអាទិ៍​៖ កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​, ការតភ្ជាប់​,​ការបន្ត​លើកកម្ពស់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​, ការជំរុញ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេ​ចរណ៍​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀតណាម «​កញ្ចប់​ទេសចរណ៍​ប្រទេស ៣ គោលដៅ​តែ ១» និង​ជា​ពិសេស​ការខិតខំ​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ការរីកចម្រើន​ប្រសើរឡើង​។​សម្តេច​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ​, ថ្នាក់ដឹកនាំ​ទាំង ៣ បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ការរៀបចំ​លំ​ហាត់​រួម​ត្រីភាគី និង​ការរួម​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការរួម​គ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​សំដៅ​ធានា​បាន​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ដែល​សុទ្ធសឹង​ជា​មូលដ្ឋាន​ដ៏​សំខាន់​ក្នុង​ការជំរុញ​កំណើន​នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំង ៣ កម្ពុជា​ឡាវ និង​វៀតណាម​»​។​

​លោក​បណ្ឌិត គិន ភា​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​តា​មរយៈ​កាសែត​បាន​គាំទ្រ​ដោយ​ចាត់ទុកថា​៖ «​ប្រទេស​ដែល​នៅ​ក្បែរ​ខាង​គ្នា​នេះ ការរស់នៅ​ជាមួយ​គ្នា​ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​មាន​កិច្ចសហការ​ដោយ​គោរព​លើ​គោលការណ៍ ជាពិសេស​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា ការគោរព​អធិបតេយ្យ បូរណភាព​ទឹកដី​របស់​ផង​គ្នា​ទៅវិញទៅមក​ខ្ញុំ​គិតថា ជា​រឿង​មួយ​ដែល​សំខាន់​បំផុត​គឺ​គោលការណ៍​ប​ច្ចសិលា​សន្តិសហ​វិជ្ជមាន (five principles of peaceful coexistence) ក្នុង​ភាព​ជា​អ្នកជិតខាង​ល្អ​នៃ​ប្រទេស​ទាំង ៣»​។​

​សូមបញ្ជាក់​ថា​កាលពី​ក្នុងសម័យ​សង្គ្រាមត្រជាក់​ប្រទេស​ទាំង​បី​កម្ពុជា​វៀតណាម​ឡាវ​នៅក្នុង​តំបន់់​ឥណ្ឌូចិន​គឺ​មាន​សម្ពន្ធ័ភាព​ជាមួយ​គ្នា​ដើម្បី​ទប់ទ​ល់​ប្រទេស​លោក​សេរី​ព​សេស​អាស៊ាន​ដែលមាន​៧​ប្រទេស​។​ឡូ​វ​នេះ​កម្ពុជា​វៀតណាម​ស្ថិតក្នុង​ស្ថានភាព​ថ្មី​ទោះបី​វៀតណាម​ឡាវ​គ្រប់គ្រង​ប្រទេស​បែប​កុំ​មុស​និស​តែ​បាន​ប្រកាន់នយោបាយ​សេដ្ឋកិច្ច​ទីផ្សារសេរី​ហើយក៏​ជា​ជា​សមាជិក​អាស៊ាន​ដូចគ្នា​។​ឡាវ​ជា​ប្រទេស​គ្មាន​សមុទ្ទ​ហើយ​ការ​អភិ​វឌ្ឈន៍​ក៏​មិនសូវ​មាន​សេដ្ឋកិច្ច​នៅ​មានកំ​រឹត​។​កម្ពុជា​និង​វៀតណាម​នៅ​មាន​បញ្ហា​ព្រុំដែន​គោក​ចំនួន​១៦​ភាគរយ​ទៀត​ត្រូវ​ដោះស្រាយ​ដែល​មិន​ដឹង​កាល​ចប់​នេះ​មិន​និយាយ​ពី​ព្រុំដែន​ទឹក​។​ឡាវ​ក៏​មាន​បញ្ហា​ដែរ​តែ​មិនសូវ​រសើប​ដូច​ជា​មួយ​វៀតណាម​។​ការរកស៊ី​កម្ពុជា​មាន​ឱនភាព​ជា​មួយ​វៀតណាម​បើ​ទោះបី​មាន​កំណើន​ដល់​១១​ពាន់​លាន​ដុល្លារ​ហើយ​ក៏​ដោយ​៕

Filed in: ព័ត៌មានជាតិ