សូមស្វាគមន៍ ទ្រង់ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង ប្រិយមិត្តអ្នកអានទាំងអស់ ចូលមកកាន់គេហទំព័រ យើងខ្ញុំ ។
ព័ត៌មាន​ថ្មី
​បន្ទាប់​ពី​កូនចៅ​ប្តឹង​ប្រធាន អនុប្រធាន ៥​រូប និង​ប្រធាន​ការិយាល័យ ២​រូប​នៃ​មន្ទីរ​រៀបចំ​ដែនដី ខេត្ត​បន្ទាយមានជ័យ ត្រូវ​ផ្ទេរ​ទៅ​ក្រសួង​ - ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​រំលឹក​ស្ថានីយ៍ទូរទស្សន៍​និង​ពិធីករ​ឲ្យ​ប្រយត្ន័​ក្នុង​ការផ្សព្វផ្សាយ​ពាណិជ្ចកម្ម​ពី​គ្រឿង​ស្រវឹង​ - អាហារ​សមុទ្រ​នៅ​ផ្លូវ​ត្រឡោកបែក​ប្រយត្ន័​ប៉ះអា​ក្លែងក្លាយ​ - ​សមត្ថកិច្ច​ជលផល​បង្ក្រាប​ការដឹកជញ្ជូន​លៀស​ល្អិតៗ​ចំណី​សត្វ ត្រៀម​ឡើង​រថយន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​ - ​ជម្ងឺប៉េស្ត​អាហ្វ្រិក​អុកឡុក​អ្នក​ភូមិ​កណ្តាល​ឃុំ​ខ្សែ​ត្រ​ខេត្ត​ស្វាយរៀង​ - លុបចោល​ក្រុមហ៊ុ​ដឹកជញ្ជូន​ចំនួន​៣៧​ព្រោះ​ផុត​សុពលភាព​ - លៀស​មានតម្លៃ​នៅ​ទីផ្សារ​បង្ក​ភាពហិនហោច​នៅ​បឹង​ទន្លេសាប​ - ​ក្រុមហ៊ុន​ចិន​យល់ព្រម​ឲ្យប្រើ​ប្រាស់​ផ្លូវចូល​-​ចេញ អាកាសយានដា្ឋន​អន្តរ​ជាតិ​សៀមរាប​អង្គរ និង​តម្លៃ​ចំណត​យានយន្ត​ - ទីបំផុត​ពលរដ្ឋ​២៤០​គ្រួសារ​នៅ​ស្រុក​អូរ​គ្រៀង​សែន​ជ័យ អាច​បន្ត​កាន់កាប់​លើ​ដី​អាស្រ័យ​ផល​ជាក់ស្តែង តែ​ហាម​ទន្ទ្រាន​លើ​ដី​សហគមន៍ ទៀត​ - ​រឿង​កូនចៅ​ប្តឹង​ដក​មេ​នគរបាល​ស្រុក​ស្វាយទៀប​ស្ងាត់ឈឹង​មិនដឹង​ទើស​ប្រឡោះ​ស្នែង​ណា​?

​ចាប់ខ្លួន​នាយក​សាលា​នគរបាលជាតិ​ភូមិភាគ​៥ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​

​ចាប់ខ្លួន​នាយក​សាលា​នគរបាលជាតិ​ភូមិភាគ​៥ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត​

​ខេត្ត​បាត់ដំបង​៖ លោក​ឧត្តមសេនីយ៍ទោ ប៉ិ វ៉ាន់ ដែល​ជា​នាយក​សាលា​នគ​របាល​ជាតិ​ភូមិភាគ​៥​ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ នៃ​ក្រសួង​មហាផ្ទៃ ចាប់​ឃាត់ខ្លួន​ដីចម្ការ​របស់​គាត់​មួយ​កន្លែង​នៅ​ស្រុក​សំឡូត​កាលពី​ថ្ងៃ​ទី​១៧ ខែ​ធ្នូ ឆ្នាំ​២០២៣​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ឃុំ​ខ្លួន​របស់​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ ពី​បទ​រំលោភ​លើ​ទំនុកចិត្ត ។

​សមត្ថកិច្ច បានឱ្យដឹងថា លោក ប៉ិ វ៉ាន់ ហៅ គ្រូ​ឡុង មាន​ឋានន្តរស័ក្ដិ​ឧត្តមសេនី​យ៍​ទោ និង​មាន​តួនាទី​ជា​នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​៥ ដែល​មាន​ទីតាំង​នៅ​ចំណុច​ទូល​ម្កាក់ ស្ថិតក្នុង​ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។ លោក​ផ្កាយ​២​រូប​នេះ​សំបូរ​រឿងអាស្រូវ​ណាស់ ជាពិសេស សំណុំរឿង​ដីធ្លី នៅ​ស្រុក​សំឡូត ត្រូវបាន​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឃុំ​ខ្លួន​លេខ​៧ ដក​ឧ​/២៣ ចុះ​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០២៣ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ទី​៧ នៃ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក សួស សំអាត​។​

​ប្រភព​ព័ត៍មាន​ពី​សាលាឧទ្ធរណ៍​រាជធា​នី​ភ្នំពេញ បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៣​នេះ​ថា​៖ ជនជាប់ចោទ​ឈ្មោះ ប៉ិ វ៉ាន់ ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​មន្ត្រី​នគរបាល​ត្រូវបាន​ចាប់ខ្លួន​ពីបទ «​រំលោភ​លើ​ទំនុកចិត្ត​» ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​អំឡុង​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៥ បទល្មើស​ព្រហ្មទណ្ឌ ដែល​មាន​ចែង​ឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​៣៩១,៣៩២​នៃ​ក្រម​ព្រហ្មទណ្ឌ​។​បច្ចុប្បន្ន​ជនជាប់ចោទ​ឈ្មោះ ប៉ិ វ៉ាន់ ត្រូវបាន​សមត្ថកិច្ច​ជំនាញ នៃ​ក្រសួង​មហាផ្ទៃ បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ព្រៃ​សរ ក្រោយ​ខ្លួន​បញ្ជូន​ដល់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​៕

 

Filed in: ព័ត៌មានជាតិ