សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

លោកស្រី ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការនគរបាល​ស្រុក​ពញាឮ​ត្រូវ​បញ្ឈរជើង​ព្រោះ ទារលុយ​២០០​ដុល្លារ​ពី​ជនរងគ្រោះ​

លោកស្រី ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ​នៃ​អធិការនគរបាល​ស្រុក​ពញាឮ​ត្រូវ​បញ្ឈរជើង​ព្រោះ ទារលុយ​២០០​ដុល្លារ​ពី​ជនរងគ្រោះ​

ខេត្ត​កណ្ដាល​៖ លោក​ឧត្តមសេនីយ៍ទោ​ស្នងកា​រ​នគរបាល​ខេត្តកណ្ដាល បាន​ចេញ​លិខិត​ចំណាត់ការ​ការងារ​បណ្តោះ​អាសន្ន លោកស្រី​អនុសេនីយ៍ឯក ហួត ចាន់​សុខ នាយរង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ។

​មូលហេតុ​គឺ​ដោយសារ​នាយរង​ផ្នែក​រូប​នេះ ប្រព្រឹត្ត​កំហុស​មានចែង​ក្នុង​បទបញ្ជា​លេខ​០០៦ បប​ជ ករណី​លោក​ស្រី​បាន​ទារលុយ​ចំនួន​២០០​ដុល្លារ​ពី​គ្រួសារ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការចុះ​ចាប់​ជនសង្ស័យ ខណៈ​ជនរងគ្រោះ​ត្រូវ​គេ​កាប់​ស្ទើរតែ​ស្លាប់​ទៅហើយ​។​បន្ទាប់ពី​មាន​មាន​សារព័ត៌មាន​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣ មាន​ខ្លឹមសារ​ថា អះអាង​ថា​ខ្លួន​ជា​ប៉ូលីស​និង​ជា​ដៃស្តាំ​លោក​អធិការនគរបាល​ស្រុក​ពញាឮ ហើយ​បាន​ទារ​លុយ​ចំនួន​២០០​ដុល្លារ​ពី​គ្រួសារ​ជនរងគ្រោះ​ជា​ថ្នូរ​នឹង​ការចុះ​ចាប់​ជនសង្ស័យ ខណៈ​ជនរងគ្រោះ​ត្រូវ​គេ​កាប់​ស្ទើរតែ​ស្លាប់​ទៅហើយ​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​ការចុះផ្សាយ​ខាងលើ​លោក​ឧត្តមសេនីយ៍ឈឿន សុ​ចិត្ត ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​បញ្ជា​កម្លាំង​ជំនាញ​ចុះ​ធ្វើ​ការងារ​ស្រាវជ្រាវ​បញ្ជាក់​ការពិត​និង​ឲ្យបាន​ច្បាស់លាស់​។ បន្ទាប់​ពី​ប្រមូលបាន​ព័ត៌មាន​ជុំវិញ​ករណី​ការចុះផ្សាយ​ខាងលើ​បង្ហាញថា​៖​លោកស្រី ហួត ចាន់​សុខ ពិតជា​បាន​ទារប្រាក់​ពី​ឈ្មោះ ឈៀង សំ ចំនួន​២០០$ (​ពីរ​រយ​ដុល្លារ​) តាមរយះ​គណនី ABA ឈ្មោះ Hout Chansok ជា​ថ្នូរ​នឹង​ការ​តាម​ចាប់​ជនល្មើស និង​បាន​សរសេរ​ពាក្យបណ្តឹង​ថ្មី ឲ្យ​ជនរងគ្រោះ​យក​ទៅ​ដាក់​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​។​

​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២៣ វេលា​ម៉ោង​០៨​និង​២៤​នាទី ឈ្មោះ ហួត ចាន់​សុខ បាន​តេ​ទៅ​ឈ្មោះ ឈៀង សំ តាមរយៈ​លេខ​ទូរ​សព្ទ ០១២-២៩៣ ៤៥៧ ទា​..​រ​ប្រាក់​ចំនួន​៣០០$ (​បី​រយ​ដុល្លារ​) បន្ថែមទៀត ដើម្បី​ធ្វើ​សោហ៊ុយ​ទៅ​ចាប់​ជនដៃដល់ តែ​ឈ្មោះ ឈៀង សំ មិន​មាន​លទ្ធភាព​រក​ប្រាក់​បន្ថែមចំនួន​៣០០​ដុល្លារ​ឡើយ ទើប​ឲ្យ​បណ្តាញ​គេហទំព័រ​ហ្វេ​សប៊ុក​ផេ​កមួយ បង្ហោះ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ដោយ​មាន​ខ្លឹមសារ​ដូច​ខាងលើ​ប្រាកដ​មែន​។​

​រឿង​ទា​លុយ​នេះ​លោកស្រី ហួត ចាន់​សុខ​ទទ​យល​ស្គាល់​ថា ពិតជា​មាន​ចេតនា​ប្រព្រឹត្ត​អំពើ​ខាងលើ​ដោយ​ខ្លួនឯង ព្រោះ​ចង់បាន​លុយ​យក​ទៅ​ចាយ ដោយ​មិន​មាន​ការណែនាំ ឬ​បង្គាប់បញ្ជា​ពី​លោក​អធិការ នគរបាល​ស្រុក​ពញាឮ ឲ្យទៅ​ទារប្រាក់​ពី​ជនរងគ្រោះ​ជា​ថ្នូរ​ទៅ​នឹង​ការ​តាម​ចាប់​ជនសង្ស័យ​នោះ​ទេ​!​។​លោកស្រី​អនុសេនីយ៍ឯក ហួត ចាន់​សុខ អត្តលេខ​៦៣៥៥៤ នាយរង​ផ្នែក​សន្តិសុខ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ ៕

Filed in: ព័ត៌មានជាតិ