សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​នគរបាល​ព្រហ្មទណ្ឌ​បន្ត​សំណុំរឿង​លោក​ឧត្តមសេនីយ៍ឯក កឹម ជាតិ​បន្ទាប់ពី​បាត់​តំណែង​អនុរដ្ឋលេខាធិកា​រ

​នគរបាល​ព្រហ្មទណ្ឌ​បន្ត​សំណុំរឿង​លោក​ឧត្តមសេនីយ៍ឯក កឹម ជាតិ​បន្ទាប់ពី​បាត់​តំណែង​អនុរដ្ឋលេខាធិកា​រ

ភ្នំពេញ​៖ នគរបាល នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានចេញ លិខិត​កោះហៅ ឈ្មោះ កឹម ជាតិ ភេទ​ប្រុស ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​លេខ​៣៩E0 ផ្លូវ​លេខ​៤៤០. សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​ដែល​ទើប​ត្រូវ​បាន​បណ្តេញចេញ​ពី​តួនាទី​អនុរដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ឲ្យចូល​មក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នៅ​ថ្ងៃ​ទី ២៨ ខែ​ធ្នូ ឆ្នាំ ២០២៣ វេលា​ម៉ោង​៨​និង​៣០​នាទី ដើម្បី​មក​បំភ្លឺ​បណ្ដឹង​របស់​ក្រុមហ៊ុន ឈី​វ ទី​មិច គ្រុប​។

​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣ លោក ទូច សុខ​: អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ប្រាប់ កាសែត ថា​, គឺជា​លិខិត​ពិតប្រាកដ​ហើយ មិនមែន​ក្លែងក្លាយ​ទេ ដែល​ចេញ​ដោយ​អង្គភាព​នាយកដ្ឋាន​នគ​របាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ បាន​កោះហៅ លោក កឹម ជាតិ លើក​ទី​១ ដើម្បី​ចូល​ខ្លួន​មក​បំភ្លឺ​ចំពោះ បណ្ដឹង​មួយ​ដែល​ចោទប្រកាន់ ថា​លោក​យក​ស្រា​របស់គេ និង​ថវិកា​ប្រមាណ​ជា ១០​ម៉ឺន​ដុល្លារ​នោះ​។​លោក​បញ្ជាក់ទៀតថា​, ដើមឡើយ​អគ្គាធិការដ្ឋាន នៃ​ក្រសួង​មហាផ្ទៃ ទទួល​បទបញ្ជា​ពី លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ ឱ្យ​ចាត់ចែង​ទទួល ស៊ើបអង្កេត ស្រាវជ្រាវ ទៅលើ​ក្រុម​ទាំងឡាយ ដែល​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប ឬ​ត្រួតពិនិត្យ នូវ ផលិតផល​ក្លែងក្លាយ ដែល​រង​បណ្ដឹង រង​ការរិះគន់ ជាពិសេស​ពី​ម្ចាស់​អាជីវកម្ម អាជីវករ ផលិតផល​នានា ហើយ​ពាក់ព័ន្ធ​ទៅ​នឹង​សំណុំរឿង ប្ដឹងផ្ដល់​លោក កឹម ជាតិ នេះ ! គឺ​អគ្គាធិការ​ដ្ដាន ស្នើ​សុំ​គោលការណ៍ ពី​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ បញ្ជូន​មកកាន់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ជា​សមត្ថកិច្ច​វិញ អញ្ចឹង​ហើយ​បានជា ពេលនេះ អង្គភាព​នាយកដ្ឋាន​ន​គរ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ គឺ​ចាត់ការ កោះហៅ លោក កឹម ជាតិ មក​បំភ្លឺ​ចំពោះ​បណ្ដឹង​ទាំងនេះ​។​

​កាលពី​ថ្ងៃ​,​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៣ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់ បញ្ចប់​មុខតំណែង លោក គឹម ជាតិ ពី​អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ។​សូមបញ្ជាក់​ថា​លោក​កឹម​ជាតិ​ធ្លាប់​បាន​បញ្ជាក់​ក្នុង​លិខិត​មួយច្បាប់ ចុះ​ថ្ងៃ​ទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២៣ ទៅកាន់​លោក មៀច សុផាន់​ណា ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ថា ខ្លឹមសារ​នៃ​ពាក្យបណ្តឹង​របស់​ក្រុមហ៊ុន «​គ្មាន​ភស្តុតាង បំផ្លើស​ខុសពី​ការណ៍​ពិត​»​។​

​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប បាន​ដាក់​ពាក្យបណ្តឹង​មួយ​ទៅកាន់​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃ​ទី ៦ ខែតុលា ឆ្នាំ ២០២៣ ដោយ​ប្តឹង​លោក ឧត្តមសេណីយ៍កឹម ជាតិ អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ និង​ក្រុមការងារ​របស់​អង្គភាព​នេះ ពាក់ព័ន្ធ​នឹង​ការយក​ស្រា​របស់​ក្រុមហ៊ុន​ចំនួន ៤៨ ដប និង​ជំរិត​ទារ​លុយ​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការមិនបិទ​ផ្អាក​ដំណើរការ​អាជីវកម្ម កាលពី​ឆ្នាំ ២០២១​។ មេធាវី​ក្រុមហ៊ុន​លោក អ៊ូច សុភ​ត្រា បន្ថែមថា ការណ៍​ដែល​ក្រុមហ៊ុន​ឱ្យ​លុយ​ទៅ​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ ដែល​បាន​ចុះ​ពិនិត្យ​ឃ្លាំង​ក្រុមហ៊ុន​កាលពី​ឆ្នាំ ២០២១ ដោយសារ​មន្ត្រី​ព្រមាន​បិទ​ឃ្លាំង​អាជីវកម្ម​របស់​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​ក្រុមហ៊ុន​ព្រួយបារម្ភ​អំពី​ដំណើរការ​អាជីវកម្ម ដែល​បាន​ចុះបញ្ជី​ត្រឹមត្រូវ​តាមច្បាប់​។​

​យោងតាម​ពាក្យបណ្តឹង​របស់​លោក​មេ​ធា​វី អ៊ូច សុភ​ត្រា ដែល​ប្តឹង​ទៅ​កាន់​អគ្គាធិការ​ក្រសួងមហាផ្ទៃ​បាន​រៀបរាប់​ថា​៖ «​កាលពី​ថ្ងៃ​ទី ៥ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមការងារ​របស់​អង្គភាព​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ ដែល​ដឹកនាំ​ដោយ​លោក កឹម ជាតិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ផលិតផល​ក្លែងក្លាយ បាន​ចូលមក​ក្នុង​ទីតាំង​ឃ្លាំង​ស្រា​ស្របច្បាប់​របស់​ក្រុមហ៊ុន​កូនក្តី​ខ្ញុំបាទ ដោយ​ចោទប្រកាន់​ថា ផលិតផល​របស់​ក្រុមហ៊ុន​កូនក្តី​ខ្ញុំបាទ មានដូចជា​ស្រា​ចម្រុះ និង​ប្រេងកូឡា ប្រេងខ្យល់ មិន​ស្របច្បាប់ ហើយ​តម្រូវ​ឱ្យ​ដកហូត​ស្រា​មួយចំនួន​ទៅ​ពិនិត្យ និង​តម្រូវ​ឱ្យ​បិទ​សៀ​ល​លើ​ទ្វារ​ឃ្លាំង​មិន​ឱ្យ​ក្រុមហ៊ុន​កូនក្តី​ខ្ញុំបាទ​ធ្វើ​អាជីវកម្ម​បាន និង​ទាមទារ​ប្រាក់​ចំនួន ១០០.០០០ ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការបើក​ឱ្យ​ដំណើរការ​អាជីវកម្ម​ធម្មតា​វិញ​។ ដោយ​ខ្លាច​រាំងស្ទះ​ដល់​ដំណើរការ​អាជីវកម្ម​ក្រុមហ៊ុន កូនក្តី​ខ្ញុំបាទ​ក៏​បាន​យល់ព្រម​ប្រគល់​សាច់​ប្រាក់សុទ្ធ​ឱ្យ​ក្រុម​ឯកឧត្តម កឹម ជាតិ តាម​ការទាមទារ​នៅ​ល្ងាច​ថ្ងៃ​ដដែល និង​បង្គាប់​ឱ្យ​តំណាង​ក្រុមហ៊ុន​ផ្តិតមេដៃ​ព្រម​ទទួល​លើ​កិច្ចសន្យា​ស្នើសុំ​កែប្រែ​កំហុស ដោយ​លិខិត​នោះ ពុំ​មាន​ចុះ​លេខ​ចេញ​របស់​លេខាធិការដ្ឋាន​ជា​ផ្លូវការ​ឡើយ​»​។​

​មូលហេតុ​ដែល​ក្រុមហ៊ុន​ទើប​ប្តឹង​មក​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ កាលពីដើម​ខែ​តុលា ឆ្នាំ ២០២៣ នេះ ដោយសារ​តែ​ក្រុមហ៊ុន​ទើបតែ​ឃើញ​ក្រសួង​មហាផ្ទៃ​ផ្សព្វផ្សាយ​ឱ្យ​អ្នក​ទទួល​រង​ភាពអយុត្តិធម៌ ដោយ​គណៈកម្មាធិការ​នេះ មក​ដាក់ពាក្យ​ប្តឹង​នៅ​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​។ លោក អ៊ូច សុភ​ត្រា ដែល​ជា​មេធាវី​ការពារ​ក្តី​ឱ្យ​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប បានឱ្យដឹង​ទៀត​ថា រហូតមកដល់​ពេលនេះ ក្រុមហ៊ុន​មិន​ទាន់​ទទួលបាន​ស្រា និង​លុយ​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក​ត្រឡប់​មក​វិញ​ឡើយ​។​សូមបញ្ជាក់​ថា​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប ត្រូវបាន​គ្រប់គ្រង​ដោយ​ឧកញ៉ា​ម្នាក់​ឈ្មោះ ដួង តិច ដែល​គេ​ដឹងថា​ជា​កូនប្រុស​លោក​ឧកញ៉ា​ឌួង​ឈី​វ​ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​យូ​អង្វែង​មកហើយ​។​លោក​ដួង​តិច​ក៏​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​ឈ្មោះថា រ៉ូ​ហ្វា​ខេម គ្រុប (Roffa Cam Group) ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន ឈី​វ​ទី​ម៉ិច គ្រុប​។ ក្រុមហ៊ុន​នេះ​បាន​នាំ​ចូល​ផលិតផល ដូចជា​ស្រា ភេសជ្ជៈ និង​ផលិតផល​វេជ្ជសាស្ត្រ​ជាដើម​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ១៥ ខែ​កញ្ញា ឆ្នាំ ២០២៣ ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្តី​សម្រច​មួយ​ស្តីពី​ការ​ផ្អាក​សកម្មភា​ព​ស្រាវជ្រាវ ស៊ើបអង្កេត និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ ស្ថិតនៅក្នុង​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ ដោយ​បាន​ប្រគល់​ភារកិច្ច​ជូន​អគ្គាធិការដ្ឋាន​ក្រសួងមហាផ្ទៃ ដើម្បី​ស៊ើបអង្កេត​ស្រាវជ្រាវ​តាម​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​របស់​មន្ត្រីនគរបាល​ជាតិ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​៕

Filed in: ព័ត៌មានជាតិ